ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ប្រពន្ធ​ដឹងខ្លួន​វិញ មិន​ដឹងថា​ហួសចិត្ត​ប៉ុនណា​ទេ​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ដួល​បោក​ក្បាល់​ស្លាប់​នៅ​កន្លែង និង​ស្ត្រី​ជា​ប្រពន្ធ​បាន​រង​របួស ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​មក​ធ្វើការ​នៅ​ភ្នំពេញ​កាត់​គំនរ​ខ្សាច់​ដែល​គេ​បូម​លុប​បឹង​ហៀរ​ពេញ​ផ្លូវជាតិ​លេខ​៦ ជា​ហេតុ​បង្ក​ឲ្យ​គ្រោះថ្នាក់ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ដួល​បោក​ក្បាល់​ស្លាប់​នៅ​កន្លែង និង​ស្ត្រី​ជា​ប្រពន្ធ​បាន​រង​របួស ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​មក​ធ្វើការ​នៅ​ភ្នំពេញ​កាត់​គំនរ​ខ្សាច់​ដែល​គេ​បូម​លុប​បឹង​ហៀរ​ពេញ​ផ្លូវជាតិ​លេខ​៦ ជា​ហេតុ​បង្ក​ឲ្យ​គ្រោះថ្នាក់ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​បាក់​ខែង សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ។

បុរស​ជា​ប្តី​ដែល​បោក​ក្បាល​ស្លាប់​នោះ​ត្រូវ​បាន​នគរបាល​ឲ្យ​ដឹង​ថា​ឈ្មោះ ទៀង ច័ន្ទ​ផល្លា អាយុ​៤៨​ឆ្នាំ មាន​លំនៅ​ភូមិ​ច្រស់ ឃុំ​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ។ ចំណែក​ស្រី​ជា​ប្រពន្ធ​បាន​រង​របួស​ពុំ​ត្រូវ​បាន​ស្គាល់ឈ្មោះ​ឡើយ ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​សេរី​២០១៧ ពាក់​ស្លាក់​លេខ​ភ្នំពេញ​១GE-៤៣៩៨ មួយ​គ្រឿង​បាន​ឌុ​ប​ភរិយា​ចេញពី​ស្រុក​កំណើត គោលបំណង​មក​ធ្វើ​ការងារ​នៅ​ភ្នំពេញ ។ ខណៈ​ពេល​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ​ក៏​បាន​ជិះ​កាត់​គំនរ​ខ្សាច់​ដែល​បាន​ចាក់​ហៀរ​ពេញ​ផ្លូវជាតិ​ជិត​ដល់​កណ្តាលផ្លូវ​ក៏​បណ្តាល​ឲ្យ​ក្រឡាច់​កង់​ម៉ូតូ​ដួល​បោក​ក្បាល​ស្លាប់​បុរស​ជា​ប្តី ហើយ​ស្ត្រី​ជា​ប្រពន្ធ​បាន​រង​របួសធ្ងន់ ។ សព​ត្រូវម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ។

គួរ​បញ្ជាក់​ថា គំនរ​ខ្សាច់​នោះ​ត្រូវ​បាន​គេ​បូម​យក​ពី​ទន្លេ​មក​ចាក់​លុប​ដី​ទំនាប់​បឹង និង​ស្តុ​ប​ទុក​ដឹក​ចេញ​យក​ទៅ​ចាក់​នៅ​កន្លែង​ផ្សេង​ៗ​ទៀត ។ ដីខ្សាច់​ហៀរ និង​ធ្លាក់​ពេញ​ផ្លូវ​ជា​ហេតុ​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ជា​បន្តបន្ទាប់ ។ ប្រជាពលរដ្ឋ​ក៏​បាន​សំណូមពរ​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​មេត្តា​ជួយ​ពិនិត្យ​មើល​ផង និង​ជួយ​ស្រាវជ្រាវ​រក​ម្ចាស់​ដេប៉ូ​ខ្សាច់ ដើម្បី​មក​ទទួលខុសត្រូវ​ចំពោះ​អ្នក​រង​គ្រោះ​ដ្នា​ក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ