ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​១០​ម៉ឺន​​មិន​អស់ចិត្ត សុំ​១​ម៉ឺន​ទៀត​មិន​បាន ប៉ុន្មាន​នាទី​ក្រោយ​ឮដំណឹង​ដ៏​រន្ធត់

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ស្ត្រី​ចិត្តធំ​ម្នាក់​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ភ្លាម​ៗ​ដោយ​គ្រាន់តែ​សុំ​លុយ​ប្ដី​១​ម៉ឺន​រៀល​ដើម្បី​លេង​ឡូ​តូប​ន្ត​ទៀត​មិន​បាន បន្ទាប់​ពី​ខ្លួន​លេង​ចាញ់​អស់​១០​ម៉ឺន​រៀល​ទៅ​ហើយ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៣​និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​៧ មិថុនា ២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ខ្នារ​មាស ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល​។…

ខេត្តបាត់ដំបង ៖ ស្ត្រី​ចិត្តធំ​ម្នាក់​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ភ្លាម​ៗ​ដោយ​គ្រាន់តែ​សុំ​លុយ​ប្ដី​១​ម៉ឺន​រៀល​ដើម្បី​លេង​ឡូ​តូប​ន្ត​ទៀត​មិន​បាន បន្ទាប់​ពី​ខ្លួន​លេង​ចាញ់​អស់​១០​ម៉ឺន​រៀល​ទៅ​ហើយ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៣​និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​៧ មិថុនា ២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ខ្នារ​មាស ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល​។

លោក​សុខ សា​រិ​ន អធិការ​ស្រុក​ប​វេ​ល​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ កាក់ គឹ​ម​ស្រន់ អាយុ​២០​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុ​ខាងលើ ហើយ​ស្ត្រី​រូប​នេះ​បាន​យក​ខ្សែ​គោ​ទៅ​ចង.ក​​ខ្លួនឯង​នៅ​ក្នុងផ្ទះ​ដោយ​ចាក់​គន្លឹះ​ជាប់​ពី​ខាងក្នុង​។

លោក​អធិការ​បន្ត​ថា តាម​ការ​សួរនាំ​ពី​ក្រុម​គ្រួសារ ស្ត្រី​រូប​នេះ​បាន​លេងល្បែង​ឡូ​តូ​ចាញ់ ហើយ​សុំ​លុយ​ប្ដី​លេង​បន្ត​មិន​បាន លុះ​ទៅ​ដល់​ផ្ទះ​វិញ​ចង​.​ក​សម្លាប់​ខ្លួន​ភ្លាម​ៗ​តែ​ម្ដង ប៉ុន្តែ​​គ្រាហ៍​នោះ​បុរស​ជា​ប្ដី​ទៅ​ដល់​ឃើញ​ចង​.​ក​ក៏​ទម្លុះ​ទ្វារ​ចូល​ទៅ​ជួយ​សង្គ្រោះ តែ​ហួសពេល​មួយ​ជំហាន​ទៅ​ហើយ​។

តាម​ការ​ស្រង់​សំដី​ពី​សាក្សី​នានា​ប្រាប់​ថា នៅ​ថ្ងៃ​កើតហេតុ​នោះ គេ​ឃើញ​ស្ត្រី​ខាងលើ​លេង​ល្បែង​ឡូ​តូ​នៅ​ក្នុងភូមិ ហើយ​ចាញ់​អស់​លុយ​ប្រហែល​១០​ម៉ឺន​រៀល​។ ពេល​នោះ​គេ​ឃើញ​បុរស​ជា​ប្ដី​ជិះ​ម៉ូតូ​ទៅ​ដល់​ហៅ​ប្រពន្ធ​មក​ផ្ទះ តែ​ប្រពន្ធ​ហាក់​មិន​អស់ចិត្ត​ក៏​សុំ​លុយ​ប្ដី​១​ម៉ឺន​រៀល​បន្ថែម​ទៀត​ដើម្បី​លេង​បន្ត តែ​ប្ដី​មិន​ឲ្យ​ថែម​ទាំង​លួងលោម​ហៅ​ប្រពន្ធ​ឲ្យ​ទៅ​​ផ្ទះ​វិញ​។ ខណៈនោះ​ស្ត្រី​រង​គ្រោះ​ទំនងជា​ខឹង​ប្ដី​មិន​ឲ្យ​លុយ​លេង​បន្ត ទើប​មិន​ព្រម​ជិះ​ម៉ូតូ​ជាមួយ​ប្ដី​ទៅ​ផ្ទះ​ទេ ប៉ុន្តែ​ក្រោយ​ពី​ទៅ​ដល់​ផ្ទះ​មិន​ទាន់​បាន​ប៉ុន្មាន​នាទី​ផង ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ថា ស្ត្រី​រង​ខាងលើ​បាន​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ក្នុងផ្ទះ​ទៅ​ហើយ ព្រោះតែ​ខឹង​ប្ដី​មិន​ឲ្យ​លុយ​១​ម៉ឺន​រៀល​លេង​ឡូ​តូ​មិន​បាន​។

ទោះ​យ៉ាងណា នេះ​គ្រាន់តែ​ជា​ការ​បំភ្លឺ​ខ្លះ​ៗ​ពី​សាក្សី រីឯ​រឿង​រាវ​ពិត​បែប​ណា​នោះ​យើង​មិន​ទាន់​ទទួល​ព័ត៌មាន​ជាក់លាក់​ពី​ក្រុម​គ្រួសារ​នៅឡើយ​ទេ ប៉ុន្តែ​លោក​អធិការ​ស្រុក​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ជុំវិញ​ការ​ធ្វើ​អត្តឃាត​ខាងលើ​នេះ លោក​ក៏​ទទួល​បាន​ព័ត៌មាន​ដូច​ការ​បំភ្លឺ​របស់​សាក្សី​នានា​ដែរ​។

ហើយ​បើ​តាម​អ្នក​ភូមិ​និយាយ​ថា ប្ដី​ប្រពន្ធ​នេះ​ទើប​រៀប​ការ​បាន​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ហើយ​កន្លង​មក​ប្ដី​ប្រពន្ធ​នេះ​គេ​ឃើញ​ស្រលាញ់​គ្នា​ណាស់ មិន​ដែល​មាន​បញ្ហា​ល្អក់កករ​ជាមួយ​គ្នា​ម្ដងណា​ទេ ប៉ុន្តែ​បែរជា​មានរឿង​អកុសល​តែ​មួយប៉ប្រិចភ្នែក ដោយសារ​តែ​រឿង​ល្បែង​ស៊ី​សង​។ ទោះ​យ៉ាងណា មន្ត្រី​ជំនាញ​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ឲ្យ​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​​តាម​ប្រពៃណី​ហើយ ក្រោយ​ធ្វើការ​ពិនិត្យ និង​បញ្ចប់​ការ​ធ្វើ​កំណត់ហេតុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ