ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​ម៉្លេះ​លោក​…​ពន្លះ​ទាំង​ម៉ូតូ​ពន្លះ​ទាំង​ឡិច​ស៊ី​ស (មានវីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​រង​របួស​យ៉ាងដំណំ​ ​ពេល​រូបគេ និង​មិត្តភក្ដិ​ម្នាក់​ទៀត​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​បាន​បុក​ពីក្រោយ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា គុប​ជ្រុង​ ជិះ​គ្នា​២​នាក់​ម្ដាយ​និង​កូន​កំពុង​បត់​ឆ្វេង​ក្នុង​បំណង​ឆ្លងផ្លូវ…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​រង​របួស​យ៉ាងដំណំ​ ​ពេល​រូបគេ និង​មិត្តភក្ដិ​ម្នាក់​ទៀត​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​បាន​បុក​ពីក្រោយ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា គុប​ជ្រុង​ ជិះ​គ្នា​២​នាក់​ម្ដាយ​និង​កូន​កំពុង​បត់​ឆ្វេង​ក្នុង​បំណង​ឆ្លងផ្លូវ បន្ទាប់​មក​ម៉ូតូ​ហុងដា​ឌ្រី​ម​នេះ​បាន​ជ្រុល​បន្ត​ចូល​ទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត​ហើយ​បាន​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ឡិច​ស៊ី​ស RX-300 បណ្ដាល​ឲ្យ​ដួល​រង​របួស ចំណែក​រថយន្ត​បាន​រង​ការ​ខូចខាត បែក​កង់​មុខ​ខាងឆ្វេង​ផង​ដែរ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​មហាវិថី សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​នៅ​ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា យុវជន​ដែល​រង​របួស​នោះ​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ឡើយ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១២ ព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត ១G-១៣៤៧ បាន​ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ហុងដា​គុប​ជ្រុង ព​ណ៍​ស្លែ ពាក់​ស្លាក​លេខ តាកែវ ១L-៧០៥៦ ជិះ​ដោយ​ស្ត្រី​២​នាក់​ម្ដាយ​និង​កូន​ហើយ​ពួក​គាត់​មិន​បាន​រង​របួស​ឡើយ​។ ចំណែក​រថយន្ត​មួយ​គ្រឿង​ដែល​ត្រូវ​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥​នេះ​បុក​ដែរ​នោះ​ម៉ាក​ឡិច​ស៊ី​ស ព​ណ៍​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២Q-៥១៣៩ បើកបរ​ដោយ​បុរស ម្នាក់​មិន​ស្គាល់ឈ្មោះ​ដែរ​។តាម​ប្រភព​ព័ត៌មានបាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ជិះ​គ្នា​២​នាក់​បើកបរ​ក្នុង​ល្បឿន​លឿន ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​បាន​វាក់​ជាមួយ​ម៉ូតូ​គុប​ជ្រុង​ដែល​កំពុង​ជិះ​ស្របទិស​គ្នា និង​ស៊ី​ញ៉ូ​បត់​ឆ្វេង​ឆ្លងផ្លូវ ​ហើយ​ក៏​បុក​ពីក្រោយ​ពេញទំហឹង​តែ​ម្ដង ខណៈនោះ​នៅ​មិន​ទាន់​អស់​ល្បឿន​ទៀត ម៉ូតូ​ហុងដា​ឌ្រី​ម​នេះ​បាន​រេ​ចង្កូត​ចូល​ទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត​រួច​ក៏​បាន​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​ RX-300 មួយ​តង់​ទៀត បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ និង​រង​របួស​ខ្លួនឯង ​។ ​ដោយឡែក​រថយន្ត​បាន​រង​ការ​ខូចខាត​បែក​កង់​មុខ​ខាងឆ្វេង រីឯ​ស្ត្រី​២​នាក់​ម្ដាយ​និង​កូន​ដែល​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​គុប​ជ្រុង​នោះ​មិន​បាន​រង​របួស​ឡើយ ហើយ​ក្រោយ​ពេល​កើតហេតុ​នគរបាល​ប៉ុស្ដិ៍​កា​កាប​១​បាន​ចុះ​ទៅ​កាន់​ទីនោះ និង​បាន​ឲ្យ​ភាគី​ទាំងនោះ​និយាយ​សម្របសម្រួល​គ្នា​ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​នោះ​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ