ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​សុខ​ៗ​បាក់​បង្គោល​ភ្លើង​១​ដើម សំណាង​ហើយ​មិន​មាន​អ្នក​គ្រោះថ្នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដឹកសេះ​វិល​១​គ្រឿង​ត្រូវ​បាន​បង្គោល​ភ្លើង​ថ្ម​១​ដើម​បាក់​រលំ​សង្កត់​ទៅ​លើ ខណៈ​ដែល​រថយន្ត​នោះ​កំពុង​ឈប់​រង់ចាំ​ឲ្យ​ម៉ូតូ​១​គ្រឿង​បើក​ចេញ​ទៅ​ផុត​សិន​។ ប៉ុន្តែ​ខណៈនោះ​សំណាង ណាស់​ដែល​មិន​បាន​ទុ​ស្សេ​ចរន្ត​អគ្គី​ស​នី ព្រោះ​មិន​បាន​ដាច់​ខ្សែភ្លើង​ឡើយ​។ បន្ទាប់​មក​នគរបាល​បាន​ចុះ ទៅ​នាំ​យក​រថយន្ត​២​គ្រឿង​ទៅ​រក្សា​ទុក នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដឹកសេះ​វិល​១​គ្រឿង​ត្រូវ​បាន​បង្គោល​ភ្លើង​ថ្ម​១​ដើម​បាក់​រលំ​សង្កត់​ទៅ​លើ ខណៈ​ដែល​រថយន្ត​នោះ​កំពុង​ឈប់​រង់ចាំ​ឲ្យ​ម៉ូតូ​១​គ្រឿង​បើក​ចេញ​ទៅ​ផុត​សិន​។ ប៉ុន្តែ​ខណៈនោះ​សំណាង ណាស់​ដែល​មិន​បាន​ទុ​ស្សេ​ចរន្ត​អគ្គី​ស​នី ព្រោះ​មិន​បាន​ដាច់​ខ្សែភ្លើង​ឡើយ​។ បន្ទាប់​មក​នគរបាល​បាន​ចុះ ទៅ​នាំ​យក​រថយន្ត​២​គ្រឿង​ទៅ​រក្សា​ទុក នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ រង់ចាំ​ការ​ស្រាវជ្រាវ ព្រោះ​សង្ស័យ​ថា មាន​រថយន្ត​ដឹកសេះ​វិល​១​គ្រឿង​ទៀត បើក​ទាក់​ខ្សែភ្លើង​បណ្ដាល​ឲ្យ​បាក់​បង្គោល សង្កត់​រថយន្ត​នេះ​។

ចំណែក​បង្គោល​ភ្លើងអគ្គិសនី​វិញ​ដោយសារ​ទ្រ​ទម្ងន់​ខ្សែភ្លើង​ដែល​តោង​លើ​នោះ ច្រើន​មិន​រួច​ទើប​នៅ​សុខ​ៗ​ស្រាប់​បាក់​រលំ​សង្កាត់​រថយន្ត​បែប​នេះ​តែ​ម្ដង​។ ប៉ុន្តែ​នគរបាល​បាន​សង្ស័យ​ថា មាន​រថយន្ត​ដឹកសេះ​វិល​១​គ្រឿង​ផ្សេង​ទៀត​បើក​ទាក់​ខ្សែភ្លើង​ទើប​បាក់​រលំ​សង្កត់​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​នេះ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវលំ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ប្រជាពលរដ្ឋ​បាន​និយាយ​ថា រថយន្ត​ដែល​នគរបាល​សង្ស័យ​ថា​បើក​ទាក់​ខ្សែភ្លើង​បណ្ដាល​ឲ្យ​បាក់ បង្គោល​ភ្លើង​នោះ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3B-2415 ដឹកសេះ​វិល​។

ចំណែក​រថយន្ត​ដែល​ត្រូវ​បង្គោល​ភ្លើង​បាក់​សង្កត់​នោះ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ កំពត 3A-0274 ដឹកសេះ​វិល​ដូច​គ្នា​។ ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា អ្នកបើកបរ​រថយន្ត​ទាំង​២​គ្រឿង​នេះ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ ហើយ​នៅ​មុន​កើតហេតុ រថយន្ត​ទាំង​ពីរ​គ្រឿង​នេះ​បាន​បើកបរ ធ្វើ​ដំណើរ​ស្របគ្នា​តាម​ផ្លូវលំ​នោះ​។ ដោយ​បាន​ដឹកសេះ​វិល​យក​ទៅ​ដាក់​នៅ​ត្រង់​ចំណុច​ដី​វាល​មួយ​កន្លែង ជិត​នោះ​ដែរ ព្រោះ​នៅ​ទីតាំង​នោះ​មានការ​សម្តែង ល្ខោនបាសាក់​នៅ​វេលា​យប់​ថ្ងៃ​ដដែល​នោះ​។

ខណៈនោះ​រថយន្ត​ដែល​ពាក់​ស្លាក​លេខ ភ្នំពេញ 3B-2415 បាន​បើក​ផុត​ទៅ ចំណែក​រថយន្ត ដែល​ពាក់​ស្លាក លេខ​កំពត 3A-0274 បាន​ឈប់​ស្ងៀម​រង់ចាំ​ឲ្យ​ម៉ូតូ​១​គ្រឿង​ដែល​បើកបរ​បញ្ច្រាសទិស​គ្នា ទៅ​ផុត​សិន​ព្រោះ​ផ្លូវ​ចង្អៀត​។ ស្រាប់តែ​បង្គោល​ភ្លើង​បាន​បាក់​ដួល​រលំ​ទាំង​គ្មាន​ភ្លៀង និង​ខ្យល់ ឬ​រថយន្ត​១​គ្រឿង​ណា​ទាក់ ឬ​ប៉ះ​ឡើយ​បណ្ដាល​ឲ្យ​សង្កត់​លើ​រថយន្ត​ដែល​កំពុង​ឈប់​នោះ​ជាប់​តែ​ម្ដង​។ ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​អ្នកបើកបរ​រថយន្ត ឬ​អ្នក​ជិតខាង​ណា​ម្នាក់​រង​គ្រោះ​ឡើយ​ព្រោះ​ខ្សែភ្លើង​មិន​ដាច់ ហើយ​មិន​បាន​ទុ​ស្សេ​ចរន្តអគ្គិសនី​។ ចំណែក​បង្គោល​ភ្លើង​ផុយ​ដូច​ឈើ​ពុក​នៅ​សុខ​ៗ​ស្រាប់​បាក់​បែប នេះ​ពិតជា​ផ្ដល់​នូវ​ការ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ខ្លាំង​ណាស់​៕


https://youtu.be/r_oQ_qqAvyY

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ