ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកស៊ី​ពេល​យប់​ដូច​ទីទុយ​…​ដឹក​ទំនិញគេចពន្ធ​ទៅ​ស្រុក​យួន​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​រថយន្ត​យី​ឌុ​ប​ធុន​យក្ស​០៥​គ្រឿង បើក​ឆ្លង​ដែន​ពេល​យប់​សមត្ថកិច្ច​សង្ស័យ​ថា ដឹកឈើ​ប្រណិត​ស្ទាក់​ចាប់​បាន​០២​គ្រឿង ឆែក​រក​ឃើញ​បង្កប់​ស្រា និង​គេចពន្ធ​រាប់​សិប​កេះ ។ បើ​តាម​មន្ត្រី​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់…

ខេត្តស្វាយរៀង ៖ មាន​រថយន្ត​យី​ឌុ​ប​ធុន​យក្ស​០៥​គ្រឿង បើក​ឆ្លង​ដែន​ពេល​យប់​សមត្ថកិច្ច​សង្ស័យ​ថា ដឹកឈើ​ប្រណិត​ស្ទាក់​ចាប់​បាន​០២​គ្រឿង ឆែក​រក​ឃើញ​បង្កប់​ស្រា និង​គេចពន្ធ​រាប់​សិប​កេះ ។

បើ​តាម​មន្ត្រី​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៨ មិថុនា ២០១៨ មាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា មាន​រថយន្ត​យី​ឌុ​ប​០៥​គ្រឿង ផ្ទុកទំនិញ​ពេញ​គ្រប​ជិត សង្ស័យ​ថា ដឹកឈើ​ប្រណិត​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ។

ក្រោយ​ពីរ​បាន​ព័ត៌មាន​នេះ​ភ្លាម​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង​បាន​ស្ទាក់​ឃាត់​រថយន្ត​បាន​០២​គ្រឿង នៅ​វេលា​ម៉ោង​១១​និង​១០​នាទី​យប់ គឺ​១​គ្រឿង​ស្ទាក់​បាន​នៅ​ចំណុច​ជិត​វត្ត​ចេក​វ៉ា ឃុំ​បន្ទាយ​ក្រាំង​ស្រុក​កំពង់​រោ​ទ៌ សម្របសម្រួល​ដោយ​លោក​គង់​ច​ន្ទ័​ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង​ធ្វើការ​ឆែកឆេរ​ក​វត្ថុ​តាង​ឈើប្រណិត ក៏​ប៉ុន្តែ​ការ​ឆែកឆេ​នោះ​រក​ពុំ​ឃើញ​មាន​ឈើប្រណិត​ទេ មាន​តែ​ទំនិញ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ជជុះ ដូច​ជា ម៉ាស៊ីនត្រជាក់ ទូទឹកកក កង្ហារ លែ​ន​កាំ​ម៉ា​រ៉ា លោក​ព្រះរាជអាជ្ញា ក៏​មិន​ឃាត់​រថយន្ត​ទេ​អនុញ្ញាត្ត​ឲ្យ​បន្ត​ទៅ​កាន់​ព្រំដែន ។

រីឯ​រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង​ទៀត​ដោយ​យប់​ជ្រៅ​ម៉ោង​១​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ មិថុនា​ក៏​ឃាត់​រថយន្ត​ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-6237 យក​មក​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​៕  ព័ត៌មាន​ពិស្តារ​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ