ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ក្លិប Man City ម្នាក់​កំពុង​ប្រជែង​ពាន «​ស្បែកជើង​មាស» នៅ World Cup

5 ឆ្នាំ មុន

សមរភូមិ​ប្រយុទ្ធ​ដណ្ដើម​ពាន World Cup ២០១៨ កាន់តែ​ឡើងក​ម្តៅ​មួយ​កម្រិត​ទៀត ខណៈ​ការ​ប្រកួត​បាន​ឈាន​ចូល​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ កីឡាករ​ក្នុង​ក្រុម​នីមួយ​ៗ​បាន​និង​កំពុង​ប្រជែង​គ្នា​យក​ពានរង្វាន់​ផ្ទាល់ខ្លួន​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ ។ ជាក់ស្ដែង​កីឡាករ John…

សមរភូមិ​ប្រយុទ្ធ​ដណ្ដើម​ពាន World Cup ២០១៨ កាន់តែ​ឡើងក​ម្តៅ​មួយ​កម្រិត​ទៀត ខណៈ​ការ​ប្រកួត​បាន​ឈាន​ចូល​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ កីឡាករ​ក្នុង​ក្រុម​នីមួយ​ៗ​បាន​និង​កំពុង​ប្រជែង​គ្នា​យក​ពានរង្វាន់​ផ្ទាល់ខ្លួន​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ ។

ជាក់ស្ដែង​កីឡាករ John Stones របស់ក្លិប Man City ស្ថិត​ក្នុង​ក្រុម​ជម្រើសជាតិ​អង់គ្លេស​កំពុង​តែ​ប្រជែង​ពាន​ «​ស្បែកជើង​មាស» ​ជាមួយ​កីឡាករ​ផ្សេង​ទៀត ។ ទោះបីទើបតែ​រកបាន​តែ​២​គ្រាប់​ឱ្យ​ក្រុម​តោ​កំណាច​អង់គ្លេស ក៏​កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ​មិនបោះបង់​ចោល​មហិច្ឆតា​ក្លាយជា​តារា​រក​គ្រាប់បាល់​ច្រើន​ជាងគេ​នៅ​ក្នុង​ការ​ប្រកួត​World Cup​លើក​នេះ​ដែរ ។ គេ​ឃើញ​ខ្សែការពារ​ថ្លៃ​ជាងគេ​លំដាប់​ទី​ពីរ​របស់ Man City រូប​នេះ​នៅ​តែ​សកម្ម​ឱ្យ​ក្រុម​តោ​កំណាច​អង់គ្លេស ។

គួរ​បញ្ជាក់​ថា «​ពានរង្វាន់​ស្បែកជើង​មាស» ​គឺជា​ពានរង្វាន់​មួយ​ក្នុង​ចំណោម​ពានរង្វាន់៤​ផ្សេង​ទៀត​នៅ World Cup ដែល​នឹង​ប្រគល់​ឱ្យ​កីឡាករ​រក​គ្រាប់​បាល់​ច្រើន​ជាងគេ ។ បើសិនជា​កីឡាករ​មាន​ចំនួន​គ្រាប់​បាល់​ដូច​គ្នា​នោះ គេ​ត្រូវ​មើល​លើ​ការ​បញ្ជូន​បាល់​ឱ្យ​គេស៊ុត​(Assist) ហើយ​បើ​នៅ​តែ​ស្មើគ្នា​ទៀត​គេ​មើល​លើ​ថិរវេលា​ម្ដងថា ​តើ​កីឡាករ​រូប​ណា​ចំណាយពេល​តិច​ជាងគេ ។ អ្នក​ជាប់​ចំណាត់ថ្នាក់​លេខ​២ និង​លេខ​៣​ត្រូវ​បាន​ពានរង្វាន់​ស្បែកជើង​ប្រាក់ និង​សំរឹទ្ធ ។

តាម​ប្រភព​ព័ត៌មាន កីឡាករ​របស់​ក្លិប Man City បង្ហាញខ្លួន​នៅ World Cup មាន​ចំនួន​ច្រើន​ជាងគេ​រហូត​ដល់​១៦​រូប​តែ​ខ្លះ​បាន​ហាលអាវ​ទៅ​ផ្ទះ​វិញ​ហើយ​ក្រោយ​ក្រុម​ជម្រើសជាតិ​ពួក​គេ​ចាញ់​ដូច​ជា​អា​ល្លឺ​ម៉​ង់(១​រូប​) អេ​ស្ប៉ា​ញ​(១​រូប​) អា​ហ្ស​ង់​ទី​ន​(២​រូប​) និង​ព័រ​ទុ​យ​ហ្គា​ល់​(១​រូប​) ។ ក្លិប Man City គឺជា​ដៃគូ​សហការ​ល្អ​ឥត​ខ្ចោះ​របស់​ក្រុមហ៊ុន Khmer Beverages ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ