មក​ស្គាល់​សាវតារ​វីរបុរស​លាក់​មុខ​របស់​បារាំង​កំពុង​ល្បី​ខ្លាំង​ក្រោយ​ទម្លាក់​អា​ហ្ស​ង់​ទី​ន​ពី World Cup


រកបាន​ពីរ​គ្រាប់​តែ​ម្នាក់ឯង​ក្នុង​យុទ្ធនាការ​ទម្លាក់​ក្រុម​ពពក​សអា​ហ្ស​ង់​ទី​ន​វគ្គ១៦ក្រុម​កាលពី​យប់​ថ្ងៃ​សៅរ៍​សប្ដាហ៍កន្លងទៅនេះ ​កីឡាករ​ឆ្នើមរបស់​ក្រុម​មាន់គកបារាំង Kylian Mbappe ទទួលបាន​នូវការចាប់អារម្មណ៍​ពី​មហាជន​គ្រប់​ទិស​ទី ។

ខ្សែប្រយុទ្ធ​វ័យ១៩ឆ្នាំរូបនេះ បាន​ទាត់ប​ញ្ចូល​ទី​គូប្រកួត​នៅ​នាទី​ទី៦៤ និង៦៨ក្រោយ​បំបែក​របាំង​ការពារក្រុមអាហ្សង់ទីន​បាន​សម្រេចធ្វើឱ្យអ្នកគាំទ្ររីករាយយ៉ាងខ្លាំងរហូតចង់ដឹងពីប្រវត្តិរបស់គាត់ទៀតផង ។ តើ Kylian Mbappe មាន​ប្រវត្តិ​យ៉ាងណាដែរ?

*​កើត​ចេញពី​ឈាមជ័រ​អ្នកកីឡា
​Mbappe គឺជា​កូនប្រុស​ទី​ពីរ​ក្នុង​គ្រួសារ​មាន​សមាជិក៥នាក់​ដែល​មាន​ឪពុក​ឈ្មោះ Wilfried គឺជា​គ្រូបង្វឹក និង​ជាទី​ភ្នា​ក់​ងារផ្ទាល់​របស់​គេ​ រីឯ​ម្តាយ​ឈ្មោះ ​Fayza គឺជា​អតីត​កីឡា​ការិ​នី​
បាល់​​​​គប់ (Handball) ។ បងប្រុស​ចិញ្ចឹម​របស់ Mbappe គឺ Jirès Kembo Ekoko ជា​កីឡាករ​បាល់ទាត់​អាជីព​នៅ​ក្លិប​តួ​ក​គី​មួយ ។

-​បង្ហាញមុខ​ឱ្យ​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​បារាំង​ដំបូង​កាលពី​ខែ​មីនា ឆ្នាំ២០១៧ ក្រោយ​ចេញពី​ក្រុម​យុវជន​អាយុ​ក្រោម១៩ឆ្នាំ​ និង១៦ ឆ្នាំ ។

-​​Mbappe មានក្ដីស្រ​មៃតាំងពី​តូច​ថា រូបគេ​អាច​ក្លាយជា​តារាបាល់ទាត់​ល្បី​ដូច Cristiano Ronaldo ។

*​ទម្រង់​លេង​ល្អ​ដូច​តារា​មុន​ៗ
អតីត​អ្នកចាត់ការ​ក្លិប Arsenal លោក Arsene Wenger បាន​ចាត់​ទុក Mbappe ដូច​កីឡាករ Thierry Heny, Nicolas Anelka និង​វីរបុរស​ប្រេ​ស៊ី​ល​កីឡាករ Ronaldo ។

*កំពុង​បញ្ចេញ​រស្មី​នៅWorld Cup ២០១៨
បន្ទាប់​ពី​រកបាន១គ្រាប់​ក្នុង​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល​ជុំ​ទី​២​ជាមួយ​ក្រុម​ប៉េ​រូ Mbappe បាន​ក្លាយជា​«​កីឡាករ​ក្មេង​បំផុត​របស់​បារាំង​ដែល​រក​គ្រាប់​បាល់​នៅ World Cup» និង​ជា​កីឡាករ​ទី​ពីរ​បន្ទាប់​ពី Pepe នៅ​ឆ្នាំ១៩៥៨ រកបាន​ពីរ​គ្រាប់​ម្នាក់ឯង​ក្នុង​ការ​ប្រកួត World Cup ១​ប្រកួត ។

*គ្រាប់ពូជ​ថ្មី​ដុះ​លើ​ដី​បារាំង
ក្លិប​អ្នកមាន​បារាំង Paris SG បាន​ទិញ Mbappe ពី Monaco លើ​កុងត្រា​ផ្តាច់​ជាង២០០​លាន​ដុល្លារ​ធ្វើ​ឱ្យ​រូបគេ​ក្លាយជា​កីឡាករ​ជំទង់​ថ្លៃ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​និង​ជា​កីឡាករ​ថ្លៃ​ជាងគេ​លំ​ដាប់​​ទី​ពីរ​បន្ទាប់​ពីNeymar ។ តាំងពី​ជ្រកកោន​ក្រោម​ដំបូល Paris SG កីឡាករ Mbappe រកបាន១៣គ្រាប់​ក្នុង​ការ​ប្រកួត​សរុប២៧លើក ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

World Cup

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ