ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំមុនគេបា.ញ់សម្លា.ប់ឪពុក… ពេលនេះកូន​ក៏ត្រូវបា.ញ់ដែរ​

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ បុរស​ម្នាក់​ឈ្មោះ សែ សា​វុ​ធ អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ជាំ​ស្រែ ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត បាន​រង​របួសធ្ងន់ដោយសារ​ត្រូវ​ខ្មាន់កាំភ្លើង​…

ខេត្តព្រះវិហារ ៖ បុរស​ម្នាក់​ឈ្មោះ សែ សា​វុ​ធ អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ជាំ​ស្រែ ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត បាន​រង​របួសធ្ងន់ដោយសារ​ត្រូវ​ខ្មាន់កាំភ្លើង​ មិន​ស្គាល់​មុខ​បាញ់ប្រហារ កាលពី​វេលា​ម៉ោង​០៨ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩ ​មិថុនា ខណៈ​ជន​រង​គ្រោះ​កំពុង​អង្គុយ​ជក់បារី​នៅ​មាត់​ជណ្តើរ​ផ្ទះ ។ យោង​តាម​លោក​វរសេនីយ៍ឯក ឆ​យ បូ​រិ​ននាយ​សេនាធិការដ្ឋាន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបានឱ្យ​ដឹង​ថា ករណី​ប៉ុនប៉ង​មនុស្សឃាតនេះ បើ​តាម​ប្រពន្ធ​ជន​រង​គ្រោះ​ប្រាប់​សមត្ថកិច្ច​ថា ខណៈ​ប្តី​របស់​គាត់​កំពុង​អង្គុយ​ជក់បារី​នៅ​មាត់​ជណ្តើរ​ផ្ទះ​តាម​ទម្លាប់ ឯ​រូប​គាត់​ជា​ប្រពន្ធ និង​ម្តាយក្មេក​កំពុង​ដេក​នៅ​ក្នុងផ្ទះ ស្រាប់តែ​ឮ​សំឡេង​បាញ់​រះ​ជា​ច្រើន​គ្រាប់ និង​ឮ​សំ​ឡង​ប្តី​គាត់​ស្រែក ។ ពេល​នោះ​គាត់​ចេញ​ទៅ​មើល​ក៏​ឃើញ​ប្តី​ត្រូវ​គ្រាប់កាំភ្លើង​ចំនួន​៥​គ្រាប់ ក្នុង​នោះ​២​គ្រាប់​ចំ​ដើមដៃ ១​គ្រាប់​ចំ​គល់​ក ២​គ្រាប់​ចំ​ថ្គាម​ខាងឆ្វេង តែ​សំណាងល្អ​មិន​ស្លាប់ ។

សមត្ថកិច្ច​បន្ត​ថា ដោយ​យោង​តាម​ការ​បំភ្លឺ​របស់​ប្រពន្ធ​ជន​រង​គ្រោះ សមត្ថកិច្ច​សន្និដ្ឋាន​ថា ករណី​នេះ​ជា​រឿង​គំនុំ​ ដែល​កន្លង​ទៅ​គ្រួសារ​ជន​រង​គ្រោះ​ត្រូវ​អ្នក​ភូមិ​នៅ​ទីនោះ​ចោទ​ថា «ចេះ​ធ្វើ​អំពើ​អាប​ធ្មប់» ។ កាលពី​ឆ្នាំ​មុន ឪពុក​របស់​ជន​រង​គ្រោះ ​ក៏​ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​សម្លាប់​ដែរ ដោយ​ចោទ​ថា ឪពុក​របស់​ជន​រង​គ្រោះ​ចេះ​អំពើ​ធ្មប់ ។ សូម​បញ្ជាក់​ថា ក្រោយ​កើតហេតុ​ជន​រង​គ្រោះត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យបង្អែក​១៦​មក​រា ក្រុង​ព្រះ​វិហារ ដើម្បី​ធ្វើការ​សង្គ្រោះ ប៉ុន្តែ​ដោយសារ​ស្ថានភាព​របួសធ្ងន់​ពេកក៏​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញទៀត ។

មក​ដល់​ពេល​នេះ សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​គ្រប់​មូលដ្ឋាន​ទាំងអស់ កំពុង​ដុតដៃដុតជើង​ធ្វើការ ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនសង្ស័យ​ដែល​បានបាញ់ប្រហារ​ជន​រង​គ្រោះ ដើម្បី​ចាប់ខ្លួន​នាំ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ