ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដំណើរបានឃើញហើយ ​ក៏​ផ្អើលតែម្តង..

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បុរស​ម្នាក់ត្រូវ​បាន​អ្នកដំណើរប្រទះ​ឃើញ​ស្លាប់​ក្នុង​ស្ថានភាព​ផ្កាប់មុខ​ ជាមួយនឹង​ម៉ូតូ​មួយ​គ្រឿង​ នៅ​ក្រោម​ស្ពាន​ស្រះ​ប៉ោង តាម​ផ្លូវជាតិ​លេខ​៣​កំពត​-​ភ្នំពេញ កាលពី​វេលា​ម៉ោង​១០​ និង​៥​នាទី​ព្រឹក ថ្ងៃ​ទី​២១ មិថុនា…

ខេត្តកំពត ៖ បុរស​ម្នាក់ត្រូវ​បាន​អ្នកដំណើរប្រទះ​ឃើញ​ស្លាប់​ក្នុង​ស្ថានភាព​ផ្កាប់មុខ​ ជាមួយនឹង​ម៉ូតូ​មួយ​គ្រឿង​ នៅ​ក្រោម​ស្ពាន​ស្រះ​ប៉ោង តាម​ផ្លូវជាតិ​លេខ​៣​កំពត​-​ភ្នំពេញ កាលពី​វេលា​ម៉ោង​១០​ និង​៥​នាទី​ព្រឹក ថ្ងៃ​ទី​២១ មិថុនា ស្ថិត​ក្នុងភូមិ​តា​រោង ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ។ ចំពោះ​ការ​ប្រទះ​ឃើញ​សព​នៅ​ក្រោម​ស្ពាន​នេះ​ដែរ ក៏​មាន​ប្រភព​មួយ​ចំនួន​អះអាង​ថា ជន​រង​គ្រោះ​នៅ​ពេល​ជិះ​ម៉ូតូ​អាច​វាក់​នឹង​រថយន្ត ឬ​ក៏​វាក់​ជាមួយ​យានយន្ត​អ្វីមួយ ទើប​បណ្តាល​ឱ្យ​ជ្រុល​ចង្កូត​ធ្លាក់​ក្រោម​ស្ពាន ហើយ​បោក​ក្បាល​នឹង​វត្ថុ​រឹងកាលពី​កំឡុង​ម៉ោងជាង​៧​យប់​ថ្ងៃ​ទី​២០ ខែមិថុនា ទើប​គ្មាន​អ្នក​ណា​ដឹង ។បន្ទាប់​ពី​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ប្រទះ​ឃើញសព ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​សន្និដ្ឋាន​ថា បុរស​រង​គ្រោះ​អាច​ស្លាប់​ដោយសារ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ស្ពាន​អាច​វាក់​នឹង​យានយន្ត​អ្វីមួយ​ក៏​រេ​ចង្កូត​ធ្លាក់​ចូល​ក្រោម​ស្ពាន​ទាំង​មនុស្ស​ទាំង​ម៉ូតូ ហើយ​បោក​ផ្ទប់​ទៅ​នឹង​ជញ្ជាំង​ស្ពាន​ស្លាប់​ភ្លាម​ៗ ដោយ​គ្មាន​អ្នកដំណើរ​ណា​ម្នាក់​ដឹង​ឡើយ ។ ក្រោយ​ពី​ប្រទះ​ឃើញ​សព ក៏​មាន​សាច់ញាតិ​ជនរង​គ្រោះ​មក​អះអាង​ថា ជន​រង​គ្រោះ​ឈ្មោះ អ៊ូ ចំរើន អាយុ​​៣១​ឆ្នាំ ជា​ជាង​ជួសជុល​រថយន្ត មាន​ទីលំនៅ​ភូមិ​ភ្នំ​តូច ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្តកំពត ។ សាច់ញាតិ​រៀបរាប់​ថា នា​ព្រលប់​ថ្ងៃ​ទី​២០ ខែមិថុនា ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​វេ​វ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១L-៨១៨៩ តែ​ម្នាក់ឯង​ពី​កន្លែង​យានដ្ឋាន​ជួសជុល​រថយន្ត​ក្នុង​ខេត្តកំពត បំណង​ទៅ​ផ្ទះ តែ​ដោយ​រហូត​ដល់​យប់​ជ្រៅ​មិនឃើញ​ដល់​ផ្ទះ ទើប​បងប្អូន​សាច់ញាតិ​ទូរស័ព្ទ​ទៅ​ជន​រង​គ្រោះ​ដែរ ​ប៉ុន្តែ​ហៅ​ទូរស័ព្ទ​មិន​ចូល ។
លុះ​នៅ​វេលា​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា ក្រុម​គ្រួសារ​ក៏​បាន​ទទួល​ដំណឹង​ថា មាន​គេ​ប្រទះ​ឃើញ​បុរស​ម្នាក់​ស្លាប់​នៅ​ក្រោម​ស្ពាន​ស្រះ​ប៉ោង​ក៏​មក​មើលទើប​ដឹង​ថា ​អ្នក​ស្លាប់​ជា​សាច់ញាតិ​ដែល​បាត់ ​កាលពី​យប់​នោះ​ឯង ។ សព​បុរស​រង​គ្រោះ ត្រូវ​បាន​សាច់ញាតិ​ដឹក​ទៅ​កាន់​លំនៅ​ឋាន ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

អត្ថបទសរសេរ ដោយ