ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​សំណាង​» ​ចោទ​លោក​ញ៉ែ​ម សុគន្ធ បោះបង់​ខ្លួន​ចោល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​តារា​សម្តែង​លោក​ញ៉ែ​ម សុគន្ធ បាន​ភ្ជាប់ពាក្យ​រួច​ហើយ​ក្តី កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ហ្វេ​សប៊ុ​កមួយ​បាន​បក​ចោទ​ថា​លោក​ជា​ប្រុស​ខ្ទើយ​លាក់​មុខ។ ម្ចាស់​ហ្វេ​ស​ប៊ុ​កមួយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​សរសេរ​ពី​លោក​ញ៉ែ​ម សុគន្ធ​ថា…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​តារា​សម្តែង​លោក​ញ៉ែ​ម សុគន្ធ បាន​ភ្ជាប់ពាក្យ​រួច​ហើយ​ក្តី កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ហ្វេ​សប៊ុ​កមួយ​បាន​បក​ចោទ​ថា​លោក​ជា​ប្រុស​ខ្ទើយ​លាក់​មុខ។

ម្ចាស់​ហ្វេ​ស​ប៊ុ​កមួយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​សរសេរ​ពី​លោក​ញ៉ែ​ម សុគន្ធ​ថា «តាម​​ពិត​តារា​រូប​សង្ហា​នេះ​ជា​មនុស្ស​ស៊ី​ម​២ ស៊ី​ទាំងស្រី ទាំងប្រុស មិន​រើសមុខ​ឡើយ ។ ខ្ញុំ​ម្ចាស់​គណនី​ហ្វេ​សប៑ុ​ក​ឈ្មោះ​ «​សំណាង​» សូម​បកស្រាយ​រឿង​ពិត​ខ្លះ​ស្តី​ពី​តារា​សម្តែង​លោក​ ​ញ៉ែ​ម សុគន្ធ វា​គួរ​ឲ្យ​សង្វេគ​ណាស់ អាណិត​ណាស់ និង​អាម៉ាស់​ជាទី​បំផុត ដែល​តារា​​រូប​នេះ​ធ្វើ​ឲ្យ​សង្គម​សិល្បៈ​អាប់ឱន និង​ធ្វើ​ឲ្យ​ជីវិត​មនុស្ស​ម្នាក់ ត្រូវ​រង​នូវ​ភាព​អយុត្តិ​ធម៌ ព្រមទាំង​នារី​ម្នាក់​ជា​គូ​ដណ្តឹង​របស់​លោក​នឹង​ត្រូវ​អាម៉ាស់​នៅ​ថ្ងៃ​អនាគត ជា​ពិសេស​លោក​មុខ​ក្រាស់​មិន​ចេះ​ខ្មាស​សូ​ម្បី​តែ​ខ្ញុំម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​សំណាង ក៏​គាត់​ស៊ី​ខ្ញុំ​ហើយ​បោះបង់​ខ្ញុំ​ចោល​ដែរ ។

រូប​ខ្ញុំ​សូម​បញ្ជាក់​ឲ្យ​ច្បាស់​ក្នុងថ្ងៃនេះ​ថា​ញ៉ែ​ម សុគន្ធ ជា​ប្រភេទ​ស៊ី​ទាំងប្រុស​សុ​ី​ទាំងស្រី ឬ​ហៅ​ថា​ខ្ទើយ​លាក់​មុខ ។ គាត់​បាន​លេង​ជាមួយ​ខ្ញុំ​តាំងពី​គាត់​នៅ​ជិះ​ទ្បាន​ឆ្លាម​ពណ៌​ស្ករ​ម្ល៉េះ នៅ​ក្រោយ​វត្ត​បទុម គឺ​លេង​ក្នុង​ទ្បាន​តែ​ម្តង ។ គាត់​ស៊ី​ប្រុស​មិន​រើសមុខ​ក្រោយមក​ក៏​​លេចឮ​មានរឿង​អាស្រូវ​ជាមួយ​ក្មួយ​ប្រុស​គាត់ ដែល​ជា​ម្ចាស់​គណនី​ឈ្មោះ​សុវណ្ណ រិ​ទ្ធ តែ​ខ្ញុំ​មិនដឹង​ថា សុវណ្ណ រិ​ទ្ធ មាន​ចំណងស្នេហា​ជាមួយ​គាត់​ឬ​យ៉ាងណា​ទេ តែ​បែរជា​ខាង​គ្រួសា​របស់​សុវណ្ណ រិ​ទ្ធ ថា​គាត់​ហ្នឹង​បែក​ថ្នាំ​ទៅ​វិញ ។

ខ្ញុំ​សំណាង​គិត​ថា សុវណ្ណ រិ​ទ្ធ មិន​មែន​​បែក​ថ្នាំ និយាយ និង​សរសេរ​ផ្តេសផ្តាស​នោះ​ទេ តែ​តាម​មើល​គ្រាន់តែ​គ្រួសារ​គេ​ចង់​ទុក​មុខ​ឲ្យ និង​លាក់បាំង​ធាតុ​ពិត​របស់​លោក​ញ៉ែ​ម សុគន្ធ តែ​ប៉ុណ្ណឹង តាម​ពិត​គាត់​ជា​ខ្ទើយ​លាក់​មុខ​មែនហើយ ។ លោក​ញ៉ែ​ម សុគន្ធ ជាតា​រា​ល្បី​១​រូប​ម៉េច​ក៏​មិន​ចេះ​ខ្មាស​គេ​អ៊ីចឹង ផ្តាំ​ទៅ​លោក​ញ៉ែ​ម សុគន្ធ កុំ​ដើរ​បំផ្លាញ​អនាគត​ក្មេង​ប្រុស និង​នារី​ជា​គូ​ដណ្តឹង​ឲ្យ​ខ្មាស​គេ​ទៀត​អី »​។

មុន​​នេះ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​សុវណ្ណ រិ​ទ្ធ ក៏​បាន​ចោទ​ថា​លោក​ញ៉ែ​ម សុគន្ធ ជា​ប្រភេទ​មនុស្ស​ប្រុស​ស្រលាញ់​ប្រុស​ដែរ ។ ពេល​នេះ​មានការ​ចោទប្រកាន់​លោក​ទៀត​ហើយ តែ​លោក​នៅ​តែ​មិន​មាន​ប្រតិកម្ម ឬ​បកស្រាយ​យ៉ាងណា​នោះ​ទេ ។

ទោះជា​យ៉ាងណា​ក្តី​មិនដឹង​ថា​ហ្វេ​ស​ប៊ុ​ក​ដែល​ចោទ​នោះ​ពិត ឬ​ក្លែងក្លាយ​ទេ ។ ករណី​ខ្លះ​អាច​ជា​បុគ្គល​ប្រឌិត​រឿង​ឡើង ព្រោះតែ​មាន​គំនុំ​អ្វី​នឹង​លោក​ញ៉ែ​ម សុគន្ធ ប៉ុណ្ណោះ ។ មាន​​តែ​លោក​ញ៉ែ​ម សុគន្ធ ទេ​អាច​បញ្ជាក់​ច្បាស់លាស់​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ