ប្រពន្ធ Messi មក​ចាំ​នៅ​ព្រ​លាន​ដោយ​ផ្ទាល់ ក្រោយ​ហាលអាវ


តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា កីឡាករ​ជា​ក្តី​រំពឹង​របស់​អា​ហ្ស​ង់​ទី​ន​ត្រូវ​បាន​ប្រពន្ធ​មក​យក​ដោយ​ផ្ទាល់​នៅ​ព្រ​លាន​យន្តហោះ​កាលពី​ថ្ងៃអាទិត្យ ។ ម្ចាស់​ពាន Ballon d’Or ចំនួន​៥​លើក​បាន​ត្រឡប់​ផ្ទះ​ដោយ​ជិះ​យន្តហោះ​ផ្សេង​ជាមួយនឹង​មិត្ត​រួម​ក្រុម Javier Mascherano មក​កាន់ Barcelona ។

រូបគេ​មិន​បាន​ជិះ​ជាមួយនឹង​ក្រុម​អា​ហ្ស​ង់​ទី​ន​ឡើយ​ដែល​ជើងហោះហើរ​នោះ​ទៅ​កាន់ Buenos Aires ។ ពេល​ដើរ​ចេញ​មក Messi មិន​បាន​ឆ្លើយ​តប​ទៅ​ជាមួយនឹង​អ្នក​សារព័ត៌មាន​ទេ ហើយ​ក៏​ឡើង​រថយន្ត​ទៅ​បាត់​ដែល​មាន​ប្រពន្ធ​របស់​គេ​ជា​អ្នក​បើក ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Messi រក​គ្រាប់​បាល់​បាន​ត្រឹមតែ​១​គ្រាប់​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត World Cup ឆ្នាំ​នេះ ។ រូបគេ​មាន​សម្ពាធ​ជា​ខ្លាំង​ក្រោយ​ស៊ុត​ប៉េ​ណា​ល់​ទី​ខុស ។ នេះ​ហាក់បីដូចជា គ្រប់​គ្នា​រំពឹង​ខ្ពស់​ពេក​លើ Messi តែ​ម្នាក់​ហើយ​មិន​គិតការ​លេង​ជា​ក្រុម ។ គេ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ថា Messi នឹង​ឈប់​ពី​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ឬ​អត់ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

World Cup

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ