ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មាន​ផ្ទៃពោះ​ហាម​គេង​បែប​នេះ​ជា​ដាច់ខាត

5 ឆ្នាំ មុន

តើ​ការ​គេង​បែប​ណា​ទៅ​ដែល​ដ៏​ល្អ​បំផុត ក្នុងអំឡុងពេល​អ្នកមាន​ផ្ទៃពោះ? ការ​​គេង​ចំហៀង ហើយ​បន្ទន់​ជង្គង់​បន្តិច អាច​ជា​កាយវិការ​ដែល​មាន​ផាសុកភាព​បំផុត សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ។ អ្នក​ក៏​អាច​ដាក់​ខ្នើយ​ទន់​មួយ​នៅ​ក្រោម​ពោះ ចន្លោះ​ជើង និង​ខ្នង​របស់​អ្នក…

តើ​ការ​គេង​បែប​ណា​ទៅ​ដែល​ដ៏​ល្អ​បំផុត ក្នុងអំឡុងពេល​អ្នកមាន​ផ្ទៃពោះ? ការ​​គេង​ចំហៀង ហើយ​បន្ទន់​ជង្គង់​បន្តិច អាច​ជា​កាយវិការ​ដែល​មាន​ផាសុកភាព​បំផុត សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ។ អ្នក​ក៏​អាច​ដាក់​ខ្នើយ​ទន់​មួយ​នៅ​ក្រោម​ពោះ ចន្លោះ​ជើង និង​ខ្នង​របស់​អ្នក ប្រសិនបើ​អ្នក​គិត​ថា​ស្រួលខ្លួន ។

ហាម​គេង​ផ្កាប់ ឬ​សង្កត់​ពោះ​ខ្លាំង​ជា​ដាច់ខាត ពីព្រោះ​វា​ងាយ​នឹង​ធ្វើ​ឲ្យ​កូន​របស់​អ្នកមាន​បញ្ហា​ខ្លាំង​ណាស់ ។ ការ​គេង​ទៅ​ផ្ងារ ក៏​មិនមែន​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​នោះ​ដែរ ពីព្រោះ​ការ​គេង​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ទម្ងន់​ស្បូន​របស់​អ្នក សង្កត់​ចុះ​មក​លើ​ឆ្អឹង​កង​ខ្នង សាច់ដុំ និង​សរសៃឈាម ធំ​ៗ​ជា​ច្រើន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ឲ្យ​បន្ថយ​លំហូរ​ឈាម​នៅ​ជុំវិញ​ខ្លួន និង​ចរន្តឈាម​ទៅ​កាន់​កូន​របស់​អ្នក ។

ក្រៅពី​បញ្ហា​ចរន្តឈាម​រត់ ការ​គេង​ខុស​ទំនង អាច​នឹង​បង្ក​ផល​ប៉ះពាល់​ជា​ច្រើន​ដូច​ជា ៖ ​បង្ក​ការ​ឈឺ​ចុកចាប់​ឆ្អឹងខ្នង និង​ចង្កេះ ។ ​ឈឺ​សាច់ដុំ, ​ធ្វើ​ឲ្យ​អ្នក​ប្រឈម​នឹង​ជំងឺ​ឬ​ស​ដូង​បាត និង​ការ​ហើម​ដៃជើង ។ ធ្វើ​ឲ្យ​ធ្លាក់​ចុះ​សម្ពាធ​ឈាម ដែល​ជា​ហេតុ​អាច​ធ្វើ​ឲ្យ​អ្នក​វិលមុខ ជា​ពិសេស នៅ​ពេល​អ្នក​ព្យាយាម​អង្គុយ ឬ​ក្រោកឈរ ។ ​ចំពោះ​ស្ត្រី​មួយ​ចំនួន វា​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​កើនឡើង​ទៅ​វិញ ។ ​វា​អាច​ធ្វើ​ឲ្យ​អ្នក​គេង​ស្រមុក និង​គេង​មិន​ដកដង្ហើម ។

បើ​អ៊ីចឹង តើ​អ្នក​គួរ​គេង​បែប​ណា​? គ្រូពេទ្យ​ជំនាញ​ភាគច្រើន​បាន​ណែនាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃ​ពោះ​គេង​ផ្អៀង​ទៅ​ខាងឆ្វេង ហើយ​ត្រឡប់​ទៅ​គេង​ផ្អៀង​ទៅ​ខាងស្តាំ​ម្តងម្កាល ។ ត្រូវ​ចង​ចាំ​ថា ការ​ធ្វើ​អ្វីមួយ​លើស​កំណត់​មិនល្អ​ចំពោះ​អ្នក​ឡើយ ៕ ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ