ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងមិន​ប្រយ័ត្ន ទើបជួបគ្រោះអកុសលគួរ​ឱ្យ​រន្ធត់បែបនេះ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​ម្នាក់​បាន​ចុះ​ទៅ​ហែល​ទឹក​លេង​ក្នុង​ទឹកស្រះ ហើយ​រអិល​ជើង​ធ្លាក់​ចូល​កន្លែង​ទឹក​ជ្រៅ​បណ្ដាល​ឲ្យ​លង់​ស្លាប់​យ៉ាង​អាណោចអាធ័ម​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ទៅ​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​១ ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ…

ខេត្តរតនគិរី ៖ ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​ម្នាក់​បាន​ចុះ​ទៅ​ហែល​ទឹក​លេង​ក្នុង​ទឹកស្រះ ហើយ​រអិល​ជើង​ធ្លាក់​ចូល​កន្លែង​ទឹក​ជ្រៅ​បណ្ដាល​ឲ្យ​លង់​ស្លាប់​យ៉ាង​អាណោចអាធ័ម​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ទៅ​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​១ ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ ខេត្ត​រតនគីរី​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​ដែល​ស្លាប់​ឈ្មោះ ឡ​ន ដារ​ត្ន័ អាយុ​១១​ឆ្នាំ ជា​សិស្ស មាន​ឪពុក​ឈ្មោះ មិន លុ​ច អាយុ​៣៤​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​ពិនិត្យ​កន្លែង​កើតហេតុ​និង​ធ្វើ​កោសល​្យ​វិ​ច្ច័​យ​រក​ឃើញ​ថា ក្មេង​ស្រី​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន​។ ក្រោយ​ពិនិត្យ​រួច សមត្ថកិច្ច​​បាន​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដើម្បីធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ