ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកភ្នែក​ភរិយា​ពិតជា​មាន​តម្លៃ​ណាស់ អាច​ធ្វើ​ឲ្យ​ស្វាមី​រួច​ទោស​បាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​ថា​ជា​ចោរលួច​ខ្សែរ​ភ្លើង​របស់​គេ​នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង នៅ​ក្នុង​ទីក្រុង​កោះ​ពេជ្រ ដែល​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១២ និង ៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​ថា​ជា​ចោរលួច​ខ្សែរ​ភ្លើង​របស់​គេ​នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង នៅ​ក្នុង​ទីក្រុង​កោះ​ពេជ្រ ដែល​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១២ និង ៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៨ ម្សិលមិញ​នោះ​។

ពេល​នេះ​បុរស​ម្នាក់​នោះ​ត្រូវ​កម្លាំង នគរបាល ខណ្ឌចម្ការមន បាន​ធ្វើការ​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ​ហើយ ក្រោយ​ពី​គេ​បានឃើញ​ស្ត្រី ជា​ប្រពន្ធ​បីកូន​តូច​អាយុ​២​ខែ​ម្នាក់ និង​ដៃ​ម្ខាង​ដឹក​ដៃ​កូនស្រី​អាយុ​៤​ឆ្នាំ​ម្នាក់​ទៀត​មក​យំ​អង្វរ ឲ្យ​ធ្វើការ​ដោះ​លែង​ប្តី​របស់​ខ្លួន​វិញ​នោះ​។ តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ខណ្ឌចម្ការមន​ម្នាក់ បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ជនសង្ស័យ​ដែល​បាន​លួច​ខ្សែភ្លើង របស់​គេ​ម្នាក់​ដែល​ត្រូវ​បាន​កម្លាំង សន្តិសុខ​កោះ​ពេជ្រ​ចាប់​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ និង​បញ្ជូន​បន្ត​មក​កាន់​អធិការ​នគរបាល ខណ្ឌចម្ការមន​នោះ នា​ពេល​នេះ​ដែរ​ត្រូវ​បាន​ធ្វើការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព និង​វិល​ត្រឡប់​ទៅ​ផ្ទះ វិញ​ហើយ​។

ក្រោយ​ពី​កម្លាំង​មាន​សម្ថ​កិច្ច​របស់​លោក​ធ្វើការ​ចាប់​ឃាត់ខ្លួន និង បញ្ជូន​មក​កាន់​អធិការដ្ឋាន ខណ្ឌចម្ការមន កាលពី​ថ្ងៃ​ម្សិលមិញ​នោះ និង​មើលឃើញ​ស្ត្រី​ជា​ប្រពន្ធ​ម្នាក់់​មានកូន​តូច​បី​នឹង​ដៃ និង មានកូន​ស្រី​ម្នាក់​មក​ជាមួយ​ផង​ដែរ​នោះ ដោយ​ក្តី​អាណិតអាសូរ​ខ្លាំង​ពេក​។ ម្ចាស់​ខាង​ការដ្ឋាន​សំណង់ ក៏​បាន​មក​សុំ​ដក​ពាក្យបណ្តឹង ដែល​បាន​ចោទប្រកាន់ ទៅ​លើ​បុរស​ម្នាក់​ខាងលើ​វិញ ហើយ​កម្លាំង នគរបាល ខណ្ឌចម្ការមន​ក៏​បាន​ឆ្លង​យោបល់​អំពី​សំណាក់ ព្រះរាជអាជ្ញា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​គ្រាន់តែ​ធ្វើការ​ណែនាំ និង​អប់រំ​ទើប​ធ្វើការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​នា​ល្ងាច​ថ្ងៃ​ដដែល​នោះ​។

លោក​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា បុរស​ជា​ជនសង្ស័យ​ម្នាក់​ខាងលើ​មានឈ្មោះ ម៉​ន សា​រ៉ា​ន អាយុ​២៥​ឆ្នាំ មាន​ប្រពន្ធ និង​កូនប្រុស ស្រី សរុប​ចំនួន​៣​នាក់​ឯណោះ ដោយ​កូន​ទី​១​មាន​អាយុ​១០​ឆ្នាំ កូន​ទី​២-​មាន​អាយុ​៤​ឆ្នាំ និង​កូន​ទី​៣​ទើបតែ​កើត​បាន​២​ខែ​ប៉ុណ្ណោះ ពួក​គេ​មាន​ទៅ​នៅ​ខាង​ប្រពន្ធ​នៅ​ឯ​ស្រុក​កោះធំ ខេត្តកណ្តាល​ឯណោះ​៕
https://youtu.be/_03lYnctTJc

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ