ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​អន្តោប្រវេសន៍ ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៩​នាក់​ស្នាក់​នៅ​ខុសច្បាប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​ដាំ​ផ្កា ទិញ​-​លក់​អេ​ត​ចាយ និង​សិប្បកម្ម​ឈើ​ទាំងអស់​៣​កន្លែង ត្រូវ​បាន​កម្លាំង នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ…

រាជធានី​ភ្នំពេញ ៖ ទីតាំង​ដាំ​ផ្កា ទិញ​-​លក់​អេ​ត​ចាយ និង​សិប្បកម្ម​ឈើ​ទាំងអស់​៣​កន្លែង ត្រូវ​បាន​កម្លាំង នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ចុះ​ត្រួត​ព​និត្យ ដោយ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​៩​នាក់ ក្នុង​នោះ​មាន​ស្រី​ម្នាក់ ស្នាក់​នៅ និង​ធ្វើការ​ខុសច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៨ និង​១៥​នាទី ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ក្នុង​សង្កាត់​ទួល​សង្កែ​១-២ ខណ្ឌឫស្សីកែវ​។ ការ​ចុះ​ត្រួតពិនិត្យ នេះ ដឹកនាំ​សម្របសម្រួល​ដោយ​លោក សៀង សុខ ព្រះ​រា​អាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​លោក លឹ​ម ស៊ា​ង​ហៃ ក្រឡាបញ្ជី និង​មានការ​ចូលរួម សហកា​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ផង​ដែរ​។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ត្រួតពិនិត្យ​នគរបាល​បាន​រក​ឃើញ​មាន​ជនបរទេស​ចំនួន​០៩​នាក់ ស្រី​០១​នាក់ ជា​ជនជាតិ​វៀតណាម បាន​លួច​ស្នាក់​នៅ និង​ប្រកប​របរ​ដោយ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន និង​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​។ ជនបរទេស​ចំនួន​០៩​នាក់ ស្រី​០១​នាក់ ខាងលើ ត្រូវ​បាន​នគរបាល​បញ្ជូន ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ត្រួតពិនិត្យ​ឯកសារ និង​សាកសួរ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ