ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Sanchez ប្រាប់​ឈ្មោះ​កីឡាករ​មួយ​រូប​ដែល​ខ្លួន​ចង់​ឲ្យ​ឈ្នះ​ស្បែកជើង​មាស

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​របស់​ក្លិប​បិសាច​ក្រហម Alexis Sanchez បាន​បង្ហើប​ពី​ឈ្មោះ​កីឡាករ​ដែល​រូបគេ​ចង់​ឲ្យ​ឈ្នះ​ពាន​ស្បែកជើង​មាស​សម្រាប់​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០១៨​នៅ​រុ​ស្ស៊ី ។ ការ​ប្រកួត​ដណ្តើម​គ្នា​យក​ពាន​ស្បែកជើង​មាស​កំពុង​តែ​ក្តៅ​ឡើង​ៗ​ក្រោយ​វគ្គ​ប្រកួត​ក្នុង​ក្រុម​ត្រូវ​បាន​បញ្ចប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​របស់​ក្លិប​បិសាច​ក្រហម Alexis Sanchez បាន​បង្ហើប​ពី​ឈ្មោះ​កីឡាករ​ដែល​រូបគេ​ចង់​ឲ្យ​ឈ្នះ​ពាន​ស្បែកជើង​មាស​សម្រាប់​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០១៨​នៅ​រុ​ស្ស៊ី ។ ការ​ប្រកួត​ដណ្តើម​គ្នា​យក​ពាន​ស្បែកជើង​មាស​កំពុង​តែ​ក្តៅ​ឡើង​ៗ​ក្រោយ​វគ្គ​ប្រកួត​ក្នុង​ក្រុម​ត្រូវ​បាន​បញ្ចប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ។

កា​ពី​ទែន​របស់​អង់គ្លេស Harry Kane នា​ពេល​នេះ​គឺជា​អ្នក​ស៊ុត​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ (៥​គ្រាប់​) លើស​កីឡាករ Ronaldo របស់​ព័រ​ទុ​យ​ហ្គា​ល់ និង​កីឡាករ​មិត្ត​រួម​ក្រុម​នៅ​បិសាច​ក្រហម Romelu Lakaku ដែល​រក​គ្រាប់​បាន​៤​គ្រាប់​ពេល​នេះ ។

សម្រាប់ Sanchez ដែល​ក្រុម​ជម្រើសជាតិ​ឈី​លី​របស់​ខ្លួន​មិន​បាន​ទៅ​ដល់​វគ្គ​ប្រកួត​ប្រាប់​ពី​ឈ្មោះ​កីឡាករ​ដែល​ខ្លួន​ចង់​ឲ្យ​ឈ្នះ​ពាន​ស្បែកជើង​មាស​នៅ World Cup​។ ម្នាក់​នោះ គឺជា​មិត្ត​រួម​ក្រុម​របស់​គេ Lukaku ។

Sanchez បាន​និយាយ​ប្រាប់ Fox Sports ថា «​ខ្ញុំ​ពិតជា​ខឹង​ណាស់ ដែល​ក្រុម​ខ្ញុំ​មិន​អាច​ទៅ​លេង​​បាន ។ តែ​ខ្ញុំ​ចង់​ឲ្យ​ក្រុម​ប៊ែ​ល​ហ្ស៊ិ​ក​ក្លាយជា​ម្ចាស់​ពាន​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​រួម​ក្រុម​របស់​ខ្ញុំ Lukaku ។ គេ​កំពុង​លេង​បាន​ល្អ​នៅ​ពេល​នេះ ។ ខ្ញុំ​សង្ឃឹមថា​គេ​នឹង​ក្លាយជា​កីឡាករ​ស៊ុត​គ្រាប់​​បាន​ច្រើន​ជាងគេ​នៅ World Cup» ។

កីឡាករ​ជនជាតិ​ឈី​លី​ម្នាក់​នេះ​បាន​បន្ត​ថា «​ពួក​យើង​ទាក់ទង​តាម WhatsApp ជា​រៀងរាល់ថ្ងៃ ។ យើង​ទៅ​ណា​ជាមួយ​គ្នា​ក្នុង​ប្រទេស​អង់គ្លេស ។ យើង​និយាយ​គ្នា​ពី​ចន្លោះ​ខ្វះខាត​របស់​ក្រុម ។ ពួក​យើង​ត្រូវ​គ្នា​ណាស់ ហើយ​ខ្ញុំ​ជឿ​ថា​ប៊ែ​ល​ហ្ស៊ិ​ក​នឹង​ទៅ​ជា​ម្ចាស់​ពាន​» ។

ម្ចាស់​ពាន​មែនឬ​អត់​មាន​តែ​ពេលវេលា​ទេ​ទើប​អាច​ប្រាប់​បាន ព្រោះ​ពេល​នេះ​បាល់​មិន​អាច​ទាយ​ដឹង​ទេ ។ សូ​ម្បី​តែ​ជើង​ខ្លាំង Messi និង Ronaldo ក៏​ហាលអាវ​ឡើង​យន្តហោះ​ទៅ​ស្រុក​វិញ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ