វីរបុរសអាហ្សង់ទីន Maradona បញ្ចេញមតិរិះគន់ការលេងរបស់ Messi
តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា អតីតកីឡាករជើងខ្លាំងរបស់អាហ្សង់ទីន Diego Maradona បានរិះគន់ការលេងរបស់កីឡាករខ្លាំងផ្តាច់គេ Lionel Messi…
តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា អតីតកីឡាករជើងខ្លាំងរបស់អាហ្សង់ទីន Diego Maradona បានរិះគន់ការលេងរបស់កីឡាករខ្លាំងផ្តាច់គេ Lionel Messi…
តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា អតីតកីឡាករជើងខ្លាំងរបស់អាហ្សង់ទីន Diego Maradona បានរិះគន់ការលេងរបស់កីឡាករខ្លាំងផ្តាច់គេ Lionel Messi នៅក្នុងការប្រកួតជាមួយនឹងមាន់គកបារាំងកាលពីថ្ងៃសៅរ៍ ។
កីឡាករជើងខ្លាំងរបស់ក្លិប Barcelona បានព្យាយាមណាស់ដែរតែមិនឈ្នះ ។ រូបគេបានស៊ុតគ្រាប់បាល់តម្រង់ទីចំនួនដល់ទៅ៩ដងតែមិនបានសម្រេច ។ ចុងក្រោយក្រុមមាន់គកបារាំងបានយកឈ្នះដោយលទ្ធផល 4-3 ។
ជើងខ្លាំងខុសជំនាន់ Maradona បានប្រាប់ទៅកាន់ព័ត៌មាន Daily Express ថា «ខ្ញុំឃើញគេនៅឆ្ងាយពីទីពេក ។ ខ្ញុំនិយាយថា ប្រសិនបើគេពាក់អាវលេខ៩ គេត្រូវតែទៅរកបាល់ ហើយស៊ុតបញ្ចូលទី» ។
គួរបញ្ជាក់ផងដែរថា កីឡាកររបស់អាហ្សង់ទីន២រូបបានប្រកាសចូលនិវត្តន៍ភ្លាមៗក្រោយពេលចាញ់ការប្រកួតជាមួយនឹងបារាំងដែលរួមមាន Javier Mascherano និង Lucas Biglia ៕
ចែករំលែកព័តមាននេះ