មក​ដឹង​តើ​កាំភ្លើង​មាន​ប្រភព​មកពីណា អ្នក​ណា​ផលិត​វា​មុនគេ?


កាំភ្លើង​គឺជា​អាវុធ​ជាតិ​ផ្ទុះ​ផ្ទុក​គ្រាប់រំសេវ វា​នឹង​ផ្ទុះ​គ្រាប់​ចេញ​មក​ក្រៅ​ដរាបណា​អ្នក​បាញ់​កេះកៃ ។ កាំភ្លើង​ត្រូវ​បាន​បែងចែក​ជា​ច្រើន​ប្រភេទ ដូច​ជា​កាំភ្លើង​បាញ់​គ្រាប់​សិប្បនិមិត្ត កាំភ្លើង​បាញ់​សត្វ កាំភ្លើងត្បាល់ (​ប្រើ​គ្រាប់​ធំ និង​វែង​) កាំភ្លើងយន្ត (​បាញ់​ម្តង​ចេញ​ច្រើន​គ្រាប់​) កាំភ្លើង Sniper Rifle ដែល​ជា​អាវុធ​ប្រល័យ​ជីវិត​ក្នុង​រយៈពេល​ខ្លី បាញ់​ក្នុង​រយៈ​ចម្ងាយ ២​ទៅ​៣​គីឡូម៉ែត្រ​ដោយ​ប្រើប្រាស់​កញ្ចក់​កែវពង្រីក​ស្កុប (Scope) និង​កាំភ្លើង​ទំនើប​ៗ​ជា​ច្រើន​ប្រភេទ​ផ្សេង​ទៀត ។
​តើ​កាំភ្លើង​មាន​ប្រភព​ដំបូង​ពី​ប្រទេស​ណា ?​

​ឧបករណ៍​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា «​កាំភ្លើង​» គឺជា​បំពង់​ឫស្សី​ប្រើប្រាស់​រំសេវ​ជា​ថាមពល និង​គ្រាប់​លំពែង​ជា​អាវុធ ។ កាំភ្លើង​បំពង់​ឫស្សី​នេះ​ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ក្នុង​ប្រទេស​ចិន​ឆ្នាំ​១០០០ ហើយ​អ្នក​បុរាណ​ចិន​ជា​អ្នក​បង្កើត​រំសេវ​ក្នុង​សតវត្សរ៍​ទី​៩​ផង​ដែរ ។​

នៅ​សតវត្សរ៍​ទី​១៤ កាំភ្លើង​កាណុង​ដែល​មាន​គ្រាប់​ធំមូល​ប្រើ​រំសេវ​ច្រើន​ជាង​គ្រាប់កាំភ្លើង​ធម្មតា​ជា​អាវុធ​ប្រល័យ​ជីវិត​សាហាវ​ជាងគេ​បំផុត​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ទ្វីបអឺរ៉ុប ។ ក្រោយ​ៗ​មក​កាំភ្លើង​ត្រូវ​បាន​បង្កើត និង​កែ​ច្នៃ​មាន​រូបរាង​តូច​សក្តិ​សម​នឹង​ដៃ​អ្នក​ប្រើប្រាស់​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា «​កាំភ្លើងខ្លី​» ។ គ្រឿង​ផ្គុំ ឬ​ប្រដាប់ប្រដារ​របស់​កាំភ្លើង​ផ្ទៃ​ខាងក្នុង​មាន​ដូច​ជា បង់​គ្រាប់ រឺ​ស៊័​រ កាណុង​… ។ ផ្ទៃ​ខាងក្រៅ​គឺ​កៃកាំភ្លើង សោ​សុវត្ថិភាព​… ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ស្រាវជ្រាវ...

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ