ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​អ្នកគ្រូ​ទៅបង្រៀនសិស្ស​បែរជា​ជួបគ្រោះអកុសល​ទាំង​ព្រលឹម (មានវីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកគ្រូ​បង្រៀន​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿងទៅ​បង្រៀន​ក៍បាន​ជ្រុល​ទៅ​បុក​រទេះគោ​ពីក្រោយ បណ្តាល​អោយ​បោក​ក្បាល​ស្លាប់​នៅ​កន្លែង​កើតហេតុ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ ២០១៨ នៅ​តាម​ផ្លូវ​លេខ១៥១…

រាជធានី​ភ្នំពេញ ៖ អ្នកគ្រូ​បង្រៀន​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿងទៅ​បង្រៀន​ក៍បាន​ជ្រុល​ទៅ​បុក​រទេះគោ​ពីក្រោយ បណ្តាល​អោយ​បោក​ក្បាល​ស្លាប់​នៅ​កន្លែង​កើតហេតុ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ ២០១៨ នៅ​តាម​ផ្លូវ​លេខ១៥១ មុខ​បន្ទាយ​ទាហាន ដើម​អំពិល ក្នុង​ភូមិធំ សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្រៅ ។ ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​ត្រូវ​បាន​នគរបាល​អោយ​ដឹង​ថា ឈ្មោះ​រឿ​ន សា​រ៉េ​ត អាយុ​៦៤​ឆ្នាំ ជា​គ្រូបង្រៀន​នៅ​អង្គការ មាន​លំនៅ​ភូមិ​បឹង សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ ។ តាម​ការ​អះអាង​ពី​ក្មួយ​ស្ត្រី​រង​គ្រោះ​ថា បន្ទាប់​ពី​គ្រោះថ្នាក់​កើតឡើង ម្ចាស់​រទេះគោ​ក៍បាន​រុញ​រទេះគោ​របស់​ខ្លួន​ទំលាក់​ចូល​បឹង​តា​មោក​តែ​ម្តង ហើយ​ភ្លាម​ៗនោះ​​ម្ចាស់​រទេះគោ​ក៏ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​ផង​ដែរ​។ តាម​ព័ត៌​មាន​អោយ​ដឹង​ថា នៅ​វេលា​ទៀប​ភ្លឺ​ដោយ​មេឃ​នៅ​ងងឹត​នៅឡើយ អ្នកគ្រូ​រង​គ្រោះ​ខាងលើ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ស្មាស់ ពណ៌​ខ្មៅ មួយ​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ ១AS-៦៣០៤ ធ្វើ​ដំណើរ តាម​ផ្លូវ​លេខ ១៥១ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត គោលបំណង​ទៅ​បង្រៀន នៅ​ភូមិ​ក្បាលកោះ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ ដោយ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ពីមុខ​ម៉ូតូ​ក្មួយ​ស្រី ។ នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ ដោយសារ​តែ​ស្ថានភាព​ងងឹត​ក៍បាន​ជ្រុល​ទៅ​បុក​រទេះគោ​ពីក្រោយ បណ្តាល​អោយ​អ្នកគ្រូ​បោក​ក្បាល​ស្លាប់​តែ​ម្តង ។ ចំណែក​អ្នក​បររទេះ​គោ ភ្លាម​ៗ​នោះ​គេ​ពុំ​ស្គាល់ឈ្មោះ​ឡើយ ហើយ​ត្រូវ​បាន​នគរបាល​នាំ​ខ្លួន ទៅ​កាន់​អធិការដ្ឋាន ខណ្ឌ​ព្រែក​ព្នៅ​ដើម្បី​ដោះស្រាយ រីឯ​សព​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ ធ្វើបុណ្យ​នៅ​លំនៅ​ឋាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ