ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពី​យប់​ចូល​ក្នុងផ្ទះ​ម្តាយ និង​កូនស្រី ព្រឹក​ឡើង​ជាប់​ខ្នោះ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ២​នាក់​ម្តាយ និង​កូន​បាន​រង​របួស​ក្រោយ​ពី​ត្រូវ​ក្រុម​ចោរ​បាន​លបចូល​មក​ប្លន់ ថែម​ទាំង​កាប់​ដល់​ក្នុងផ្ទះ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​១ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៨…

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ២​នាក់​ម្តាយ និង​កូន​បាន​រង​របួស​ក្រោយ​ពី​ត្រូវ​ក្រុម​ចោរ​បាន​លបចូល​មក​ប្លន់ ថែម​ទាំង​កាប់​ដល់​ក្នុងផ្ទះ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​១ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​តា​មូង ឃុំ​ថ្កូវ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ស សុខ ភេទ​ស្រី អាយុ​៦៧​ឆ្នាំ (ម្ចាស់ផ្ទះ​) ជា​ម្តាយ​ត្រូវ​ចោរ​កាប់​ត្រូវ​ក្បាល និង​កូនស្រី​ឈ្មោះ អ៊ូច ច​ន្ធូ អាយុ​១៨​ឆ្នាំ ត្រូវ​បាន​ចោរ​១​ក្រុម​កាប់​ត្រូវ​ក​.​ដៃ​ខាងឆ្វេង ។ ចំណែក​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឈុ​ន សក្តា ភេទ​ប្រុស អាយ​១៨​ឆ្នាំ នៅ​ភូមិ​តា​មូង ឃុំ​ថ្កូវ ស្រុក​កំពង់ត្របែក ជា​អ្នក​កាន់​កាំបិត​ផ្គាក់ (ជន​​ដៃដល់​) រីឯ​ម្នាក់​ទៀត​ឈ្មោះ ហ៊ុន វិសាល (​ហៅ​លក​) ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​តា​មូង ឃុំ​ថ្កូវ ស្រុក​កំពង់ត្របែក ជា​អ្នក​កាន់​ព្រនង់ ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា មាន​ចោរ​១​ក្រុម​បាន​ធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​យក​ប្រាក់​១០​ម៉ឺន​រៀល ថែម​ទាំង​កាប់​ជន​រង​គ្រោះ​ពីរ​នាក់​ម្តាយ និង​កូនស្រី បណ្តាល​ឲ្យ​រង​របួស​ទៀត​ផង​។ បន្ទាប់​ពីរ​កាប់​ជន​រង​គ្រោះ​ម្តាយ និង​កូន​ឲ្យ​រង​របួស​រួច ក្រុម​ចោរ​បាន​ប្លន់​យក​ប្រាក់​អស់​ចំនួន ១០០.០០០ រៀល ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​បញ្ជូន​ជន​រង​គ្រោះ​ទាំង​២​នាក់​ម្តាយកូន​ទៅ​មណ្ឌល​សុខភាព​ខេត្ត ។ ភ្លាម​ៗ​នោះ​សមត្ថកិច្ច​ក៏ ធ្វើការ​ស្រាវជ្រាវ ដើម្បី​កំណត់​មុខសញ្ញា​រហូត​ឈាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​យក​ទៅ​សាកសួរ ហើយ​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​សមត្ថកិច្ច​សួរនាំ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ