ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាលនៅប៉ុស្តិ៍ទូរទស្សន៍មុនដាក់ខ្នោះម្តង​ហើយ… លុះមកនៅទូរទស្សន៍នេះគេ​ដាក់​ខ្នោះ​ទៀត

5 ឆ្នាំ មុន
  • កំពង់ធំ

​ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរស​ម្នាក់​ដែល​ស្គាល់​ថា ជា​អ្នក​យក​ព័​ត៌មាន​​ទូរ​ទស្ស​ន៍​0​ប៉ុស្តិ៍​​លេខ​​៥ ត្រូវ​បាន​សមត្ថកិច្ច​​​ស្រុក​កំពង់ស្វាយ​សហការជាមួយ​​ស្រុក​ស្ទោង​ ធ្វើការ​ឃាត់​ខ្លួន​បាន ​កាលពី​ព្រឹក​​ថ្ងៃ​ទី​២៦ ​មិថុនា នេះ…

​ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរស​ម្នាក់​ដែល​ស្គាល់​ថា ជា​អ្នក​យក​ព័​ត៌មាន​​ទូរ​ទស្ស​ន៍​0​ប៉ុស្តិ៍​​លេខ​​៥ ត្រូវ​បាន​សមត្ថកិច្ច​​​ស្រុក​កំពង់ស្វាយ​សហការជាមួយ​​ស្រុក​ស្ទោង​ ធ្វើការ​ឃាត់​ខ្លួន​បាន ​កាលពី​ព្រឹក​​ថ្ងៃ​ទី​២៦ ​មិថុនា នេះ ​ដែល​ធ្វើ​ឡើង​តាម​ដី​កា​បង្គាប់ឱ្យ​ចាប់ខ្លួន​របស់​សាលាដំ​បូង​រាជធានី​ភ្នំពេញ​ ពាក់​ព័ន្ធ​លើ​ករណី​ឆបោក​​ប្រាក់ ។

សេចក្តីរាយការណ៍បន្តថា ​ជនសង្ស័យ​​ឈ្មោះ ហ៊ា​ង លី​ហាក់ ​។ ការឃាត់ខ្លួន​ធ្វើ​ឡើង​ ខណៈ​កំពុង​​ធ្វើ​ដំណើរ​ចេញពី​ស្រុក​ស្ទោង លុះ​មក​ដល់ចំណុច​​ផ្លូវកែង​វត្ត​ប្រាសាទ​ស្វាយព្រៃ ​​ក្នុង​ឃុំ​ត្រពាំង​ប្ញ​​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ក៏​បាន​ជួប​​កម្លាំង​នគរបាល​ស្រុក ខណៈ​ក៏កំពុង​​រង់​ចាំ​ស្កាត់ផ្លូវ​ ដើម្បី​ឃាត់ខ្លួនផងដែរ ។

ប្រភព​បន្ត​ថា ជនសង្ស័យ​បាន​បើករថយន្ត​មក​ដល់ លុះពេលជួបសមត្ថកិច្ច​ក៏ចុះសួរនាំ ហើយ​ក៏​ត្រូវ​​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ បញ្ជូន​ទៅ​កាន់​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្តកំពង់ធំតែ​​ម្តង ។

គួរ​បញ្ជាក់ដែរថា ​​​ជនសង្ស័យ​​ពី​មុនក៏​​ធ្លាប់ជា​អ្នក​យក​ព័ត៌មានឱ្យ​ទូរទស្សន៍ ទ​.​ទ​.​ក ​ហើយក៏ធ្លាប់​​ត្រូវ​សមត្ថ​កិច្ច​ចាប់​វាយ​ខ្នោះម្តង​រួច​មក ​។ លុះចូល​មក​​ប៉ុស្តិ៍​លេខ​៥ បានប្តូរ​​ឈ្មោះថា ហេង ជលសា វិញ ហើយ​ក៏​​​មាន​ពាក្យបណ្តឹង​ច្រើន​ណាស់​ ដែល​គេ​ប្តឹង​ជនសង្ស័យរូប​​នេ ។

ព័ត៌មានលម្អឹត​នឹង​មានផ្សាយជូនលើ​ទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ