ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​នៃ​ការ​រីក​ប៉ោង​សរសៃឈាម​វ៉ែន​នៅ​ជើង

5 ឆ្នាំ មុន

សរសៃឈាម​វ៉ែន​គឺជា​សរសៃ​សម្រាប់​ដឹកនាំ​ឈាម​គ្មាន​អុក​ស៊ី​សែន​ចេញពី​កោសិកា​ទាំងអស់​នៃ​រាង​កាយ​ត្រលប់​ចូល​ទៅ​ក្នុង​បេះដូង និង​សួត ។ នៅ​ពេល​ដែល​សរសៃ​វ៉ែន​នេះ​ឡើង​ក្រាស់ រមួល​ឬ​រីក​ធំ​មិនធម្មតា គេ​ហៅ​ឈ្មោះ​វា​ថា​សរសៃ​ឈាមវ៉ែន​រីក​ប៉ោង​ខុស​ពី​ធម្មតា ។ ជា​ទូទៅ​សរសៃ​វ៉ែន​រីក​ដូច្នេះ​ច្រើន​កើតឡើង​នៅ​លើ​ជើង និង​ភ្លៅ ។…

សរសៃឈាម​វ៉ែន​គឺជា​សរសៃ​សម្រាប់​ដឹកនាំ​ឈាម​គ្មាន​អុក​ស៊ី​សែន​ចេញពី​កោសិកា​ទាំងអស់​នៃ​រាង​កាយ​ត្រលប់​ចូល​ទៅ​ក្នុង​បេះដូង និង​សួត ។ នៅ​ពេល​ដែល​សរសៃ​វ៉ែន​នេះ​ឡើង​ក្រាស់ រមួល​ឬ​រីក​ធំ​មិនធម្មតា គេ​ហៅ​ឈ្មោះ​វា​ថា​សរសៃ​ឈាមវ៉ែន​រីក​ប៉ោង​ខុស​ពី​ធម្មតា ។ ជា​ទូទៅ​សរសៃ​វ៉ែន​រីក​ដូច្នេះ​ច្រើន​កើតឡើង​នៅ​លើ​ជើង និង​ភ្លៅ ។

ការ​ដែល​សរសៃ​ឈាមវ៉ែន​នោះ​ឡើង​ក្រាស រមួល ឬ​រីក​ធំ​គេ​ហៅ​ថា Varicosities​។ ​ការ​រីក​ប៉ោង​សរសៃឈាម​វ៉ែន​អាច​កើតឡើង​នៅ​គ្រប់កន្លែង​នៃ​រាង​កាយ ប៉ុន្តែ​កន្លែង​ដែល​ច្រើន​កើត​ជាងគេ​គឺ​ជើង ។ ​ក្នុង​សហរដ្ឋអាមេរិក មាន​មនុស្ស​ប្រុស​ប្រហែលជា ១៩% និង​ស្រី ៣៦% កើត​បញ្ហា​រីក​សរសៃ​វ៉ែន​នៅ​ជើង ។

​ការ​រីក​ប៉ោង​សរសៃ​វ៉ែន​នេះ​អាច​កើត​ឡើងជា​លក្ខណៈ​តំណពូជ និង​អាយុ​របស់​មនុស្ស ។សរសៃ​វ៉ែន​នៅ​ជើង​អាច​មាន​ទាំង​សើ​ស្បែក ឬ​នៅ​ជ្រៅ ។ ​សរសៃ​វ៉ែន​នៅ​សើ​ស្បែក និង​មែក​របស់​វា​ជា​ធម្មតា​អាច​ទៅ​ជា​រីក​ប៉ោង​បាន ។ ជាមួយ​គ្នា​នេះ​ដែរ សរសៃ​ទាំងនេះ​មាន​វ៉ែន​សម្រាប់​ទាក់ទង​គ្នា ឬ​វ៉ែន​សម្រាប់​ទំ​លុះ​ទៅ​តំបន់​ជ្រៅ​ៗ អា​ចត​ភ្ជាប់​ពី​សរសៃ​វ៉ែន​នៅ​សើ​ស្បែក​ទៅ​សរសៃ​វ៉ែន​នៅ​ជ្រៅ​ៗ​បាន ។

​ចំពោះ​សរសៃ​វ៉ែន ជ្រៅ​ៗ​វិញ​គឺ​ត្រូវ​បាន​ហ៊ុម​ព័ទ្ធ​ដោយ​សាច់ដុំ និង​ជាលិកា​ចំណង សម្រាប់​ជា​ជំនួយ​ក្នុង​ការ​ច្របាច់​ឈាម​នៅ​ក្នុង​សរសៃ​វ៉ែន​ត្រលប់​ចូល​ក្នុង​បេះដូង ។ សរសៃ​​វ៉ែន​មាន​ប្រឹស​របស់​វា​សម្រាប់​បង្ការ​ការ​កើត​មាននូវ Varicosities​។ ​ជា​ទូទៅ ឈាម​ធ្វើ​ដំណើរ​ពី​សរសៃ​វ៉ែន​សើ​ស្បែក​ចូល​ទៅ​ក្នុង​សរសៃ​វ៉ែន ជ្រៅ​ៗ ។ បន្ទាប់​មក​ឈាម​នឹង​ធ្វើ​ដំណើរ​តាម​រយៈ​បណ្តាញ​របស់​សរសៃ​វ៉ែន ធំ​ៗ​ទៀត​ដើម្បី​ចូល​ទៅ​ដល់​បេះដូង ។

មូលហេតុ ៖ មាន​ទ្រឹស្តី​ជា​ច្រើន​បាន​ស្វែងរក​ថា​ហេតុ​អ្វី​បានជា Varicosities កើតឡើង​ទៅ​លើ​សរសៃ​ឈាមវ៉ែន ប៉ុន្តែ​តាម​មតិ​ជា​ច្រើន​គេ​បាន​ចោទប្រកាន់​ទៅ​លើ​ការ​ខូច ឬ​ភាព​មិន​ប្រក្រតី​របស់​ប្រឹស​ក្នុង​សរសៃ​វ៉ែន ។

ប្រើ​សមាន​តួនាទី​ការពារ​ការ​ហូរ​មក​វិញ​នៃ​លំហូរ​ឈាម​ក្នុង​សរសៃ​វ៉ែន ។ វា​ជួយ​ធ្វើ​យ៉ាងណា​ឲ្យ​ឈាម​ក្នុង​សរសៃ​វ៉ែន​ហូរ​ទៅ​បេះដូង​ជា​និច្ច ។ មូលហេតុ​ដែល​ថា​ហេតុ​អ្វី​បានជា​ប្រឹស​ក្នុង​សរសៃ​វ៉ែន​ឈប់​ដំណើរការ​គឺ​ស្ថិត​ក្នុង​ការ​ពិភាក្សា​គ្នា​នៅឡើយ ។

​អ្នកឯកទេស​ខ្លះ​គិត​ថា​បញ្ហា​តំណពូជ​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​មាន​ប្រឹស​ក្នុង​សរសៃ​វ៉ែន​តែ​បន្តិចបន្តួច ឬ​ប្រឹស​ទាំងនោះ​មិន​ដំណើរការ​បាន​ត្រឹមត្រូវ ។ ​មនុស្ស​មួយ​ចំនួន​ប្រហែល​ជា​កើតមក​មាន​ភាព​មិនធម្មតា​នៃ​ជញ្ជាំង​សរសៃ​វ៉ែន​ពី​កំណើត ។ ភាព​ខ្សោយ​នៃ​សរសៃ​វ៉ែន​ប្រហែលជា​ធ្វើ​ឲ្យ​ប្រឹស​ទាំងនោះ​ញែក​ចេញពី​គ្នា និង​អាច​ធ្វើ​ឲ្យ​ជ្រាប​ទឹក​ចូល​មក​វិញ​បាន ។

លទ្ធផល​ដែល​ថា​ពេល​មនុស្ស​ម្នាក់​មាន​ភាព​ខ្សោយ​នៃ​ប្រឹស​សរសៃ​វ៉ែន​ក្នុង​ពេល​ឈរ ហើយ​លំហូរ​ឈាម​នឹង​ហូរ​បញ្ច្រាស និង​ចាក់​ទៅ​សរសៃ​វ៉ែន​នៅ​សើ​ស្បែក​វិញ ។ ​នៅ​ពេល​សាច់ដុំ​នៅ​ជុំវិញ​សរសៃឈាម​វ៉ែន ជ្រៅ​ៗ​កន្ត្រាក់ វា​នឹង​ជួយ​ធ្វើ​ឲ្យ​ឈាម​នៅ​ក្នុង​នោះ​រុញ​ទៅ​បេះដូង​អស់​ដោយសារ​តែ​សម្ពាធ​មានការ​កើនឡើង ។

ករណី​នេះ​ក៏​អាច​ធ្វើ​ឲ្យ​លំហូរ​ឈាម​ហូរ​បញ្ច្រាស​ពី​សរសៃឈាម​វ៉ែន ជ្រៅ​ៗ​ទៅ​សរសៃ​ឈាម​វ៉ែន​សើ​ស្បែក​ដែរ ដោយសារ​តែ​ភាព​មិន​ប្រក្រតី​របស់​ប្រឹស​សរសៃ​វ៉ែន ។ នេះ​ធ្វើ​ឲ្យ​សម្ពាធ​នៅ​ក្នុង​សរសៃឈាម​វ៉ែន​សើ​ស្បែក​កើនឡើង និង​ធ្វើ​សរសៃ​រ៉ែ​ន​នោះ​រីក​ប៉ោង។

មាន​កត្តា​ជា​ច្រើន​អាច​ធ្វើ​ឲ្យ​ការ​រីក​ប៉ោង​សរសៃ​វ៉ែន​នោះ​កាន់តែ ធ្ងន់​ទៅ​ៗ​ដូច​ជា​៖ ​ស្ត្រី​មាន​ផ្ទៃពោះ​គឺ​មានការ​ទាក់ទង​ក្នុង​ការ​កើនឡើង​នូវ​កម្រិត​របស់​ឈាម ។ ជាមួយ​គ្នា​នេះ​ដែរ វា​ក៏​បាន​បន្ថែម​នូវ​សម្ពាធ​ទៅ​លើ​សរសៃ​វ៉ែន​នៅ​ជើង​ទៀត​ដោយសារ​តែ​ការ​លូត​លាស់​របស់​ស្បូន និង​ឥទ្ធិពល​របស់​អ៊័​រ​ម៉ូ​ន​អឺ​ស្ត្រូ​ជេន និង​ប្រូ​ជេស​ស្តេ​រ៉ូ​ន​ទៅ​លើ​ជញ្ជាំង​សរសៃ​វ៉ែន​ក្នុង​ការ​ធ្វើ​ឲ្យ​សាច់ដុំ​ទន់ ហើយ​ករណី​នេះ​អាច​ធ្វើ​ឲ្យ​ពួក​គេ​វិ​វ​ឌ្ឍ​ទៅ​រក​ការ​រីក​ប៉ោង​សរសៃឈាម​វ៉ែន​ក្នុង​ពេល​មាន​ផ្ទៃពោះ ។

​ការ​ឈរ​យូរ​ពេក ​ធាត់​ខ្លាំង ឬ​ដុះ​ក្បាល​ពោះធំ​ពេក ​ការ​ប្រឹង​ដោយសារ​តែ​បញ្ហា ទល់​លាមក​​រ៉ាំរ៉ៃ នោម​មិន​ចេញ​ដោយសារ​តែ​ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ ក្អក​រ៉ាំរ៉ៃ ឬ​បញ្ហា ផ្សេង​ៗ​ទៀត​​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រឹង​ក្នុង​រយៈពេល​យូរ និង​ធ្វើ​ឲ្យ​កើនឡើង​នូវ​កម្លាំង​សង្កត់​ទៅ​លើ​សរសៃ​វ៉ែន​នៅ​ជើង ព្រមទាំង​រីក​សរសៃ​វ៉ែន​នោះ​បាន ។ យន្តការ​ទាំងនេះ​ក៏​អាច​ធ្វើ​ឲ្យ​កើត​​មាន​ជំងឺ​ឫសដូងបាត​បាន​ដែរ ដែល​ការ​រីក​ប៉ោង​សរសៃ​វ៉ែន​នៅ​ស្ថិត​នៅ​ក្នុង​រន្ធ​គូទ ។

​ការ​វះកាត់ ឬ​មានការ​បាក់បែក​ក្នុង​តំបន់​ជើង ព្រោះ​បញ្ហា​អស់ទាំង​នេះ​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​លំហូរ​ធម្មតា​របស់​ចរន្តឈាម​ក្នុង​សរសៃ​វ៉ែន ។ ​កត្តា​អាយុ​ ៖ ជា​ទូទៅ​មនុស្ស​ចាស់​ភាគ​ច្រើន​​តែងតែ​កើត​មាន​បញ្ហា​រីក​សរសៃ​វ៉ែន​នៅ​ជើង ៕ ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ