ក្មេងៗទាំង១២និងគ្រូបង្វឹក…មិនត្រឹមតែប្រធាន FIFA ពេលនេះរំជួលដល់ Man Utd និងខ្សែការពារអង់គ្លេសទៀត


ក្មេង​ចំនួន​12​នាក់ និង​គ្រូបង្វឹក​ម្នាក់​ដែល​ត្រូវ​បាន​គេ​សង្គ្រោះ​ចេញ​រូងភ្នំ​ថាំ​ហ្លួង ប្រទេស​ថៃ ត្រូវ​បាន​គេ​ផ្តល់​ឱកាស​ឱ្យ​ចូលរួម​វគ្គ​ផ្តាច់ព្រ័ត្រ World Cup ប៉ុន្តែ​ដោយសារ​តែ​ស្ថានភាព​របស់​ពួក​គេ​នៅ​ខ្សោយ​ខ្លាំង​មិន​អាច​នឹង​ចូលរួម​ព្រឹត្តិការណ៍​វគ្គ​ផ្តាច់ព្រ័ត្រ​បាន ។

នៅ​ពេល​នេះ​ក្រុម​ក្មេង​ៗ​ទាំង​១២ និង​គ្រូបង្វឹក​របស់​ពួក​គេ​ត្រូវ​បាន​មានការ​គាំទ្រ​ពី​ទូ​ទាំង​ពិភព​លោក ដោយ​ក្នុង​នោះ​សូ​ម្បី​តែ​ក្រុម​បិសាច​ក្រហម Manchester United ក៏​ផ្តល់​ឱកាស​ឱ្យ​ពួក​គេ​ក្នុង​ការ​ចូលរួម​ការ​ប្រកួត​បើក​រដូវ​កាល​ថ្មី​ផង​ដែរ ។

សេចក្តីថ្លែងការណ៍​របស់​ក្លិប​បិសាច​ក្រហម Manchester United បាន​និយាយ​ថា «​យើង​សូម​ស្វាគមន៍​ក្រុម​របស់​ក្លិប​បាល់ទាត់ Wild Boars និង​អ្នក​ជួយ​សង្គ្រោះ​របស់​ពួក​គេ ក្នុង​ការ​មក​កាន់​ទឹកដី Old Trafford នា​រដូវ​កាល​ខាង​មុខ​នេះ​» ។

ដោយឡែក​ខ្សែការពារ Kyle Walker របស់​ក្រុម​មេឃ​ខៀវ Manchester City ដែល​ជា​ដៃគូ​សហការ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ក្រុមហ៊ុន Khmer Beverages និង​ជា​ខ្សែការពារ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ដែល​កំពុង​ត្រៀម​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ World Cup ជាមួយ​ក្រូ​អាស៊ី នៅ​ប្រទេស​រុ​ស្ស៊ី បាន​និយាយ​ថា «​ព័ត៌មាន​ដ៏​អស្ចារ្យ​ដែល​ក្រុម​ក្មេង​ៗ​ថៃ​ទាំងអស់​ចេញពី​រូងភ្នំ​បាន​ដោយ​សុវត្ថិភាព ខ្ញុំ​ចង់​បញ្ជូន​អាវ​ទៅ​ឱ្យ​ពួក​គេ​» ។

រីឯ​អ្នកចាំទី Butland ដែល​ជា​មិត្ត​រួម​ក្រុម​អង់គ្លេស​របស់ Walker បាន​បន្ថែម​ថា «​ពិតជា​រីករាយ​ដែល​អ្នក​រាល់គ្នា​មាន​សុវត្ថិភាព ហើយ​ខ្ញុំ​ចង់​ចូលរួម និង​ផ្ញើ​ស្រោមដៃ​អ្នកចាំទី​សម្រាប់​អ្នកផង​ដែរ​» ៕

ប្រភព ៖ BBC, ប្រែសម្រួល ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

World Cup

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ