ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​បវរកញ្ញា​លំដាប់​ទី​៣​ហុងកុង​នឹង​រៀប​ការ​ជាមួយ​មហាសេដ្ឋី

5 ឆ្នាំ មុន

ទីភ្នាក់ងារ​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បវរកញ្ញា​លំដាប់​ទី​៣​នៅ​ហុងកុង​ក្នុង​ឆ្នាំ​២០១៤ បាន​សម្រេចចិត្ត​រៀប​ការ​ជាមួយ​អ្នកជំនួញ​អាយុ​៦៦​ឆ្នាំ​ម្នាក់ ឬ​មាន​អាយុ​ច្រើន​ជាង​នាង​ដល់​ទៅ​៤០​ឆ្នាំ ។ នាង ​ឃែត​ធឺ​រី​ន ហូ​(Katherine Ho) បវរកញ្ញា​លំដាប់​ទី​៣​នៃ​ការ​ប្រកួត​បវរកញ្ញា​ហុងកុង​នៅ​ឆ្នាំ​២០១៤…

ទីភ្នាក់ងារ​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បវរកញ្ញា​លំដាប់​ទី​៣​នៅ​ហុងកុង​ក្នុង​ឆ្នាំ​២០១៤ បាន​សម្រេចចិត្ត​រៀប​ការ​ជាមួយ​អ្នកជំនួញ​អាយុ​៦៦​ឆ្នាំ​ម្នាក់ ឬ​មាន​អាយុ​ច្រើន​ជាង​នាង​ដល់​ទៅ​៤០​ឆ្នាំ ។

នាង ​ឃែត​ធឺ​រី​ន ហូ​(Katherine Ho) បវរកញ្ញា​លំដាប់​ទី​៣​នៃ​ការ​ប្រកួត​បវរកញ្ញា​ហុងកុង​នៅ​ឆ្នាំ​២០១៤ អាច​មិនសូវ​មានការ​ឮឈ្មោះ​ក្នុង​ពេល​កន្លង​មក ប៉ុន្តែ​ពេល​នេះ​នាង​បែរជា​មានកេរ្ដិ៍ឈ្មោះ​ល្បី​នៅ​ហុងកុង​ក្រោយ​ពី​មាន​ដំណឹង​ថា​បាន​សម្រេចចិត្ត​រៀប​ការ​ជាមួយ​មហាសេដ្ឋី អាយុ​៦៦​ឆ្នាំ​មួយ​រូប ។

លោក ​វូ សុី​ចេ​ង ​(Wu Zhicheng) ជា​ប្រធាន​ក្រុមហ៊ុន​ «SJM Holdings Limited» បាន​បើក​កា​សុី​ណូ​នៅ​ម៉ា​កាវ ។ កាលពី​ឆ្នាំ​មុន​ធ្លាប់​មាន​ដំណឹង​ថា​លោក ​វូ សុី​ចេ​ង​បាន​ចំណាយ​ប្រាក់​ដល់​ទៅ​៧០​លាន​ដុល្លារ​ហុងកុង ឬ​ប្រហែល​៩​លាន​ដុល្លារ​ទិញ​ស្រា​ពី​ប្រទេស​បារាំង​រួច​មក​ហើយ ។

របាយការណ៍​បាន​បញ្ជាក់​ថា​ពួក​គេ​បាន​ស្គាល់គ្នា​ក្នុងអំឡុងពេល​ចូលរួម​ក្នុង​ពិធី​ឃោសនា​មុខទំនិញ និង​បាន​សេពគប់​គ្នា​អស់​រយៈពេល​៣​ឆ្នាំ​មក​ហើយ ។ អ្នក​សារព័ត៌​មានបាន​សាកសួរ​ពី​រឿង​នេះ នាង​ឆ្លើយ​ថា «​ខ្លួន​កំពុង​ជិត​រៀប​ការ ប៉ុន្តែ​មិន​បាន​បង្ហាញ​ពី​ការ​យល់​ឃើញ​ណាមួយ​ទេ គ្រាន់តែ​និយាយ​ថា​ខ្លួន និង​អនាគត​ប្ដី​មាន​អាយុ​ខុស​គ្នា​ដល់​ទៅ​៤០​ឆ្នាំ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ