ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! នាង​តូច​អាយុ​ទើប​៧​ឆ្នាំ​សោះ​ម្តាយ​ត្រូវ​ស្លា.ប់ ហើយ​អ៊ំ​ក៏​ឈឺ​ទៀត(មានវីដេអូ)

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ កុមារី​ម្នាក់​បន្ទាប់​ពី​ម្តាយ​ស្លាប់​ចោល​ហើយ ត្រូវ​ឪពុក​បោះបង់​ទៀត​នោះ បាន​រស់នៅ​ជាមួយ​អ៊ំ​របស់​គេ តាំងពី​តូច​ពេល​នេះ​អ៊ំ​ក៏​មាន​ជំងឺ​ឈឺ​ដេក​ដួល​នៅ​មួយ​កន្លែង នាង​ដាច់​ចិត្ត​លើកដៃ​សុំ​ឲ្យ​សប្បុរសជន​ដែល​មានចិត្ត​មេត្តា​ជួយ​ដល់​នាង និង​អ៊ំ​ផង ព្រោះថា ជីវភាព​សព្វថ្ងៃ​ដុនដាប​ខ្លាំង​ណាស់…

ខេត្តកំពង់ស្ពឺ ៖ កុមារី​ម្នាក់​បន្ទាប់​ពី​ម្តាយ​ស្លាប់​ចោល​ហើយ ត្រូវ​ឪពុក​បោះបង់​ទៀត​នោះ បាន​រស់នៅ​ជាមួយ​អ៊ំ​របស់​គេ តាំងពី​តូច​ពេល​នេះ​អ៊ំ​ក៏​មាន​ជំងឺ​ឈឺ​ដេក​ដួល​នៅ​មួយ​កន្លែង នាង​ដាច់​ចិត្ត​លើកដៃ​សុំ​ឲ្យ​សប្បុរសជន​ដែល​មានចិត្ត​មេត្តា​ជួយ​ដល់​នាង និង​អ៊ំ​ផង ព្រោះថា ជីវភាព​សព្វថ្ងៃ​ដុនដាប​ខ្លាំង​ណាស់ ។ អ្វី​ដែល​នាង​ចង់បាន​បំផុត គឺ​កង់ និង​សម្ភារ​សិក្សា​ព្រមទាំង​ថវិកា ដើម្បី​យក​អ៊ំ​របស់​នាង​ទៅ​ព្យាបាល ។

ដោយ​ជួប​ជាមួយ​អ្នក​យក​ព​ត៌​មាន​យើង​កុមារី​អភ័ព្វ​រៀបរាប់​ថា​«​នាង​មានឈ្មោះ ធំ សុខ​ឡា អាយុ​៧​ឆ្នាំ រស់នៅ​ជាមួយ​ម្តាយធំ (​បង​ម្តាយ​នាង​) ក្នុងភូមិ​ដូង​ឃុំ​ក្រាំង​ដី​វ៉ា​យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​» ។ នាង​រស់នៅ​ជាមួយ​ម្តាយធំ​របស់​នាង​ដែល​យក​នាង​មក​ចិញ្ចឹម​តាំងពី​តូច បន្ទាប់​ពី​ឪពុក​របស់​នាង​ចាកចោល​នាង​ទៅ​រកស៊ី​នៅ​ស្រុក​ថៃ (​អ៊ំ​នាង​ប្រាប់​) ។ កុមារី​អភ័ព្វ​បាន​បន្ត​ថា ក្រោយ​ពេល​ដែល​ឪពុក​របស់​នាង​ចាកចេញ​បាត់​ទៅ​ម្តាយ​នាង​ក៏​មាន​ជំងឺ​ស្លាប់​ចោល នាង​ទៀត រាល់ថ្ងៃ​នាង​គ្រាន់តែ​ដឹង​ថា នាង​មាន​បងប្អូន​បង្កើត​៧​នាក់ នាង​ជា​កូនពៅ ឯ​បង​ៗ​មិនដឹង​រស់នៅ​ឯណា​ខ្លះ​ទេ​ពេល​នេះ ។

កុមារី​សុខ ឡា បាន​រៀបរាប់​ទៀត​ថា នាង​ត្រូវ​បាន​ម្តាយធំ​យក​មក​ចិញ្ចឹម​តាំងពី​តូច បន្ទាប់​ពី​ម្តាយ​នាង​ស្លាប់​បាត់ ទៅ​ពេល​នេះ​ម្តាយធំ​របស់​នាង​ក៏​ធ្លាក់ខ្លួន​មាន​ជំងឺ​ឈឺ​ធ្ងន់​ដេក​នៅ​លើ​កន្ទេល​មិន​អាច​ធ្វើ​អ្វី​កើត​នោះ​ទេ ។ ម្តាយធំ​របស់​នាង​មានឈ្មោះ មុត យី​ម អាយុ​៥២​ឆ្នាំ គ្មាន​ប្តី ។ នាង​តូច​បាន​លើកដៃ​សុំ​ក្តី​មេត្តា​ពី​សំណាក់​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស សូម​ជួយ​ដល់​នាង និង​អ៊ំ​របស់​នាង​ផង ព្រោះថា ពេល​នេះ​គាត់​ជិត​លាចាក​លោក​ហើយ ព្រោះតែ​មិន​មាន​ប្រាក់​ព្យាបាល​ជំងឺ ។

ដោយឡែក​ស្ត្រី​ឈ្មោះ មុត យី​ម បាន​និយាយ​ទាំង​សំឡេង​ខ្សាវ​ៗ​ថា​«​ក្មួយ​របស់​គាត់​ត្រូវ​ម្តាយ​ស្លាប់​ចោល​កំព្រា​តាំងពី​តូច ហើយ​ត្រូវ​ឪពុក​បោះបង់​ចោល​ទៀត ដោយ​អាណិត​ក្មួយ​គាត់​ក៏​យក​មក​ច​ញ្ចឹ​ម តែ​ពេល​នេះ​អ្វី​ដែល​គាត់​បារម្ភ​បំផុត គឺ​នៅ​ពេល​ដែល​គាត់​ផុតរលត់​ជីវិត​ទៅ​វាសនា​របស់​គេ​នឹង​ក្លាយជា​យ៉ាងណា ។ បើ​និយាយ​ពី​ឪពុក​របស់​នាង​វិញ តាំងពី​មក​ពី​ស្រុក​ថៃ​វិញ ដឹង​ថា ប្រពន្ធ​ស្លាប់​បាត់​ក៏​យក​ប្រ​ព​ន្ឋ​ថ្មី ហើយ​មិន​ដែល​នឹកនា​មក​មើល​កូន​សម្បី​តែ​ម្តង​» ។ ពេល​នេះ​មាន​តែ​លើកដៃ​សុំ​ក្តី​មេត្តាករុណា​ពី​សំណាក់​សប្បុរសជន​ដែល​មានចិត្ត​មេត្តា​សូម​ជួយ​ដល់​ជីវិត​ចុង​ក្រោយ​របស់​គាត់ និង​ក្មួយ​ផង ពេល​នេះ​សូ​ម្បី​តែ​អង្ក​ដាំបាយ​ក៏​អត់​មាន​ដែរ ។

អ្នក​ភូមិ​ជា​ច្រើន​បាន​រៀបរាប់​ផង​ដែរ​ថា ជីវិត​របស់​ម្តាយធំ និង​ក្មួយ​ខាងលើ​ពិតជា​កម្សត់​មែនទែន ក្រោយ​ពេល​ដែល​ម្តាយធំ​របស់​នាង​ធ្លាក់ខ្លួន​ឈឺ​មក និយាយ​រួម​ស្ថានភាព​ពួក​គេ​ពិតជា​គួរ​ឲ្យ​គួរ​ឱ្យ​សង្វេគ​ណាស់​ចំពោះ​ជីវិត​ទុរគត​របស់​កុមារី និង​អ៊ំ​របស់​នាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ