បុរស​ពិការ​ម្នាក់​ផឹកស្រា​ភ្លេច​បាយ រហូត​ដេក​ខ្យល់គ​ស្លាប់


ខេត្តកណ្តាល ៖ បុរស​ពិការ​ម្នាក់​ដេក​ខ្យល់គ​ស្លាប់ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង ខណៈ​ដែល​ផឹក​តែ​ស្រា​អត់​ហូប​បាយ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​សុក្រ ៩​រោច ខែ​បឋមាសាឍ ឆ្នាំច នព្វស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៨​ព្រឹក នៅ​ចំណុច កើតហេតុ​ផ្ទះ​ជន​រង​គ្រោះ ភូមិ​ក្រពើ​ហា​កើត សង្កាត់​ព្រែក​ឫស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ឈ្មោះ អ៊ុំ សុខុម ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​បុរស​ពិការ នៅផ្ទះ​ទីលំនៅ​កំណើត ភូមិ ព្រែក​មេស្រុក ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្តកណ្តាល​។ នគរបាល​បាន​ឲ្យ​ដឹង​ថា តាម​ការ​បំភ្លឺ​របស់ បងស្រី​ជន​រង​គ្រោះ​ឈ្មោះ ដោយ សង្វា​ពេជ្រ បាន​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​៥ កក្កដា ២០១៨ បាន​ឲ្យ​ជនរ​រង​គ្រោះ​ហូប​បាយ មិន​ព្រម​ហូប ផឹក​តែ​ស្រា លុះដល់​ថ្ងៃ​កើតហេតុ បាន​ទិញ​បាយ​ឲ្យ ជន​រង​គ្រោះ​ហូប តែ​មិន​ព្រម​ភ្ញាក់​ក៏​ស្រែកហៅ​អ្នក​ភូមិ​ឲ្យ​ជួយ​មើល​ជន រង​គ្រោះ​មិន​មាត់ មិន​ក ក៏​ដាស់​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ រួច​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​ធើ្វ​ការ​ពិនិត្យ​។

ជន​រង​គ្រោះ​បាន​ផឹកស្រា​ជា​រៀងរាល់ថ្ងៃ​មិន​ដែល​ខាន​ទេ ជនរ​រង​គ្រោះ​មាន​ជំងឺ​ទឹកនោមផ្អែម លើសឈាម និង​ពិការ​ជើង​ម្ខាង ដោយសារ​គ្រោះ​ចរាចរណ៍​។ តាម​ការ​ពិនិត្យ​របស់​សមត្ថកិច្ច​ផ្នែក​ពិនិត្យ​វិភាគ កន្លែង​កើតហេតុ​ក្រុង​តា​ខ្មៅ អាជ្ញាធរ​ដែល​ពាក់​ព​ន្ធ័ និង​លោកគ្រូ​ពេទ្យ អនុប្រធាន មន្ទីរ​បង្អែក ជ័យ​ជំនះ​បាន​សន្និដ្ឋាន​ថា នៅ​លើ​ដងខ្លួន​សាកសព​មិន​មាន​ស្នាក​ស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​ពិតជា ស្លាប់​ដោយសារ​ខ្យល់គ​។ ការ​ពិនិត្យ​បាន​ចប់​សព្វគ្រប់ សាកសព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធើ្វ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ