ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​​ក្រុម​អា​ល្លឺ​ម៉​ង់​ជុំវិញ​ការ​ធ្លាក់ចេញពី World Cup ២០១៨

5 ឆ្នាំ មុន

គ្មាន​ពាក្យ​បរិយាយ​ឱ្យ​ត្រូវ​នឹង​ស្ថានភាព​ចាញ់​របស់​ក្រុម​ជើងឯក​ចាស់​អា​ល្លឺ​ម៉​ង់​នោះ​ទេ ខណៈ​ក្រុម​មួយ​នេះ​ត្រូវ​វិច​បង្វេច​ទៅ​ផ្ទះ​វិញ​ទាំង​មិន​អស់ចិត្ត ។ ការ​ប្រកួត​ជម្រុះ​ចុង​ក្រោយ​ក្នុង​ពូ​ល F យប់មិញ​រវាង​ក្រុម​អា​ល្លឺ​ម៉​ង់​និង​កូរ៉េ​ខាងត្បូង​ដែល​បញ្ចប់​នៅ​លទ្ធផល​ហួសចិត្ត ០-២ ក្នុង​ពហុ​កីឡដ្ឋាន Kazan ដែនដី​រុ​ស្ស៊ី​គឺជា​ប្រវត្តិសាស្ត្រ​ដ៏​ខ្មៅ​ងងឹត​របស់​ក្រុម​ជើងឯក​នៅ​ប្រេ​ស៊ី​ល​កាលពី​៤…

គ្មាន​ពាក្យ​បរិយាយ​ឱ្យ​ត្រូវ​នឹង​ស្ថានភាព​ចាញ់​របស់​ក្រុម​ជើងឯក​ចាស់​អា​ល្លឺ​ម៉​ង់​នោះ​ទេ ខណៈ​ក្រុម​មួយ​នេះ​ត្រូវ​វិច​បង្វេច​ទៅ​ផ្ទះ​វិញ​ទាំង​មិន​អស់ចិត្ត ។ ការ​ប្រកួត​ជម្រុះ​ចុង​ក្រោយ​ក្នុង​ពូ​ល F យប់មិញ​រវាង​ក្រុម​អា​ល្លឺ​ម៉​ង់​និង​កូរ៉េ​ខាងត្បូង​ដែល​បញ្ចប់​នៅ​លទ្ធផល​ហួសចិត្ត ០-២ ក្នុង​ពហុ​កីឡដ្ឋាន Kazan ដែនដី​រុ​ស្ស៊ី​គឺជា​ប្រវត្តិសាស្ត្រ​ដ៏​ខ្មៅ​ងងឹត​របស់​ក្រុម​ជើងឯក​នៅ​ប្រេ​ស៊ី​ល​កាលពី​៤ ឆ្នាំ​មុន​ហើយ​វា​ក៏​ជា​ការ​ខ្ទាត​ចេញពី​សមរភូមិ World Cup លើក​ទី​២​បន្ទាប់​ពី​ឆ្នាំ ១៩៣៨ ។

ពីរ​គ្រាប់​ដ៏​អស្ចារ្យ​របស់​ក្រុម​កូរ៉េ​ខាងត្បូងរ​កដោយ​ខ្សែការពារ Kim Young-gwon (៩០+២) និង​ខ្សែប្រយុទ្ធ Son Heung-min (៩០+៦) បាន​ក្លាយជា​កម្រង​អនុ​ស្សវ​រី​យ៍​ដល់​ប្រទេស​ជាតិ​ទាំង​មូល​​ទោះបីជា​មិន​អាច​ឡើង​ទៅ​វគ្គ ១៦ ក្រុម​បាន​តែ​អាច​កាច់​ស្លាប​ឥន្ទ្រី​ដែក​អា​ល្លឺ​ម៉​ង់​មិន​ហើរ​បាន ។

*​ប្រតិកម្ម​ចំពោះ​ការ​ធ្លាក់​របស់​អា​ល្លឺ​ម៉​ង់


គ្រូបង្វឹក​ក្រុម​អង់គ្លេស​លោក Southgate ថា​ការ​ធ្លាក់​ចេញ​របស់​អា​ល្លឺ​ម៉​ង់​គឺជា​ការ​ព្រមាន​ដល់​កូនក្រុម​របស់​លោក​ឱ្យ​ប្រយ័ត្នប្រយែង​ចៀសវាង​ជួប​គ្រោះអាក្រក់​ដូច​ក្រុម​ជើងឯក World Cup ២០១៤ ដែរ ។

*​តើ​ការ​បរាជ័យ​របស់​អា​ល្លឺ​ម៉​ង់​នៅ World Cup ២០១៨ ធ្ងន់ធ្ងរ​ជាង​ប្រេ​ស៊ី​ល​នៅ ២០១៤ មែន​ទេ


អា​ល្លឺ​ម៉​ង់​ធ្លាប់​ផ្តល់​មេរៀន​ចុក​ឈាម​ឱ្យ​ប្រេ​ស៊ី​ល​នៅ​លទ្ធផល ៧-១ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​ពេល​នោះ​ប្រេ​ស៊ី​ល​ជា​ម្ចាស់ផ្ទះ​តែ​ម្តង ។ ដូច្នេះ​តើ​ការ​ធ្លាក់​របស់​អា​ល្លឺ​ម៉​ង់​នៅ​វគ្គ​ជម្រុះ ៣២ ក្រុម​នេះ​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ប្រេ​ស៊ី​ល​ឬ​យ៉ាងណា ?

*Angela Merkel ៖ ប្រទេស​ជាតិ​ជួប​ទុក្ខ​ធំ


អ្នកស្រី Angela Merkel និយាយ​ក្រោយ​ពី​លទ្ធផល​ចាញ់​របស​ក្រុម​អា​ល្លឺ​ម៉​ង់​ថា «​គ្រប់​គ្នា​ក្នុង​ប្រទេស​សុទ្ធតែ​ក្រៀមក្រំ​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​នៅ World Cup» ។

*​កៅអី​គ្រូបង្វឹក​របស់​លោក Joachim Low អាច​រង្គោះរង្គើ

លោក Joachim Low តប​សំនួរ​អ្នកការ​សែត​រឿង​កៅអី​គ្រូបង្វឹក​ក្រោយ​ធា្ល​ក់ World Cup ២០១៨ ថា «​ភ្លាម​ៗ​នេះ​ខ្ញុំ​មិន​អាច​ឆ្លើយ​បាន​ទេ​ព្រោះ​យើង​ត្រូវការ​ពេលវេលា​ដើម្បី​ប៉ះប៉ូវ​ទឹកចិត្ត​កីឡាករ​ជា​មុន​សិន​» ។ Low​បាន​ចូល​កាន់​តំណែង​គ្រូបង្វឹក​កាលី​ប​ឆ្នាំ ២០០៦ ហើយ​រូប​លោក​បាន​ចុះ​កុងត្រា​ដល់​ឆ្នាំ ២០២២ ។

* World Cup ២០១៨​ ជា​ប្រវត្តិ​ជូរ​ចត់​របស់​អា​ល្លឺ​ម៉​ង់


អា​ល្លឺ​ម៉​ង់​គឺជា​ក្រុម​ជើងឯក​ចាស់​ទី​៤​ក្នុង​ចំណោម​ក្រុម​ជើងឯក​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ជ្រុះ​ចេញពី​នៅ​វគ្គ​ជម្រុះ​តាម​ពូ​ល​នៅ World Cup ៥ លើក​ចុង​ក្រោយ ។ ក្រុម​៣​ផ្សេង​ទៀត​មាន​ដូច​ជា​អ៊ី​តា​លី បារាំង និង​អេ​ស្ប៉ា​ញ​សុទ្ធតែ​ធ្លាប់​ភ្លក្ស​រសជាតិ​នេះ​ដូច​គ្នា មាន​ន័យ​ពួក​គេ​លើក​ពាន World Cup ហើយ​ក៏​ធ្លាក់​នៅ ៤ ឆ្នាំ​ក្រោយ​វិញ ។

(​បារាំង​លើក​ពាន World Cup ១៩៩៨ តែ​ធ្លាក់​នៅ​ឆ្នាំ ២០០២) ។ (​អ៊ី​តា​លី​លើក​ពាន World Cup ២០០៦ តែ​ជ្រុះ​នៅ ២០១០) ។ អេ​ស្ប៉ា​ញ​លើក​ពាន​ឆ្នាំ ២០១០ តែ​ធ្លាក់​នៅ ២០១៤) ។

នេះ​គឺជា​ការ​ជ្រុះ​ចេញ​លើក​ទី​២​របស់​ឥន្ទ្រី​ដែក​អា​ល្លឺ​ម៉​ង់​ខណៈ​ក្រុម​នវ​ធ្លាប់​ធ្លាក់​នៅ World Cup ១៩៣៨ ដែល​ពេល​នោះ​មាន​តែ ១៦ ក្រុម​បង្ហាញខ្លួន ។

អា​ល្លឺ​ម៉​ង់​រកបាន​តែ​២​គ្រាប់​ប៉ុណ្ណោះ​នៅ World Cup រុ​ស្ស៊ី​ពោល​គឺជា​តួលេខ​តិច​បំផុត​លំដាប់​ទី​ពីរ​របស់​ជើងឯក​ចាស់​ខណៈ​បារាំង​ឈរ​លេខ​១​ដែល​មិន​មាន​គ្រាប់​នៅ World Cup ២០០២ ។

នេះ​គឺជា​ការ​ចាញ់​លើក​ទី​១​ក្រោម​ថ្វី​ជើង​របស់​ក្រុម​មក​ពី​អាស៊ី​ក្នុង​ព្រឹត្តិការណ៍ World Cup ។ ខណៈ​ក្រុម​អា​ល្លឺ​ម៉​ង់​រក​គ្រាប់​មិន​បាន​នៅ​ពីរ​ប្រកួត​ជាប់​ៗ​គ្នា​ក្នុង​ចំណោម ៣ ប្រកួត​សរុប​ដែល​វា​បាន​កើតឡើង​ច្រើន​ដង​មក​ហើយ​ក្នុង​ចំណោម​ការ​ប្រកួត World Cup ១៥ លើក​បូ​លប​ញ្ជូ​ល​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ