វាសនា Messi ជាមួយ​ពពក​.​សអា​ហ្ស​ង់​ទី​ន​នឹង​កាត់សេចក្តី​នៅ​លើ​ប្រពន្ធ Messi


តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន Lionel Messi ត្រូវ​បាន​គេ​រាយការណ៍​មក​ថា នឹង​ផ្តល់​ការ​សម្រេចចិត្ត​ថា ឈប់​ឬ​នៅ​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ ក្រោយ​ពេល​ពិភាក្សា​ជាមួយនឹង​ប្រពន្ធ​ហើយ ។

ដូច​យើង​ដឹង​ស្រាប់​ហើយ​ថា Messi ស៊ុត​បាន​ត្រឹមតែ​មួយ​គ្រាប់​ទេ ក្នុង​ការ​ប្រកួត World Cup ឆ្នាំ​២០១៨​។ អា​ហ្ស​ង់​ទី​ន​ទៀត​សោត ហាលអាវ​ទៅ​ផ្ទះ​ត្រឹម​វគ្គ​១៦​ក្រុម ក្នុង​ការ​ប្រកួត​ជាមួយនឹង​ក្រុម​មាន់គក​បារាំង ។

ដោយសារ​តែ​ហេតុនេះ មាន​មនុស្ស​ជា​ច្រើន​មើលឃើញ​ការ​លេង​មិន​ស៊ីគ្នា​របស់ Messi និង​សមាជិក​ក្រុម ។ នេះ​ជា​សម្ពាធ​មួយ​សម្រាប់ Messi ដែល​រូបគេ​ត្រូវ​តែ​ជួយ​ក្រុម​ឲ្យ​រក​គ្រាប់​បាល់​បាន ។

តាម​ការ​រាយការណ៍​របស់ The Sportsman បាន​ឲ្យ​ដឹង​ថា Messi នឹង​សម្រេចចិត្ត​ថា ចេញ​ឬ​នៅ ក្រោយ​ការ​ពិភាក្សា​ជាមួយ​ប្រពន្ធ​របស់​គេ ។ នៅ​ពេល​មក​ដល់​ព្រ​លាន​យន្តហោះ​ភ្លាម ប្រពន្ធ​របស់ Messi បាន​បើករថយន្ត Range Rover មក​ដល់​ភ្លាម ។ Messi មិន​បាន​និយាយ​ជាមួយនឹង​អ្នកកាសែត​មួយ​ម៉ាត់​ហើយ​ក៏​ឡើង​រថយន្ត​ជិះ​ទៅ​បាត់ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

World Cup

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ