ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​បារាំង និង​ភរិយា បាន​មក​ដល់​កម្ពុជា

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​ឯកឧត្តម អេ​ម៉ា​នុយ​អែ​ល ម៉ា​ក្រុង (Emmanuel Macron) ប្រធានាធិបតី​បារាំង មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា ។

នៅ​ល្ងាច​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៦ ព្រះរាជាណាចក្រ​កម្ពុជា​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់ ឯកឧត្តម អេ​ម៉ា​នុយ​អែ​ល ម៉ា​ក្រុង Emmanuel Macron ប្រធានាធិបតី​បារាំង ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា និង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​២០ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ ។

ដំណើរ​ទស្សនកិច្ច​នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ក្នុង​ការ​បន្ត​ពង្រឹង​ចំណងមិត្តភាព និង​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ​រវាង​កម្ពុជា និង​បារាំង ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​នានា ដូច​ជា នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ និង​ការ​អភិវឌ្ឍ​ ។

ជំនួប និង​សកម្មភាព​ការទូត​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ក៏​ត្រូវ​បាន​រំពឹង​ថា នឹង​រួមចំណែក​បើកឱកាស​ថ្មី​ៗ​សម្រាប់​ផលប្រយោជន៍​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ និង​ជំរុញ​ទំនាក់ទំនង​កម្ពុជា​- បារាំង​ឱ្យ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត​៕