ខេត្តប៉ៃលិន ៖ បន្ទាប់ពីមេឃធ្លាក់ភ្លៀងរាល់ថ្ងៃស្ទើរមិនឈប់ឈរអស់រយ:ពេលជាយូរមកហើយ ធ្វើឱ្យដំណាំពោតក្រហមនៅកន្លែងខ្លះ ដែលស្ថិតនៅត្រង់ដីទំនាបទទួលរងការខូចខាតយ៉ាងដំណំ ប៉ុន្តែក៏មានចម្ការជាច្រើនផងដែរកំពុងទទួលបានផលច្រើនគួរឱ្យកត់សម្គាល់ ហើយល្មមដល់ពេលត្រូវជួលកម្មករឱ្យចូលកាច់ ដើម្បីដឹកយកទៅលក់នៅតាមស្តង់នីមួយៗ ក្នុងក្រុងប៉ៃលិន បានប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារបន្តទៀត ។
ប្រភពព័ត៌មានពីបុរសម្នាក់ ឈ្មោះ ហៀក គុណ អាយុ៦២ឆ្នាំ ជាអតីតយោធាពិការជើងម្នាក់ រស់នៅភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បានឱ្យដឹងថា គាត់មានដីចម្ការនៅក្នុងភូមិចំនួន៥ហិកតា ហើយដើមឆ្នាំ២០១៨នេះ គាត់បានបែងចែកដីដាំពោតចំនួន៤ហិកតា និងដាំដំឡូងមី១ហិកតា ។ គាត់បន្តទៀតថា ទោះបីជានៅឆ្នាំនេះ សង្កេតឃើញមានភ្លៀងធ្លាក់ច្រើន ដែលបណ្តាលឱ្យទទួលរងការខូចខាតដំណាំពោត និងដំឡូងមីរបស់ប្រជាពលរដ្ឋនៅតាមចម្ការក្នុងក្រុងប៉ៃលិនអស់ជាច្រើនក៏ដោយ តែចម្ការរបស់គាត់ មិនមានប៉ះពាល់អ្វីធ្ងន់ធ្ងរនោះទេ ព្រោះស្ថិតនៅត្រង់កន្លែងដីទួលខ្ពស់ ទោះបើភ្លៀងធ្លាក់ច្រើនបែបណា ក៏មិនព្រួយបារម្ភឡើយ ហើយថែមទាំងធ្វើឱ្យដំណាំពោតដុះលូតលាស់ល្អជាងឆ្នាំមុនៗទៅទៀត ។
គាត់បញ្ជាក់ទៀតថា បន្ទាប់ពីមេឃផ្អាកភ្លៀងប៉ុន្មានថ្ងៃនេះ គាត់បានសម្រុកជួលកម្មករឱ្យចូលទៅប្រមូលផលនៅក្នុងចម្ការរបស់ខ្លួន ដើម្បីប្រញាប់យកទៅលក់នៅតាមស្តង់ៗទាន់ពេលពោតក្រហមមិនទាន់ធ្លាក់ថ្លៃ ដោយបច្ចុប្បន្ននេះ អាចលក់ពោត១គីឡូក្រាមថ្លៃជាង៤បាត(ប្រាក់ថៃ) ស្មើនឹង៥០០រៀល ហើយម្យ៉ាងវិញទៀត បើទោះបីជាឡើងថ្លៃឬថោកជាងនេះក៏គាត់មិនព្រួយបាម្ភអ្វីដែរ ព្រោះរាល់ថ្ងៃអត់ជំពាក់បំណុលធនាគារ ឬអង្គការនោះទេ ។ ប៉ុន្តែខណៈពេលកំពុងប្រមូលផលនេះស្នៀតពោតក្រហមរបស់គាត់ហាក់ដូចជា ត្រូវសត្វកណ្តុរខាំស៊ីអស់ខ្លះៗដែរ ធ្វើឱ្យខូចខាតអស់ប្រហែលជា១០ភាគរយ ទោះបីជាគាត់ខំព្យាយាមដាក់ថ្នាំយ៉ាងណាក៏ទប់មិនឈ្នះដែរ ។
ចំណែកប្រជាពលរដ្ឋរស់នៅភូមិផ្សេងៗជាច្រើនទៀត ក្នុងក្រុងប៉ៃលិន ក៏កំពុងតែមមាញឹកក្នុងការនាំកូនចៅរបស់ខ្លួនចេញអស់ៗពីផ្ទះ ដោយធ្វើដំណើរទៅចម្ការជិតឆ្ងាយ ក្នុងនោះអ្នកខ្លះទៅប្រមូលផលពោតក្នុងចម្ការរបស់ខ្លួន ចំណែកខ្លះទៀតនាំគ្នាទៅស៊ីឈ្នួលកាច់ពោតឱ្យគេ ដើម្បីបានប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ៕
ទីក្រុងហ្សឺណែវ ៖ អង្គការសហប្រជាជាតិ(UN) បាននិយាយកាលពីថ្ងៃទី១៣ កុម្ភៈ កន្លងមកថា អត្រាអ្នកគ្មានការងារធ្វើជុំវិញពិភពលោកបានធ្លាក់ចុះកាលពីឆ្នាំមុន និងបានព្រមានថា...
រាជធានីភ្នំពេញ៖ បុរសអាណិកជនខ្មែរម្នាក់បាននិយាយដើមភិន សុដាលីស វាធ្វើឲ្យមានកំហឹងជះត្រឡប់ទៅវិញ ។ ដោយមិនបញ្ចេញអត្តសញ្ញាណបុរសនោះថាជាអ្នកណាលោក អិុន សុភិន...
រាជធានីភ្នំពេញ ៖ ឆ្នាំ២០១៨កន្លងទៅនេះ រាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៣លាននាក់ ក្នុងកំណើន១៥,២% បើធៀបនឹងឆ្នាំ២០១៧។ នេះបើយោងតាមរបាយការណ៍ស្តីពី...
រាជធានីភ្នំពេញ ៖ បើទោះជាប្រមាណមួយខែចុងក្រោយនេះ គេកត់សម្គាល់ឃើញកីឡាការិនីស៊ន សៀវម៉ី បង្ហាញសកម្មភាពកាន់តែខ្លាំងក្នុងអាជីពជាអ្នកលក់ផលិតផលថែរក្សាសម្រស់នៅលើ...
រាជធានីភ្នំពេញ ៖ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសជាដៃគូ ទាំងថ្នាក់តំបន់និងពិភពលោកកាលពីឆ្នាំ២០១៨កន្លងទៅ សម្រេចបានកំណើនគួរឲ្យកត់សម្គាល់ ក្នុង...
ខេត្តតាកែវ ៖ ពលរដ្ឋភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ជាង១០០គ្រួសារលើកដៃសំពះសុំឲ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ចំពោះអតីតអភិបាលរង...
រាជធានីភ្នំពេញ ៖ ឱកាសល្អសម្រាប់អតិជនវីតាល់ ជាពិសេសអ្នកដែលនិយមប្រើប្រាស់វីតាល់ចំណុះ១.៥លីត្រ ព្រោះពេលនេះ វីតាល់មានប្រ៉ូម៉ូសិនពិសេស រាល់ការជាវផលិតផលទឹក...
ការផឹកស្រាច្រើនជាប្រចាំ អាចនាំឲ្យមានបញ្ហាចំបងដល់សុខភាពរបស់អ្នក ។ ក្រុមគ្រូពេទ្យជំនាញ បាននិយាយពីផលវិបាកនៃការទទួលទានស្រាច្រើនរ៉ាំរ៉ៃដូចខាងក្រោមនេះ៖១–...
ប្រទេសថៃ ៖ ភ្នាក់ងារសារព័ត៌មាន Bangkok Post បានឲ្យដឹងកាលពីថ្ងៃទី១៣ កុម្ភៈ កន្លងមកថា ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ CBRE Thailand បាននិយាយថា តម្លៃដី និងខុនដូជាមធ្យមក្នុង...
ខេត្តរតនគិរី ៖ លំនៅឋានប្រជាពលរដ្ឋមួយខ្នងត្រូវខ្យល់កន្ត្រាក់បោកបក់ បណ្តាលឱ្យរបើកដំបូលរងការខូចខាតអស់ទាំងស្រុង ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង...
ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ កម្លាំងសមត្ថកិច្ចចម្រុះដែលដឹកនាំដោយលោកវរសេនីយ៍ឯកឃន តារា សម្បត្តិ...
ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១៤ កុម្ភៈ គឺជាទិវានៃក្តីស្រឡាញ់ (ដែលជាទំនៀមទំលាប់របស់ប្រទេសខាងក្រៅ) នោះ សម្រាប់ពលរដ្ឋខ្មែរក៏បានចាប់ផ្តើមធ្វើតាមគ្នាប្រមាណជាង...
រាជធានីភ្នំពេញ ៖ និស្សិតម្នាក់ត្រូវបានក្រុមគ្រួសារសាច់ញាតិប្រទះឃើញស្លាប់ផ្កាប់មុខក្បែរកាំជណ្តើរនៅក្នុងផ្ទះរបស់ខ្លួន បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលា...
ខេត្តរតនគិរី ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា បុរសម្នាក់បានច្នៃរំសេវផាវធ្វើគ្រាប់បែក សម្រាប់បោកត្រី ស្រាប់តែភ្លាត់ស្នៀតផ្ទុះត្រូវខ្លួនឯង បណ្តាលឱ្យរងរបួស...
ខេត្តកំពង់ស្ពឺ ៖ បន្ទាប់ពីព្រះរាជអាជ្ញារងចេញដីកាបង្គាប់ឱ្យកម្លាំងសមត្ថកិច្ចឃាត់ខ្លួនឧកញ៉ាម្នាក់ពីបទរំលោភលើទំនុកចិត្តរួចមក ស្រាប់តែពេលថ្មីៗនេះបែកធ្លាយ...
ខេត្តរតនគិរី ៖ យោងតាមសេចក្តីសម្រេចរបស់ក្រសួងការពារជាតិ ចុះថ្ងៃទី១៤ កុម្ភៈ បានសម្រេចប្រកាសតែងតាំងលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការរង និងជានាយសេនាធិការ...
ប្រទេសថៃ ៖ រត់ភៀសខ្លួ្នដោយឆ្លងទន្លេមេគង្គទៅត្រើយខាងប្រទេសឡាវ អ្នកជេរប្រមាថស្ដេចថៃ២នាក់ ទើបត្រូវបានរកឃើញស្លាប់ ហើយអ្នកទី៣នៅបាត់ខ្លួន ចាប់តាំងពី...
នៅក្នុងសុត្តន្តបិដកដែលមានឈ្មោះថា សិង្គាលកសូត្រ ព្រះអង្គទ្រង់សម្តែងអំពីតួនាទីរបស់ស្វាមីល្អជាស្វាមីដែលចេះឱ្យអភ័យដល់ភរិយា និងបដិបត្តិចំពោះតួនាទីរបស់...
បន្ទាប់ពីបានប្រគល់ទឹកប្រាក់រង្វាន់១០០លានរៀល ទៅដល់ដៃអតិថិជនចំនួន២នាក់ ដែលឈ្នះរង្វាន់ធំដូចគ្នាក្នុងថ្ងៃតែមួយកាលពីសប្ដាហ៍កន្លងទៅ ឥឡូវនេះមានអតិថិជន...
ខេត្តស្ទឹងត្រែង ៖ ស្ត្រីជាម្តាយយំសោកបោកខ្លួន ខណៈកូនស្រីម្នាក់អាយុ៦ឆ្នាំបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីរថយន្តបែនមួយគ្រឿងកិនចំក្បាល ក្នុង...