ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវ​បាល់ទាត់​ពិភពលោក​ ក៏ជារដូវចុះ​បង្ក្រាប​…

5 ឆ្នាំ មុន
  • កណ្តាល

រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត ដឹកនាំ​ដោយ​លោកឡាក់ ម៉េ​ង​ធី​នាយការិយាល័យ ដោយ​មានការសម្របសម្រួល​ពី​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​បង្ក្រាប​ហាង​កាហ្វេ​យីហោ…

រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត ដឹកនាំ​ដោយ​លោកឡាក់ ម៉េ​ង​ធី​នាយការិយាល័យ ដោយ​មានការសម្របសម្រួល​ពី​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​បង្ក្រាប​ហាង​កាហ្វេ​យីហោ Sport cafe ដែល​មាន​បង្កប់​ល្បែង​ចាក់​បាល់​និង​ល្បែង​សី​ុ​សងគ្រប់​ប្រភេទ​នៅ​ក្រុង​តា​ខ្មៅ ដោយ​បាន​ឃាត់ខ្លួន​បុគ្គលិក​និង​អ្នកលេង​ភ្នាល់​សរុប​ចំនួន​៦​នាក់ រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន​ធំ ។ ការ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៩ខែមិថុនា​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​នៅ​ភូមិ​តា​ខ្មៅ​១ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ។ លោកនាយ​ការិយាល័យ​ឱ្យ​ដឹង​ថា ជន​ទាំង​៦​នាក់​នេះ​មាន ៖ ១-​ឈ្មោះ ប្រាក់ បុ​ង​ហ៊ុយ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​កណ្តាល សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ជា​បុគ្គលិក ។២-​ឈ្មោះ ហ៊ែ​ល ឧស្សាហ៍ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​ផ្ទះ​ជួល ក្នុង​ឃុំ​ចាក់​អង្រែ​ក្រោម សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជា​បុគ្គលិក ។៣-​ឈ្មោះ គាំ អូន​រស្មី ភេទ​ស្រី អាយុ​២៣​ឆ្នាំ នៅ​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល ជា​បុគ្គលិក ។៤-​ឈ្មោះ ប៉ម មេ​សា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ជា​អ្នកលេង ។៥-​ឈ្មោះ ហេង រ័​ត្ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ជា​អ្នកលេង ។៦-​ឈ្មោះ កើ សាន់ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ នៅ​ភូមិ​ព្រែក​តា​ពៅ​១ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ជា​អ្នកលេង ។ លោកនាយ​ការិយាល័យ​ឱ្យ​ដឹង​ទៀត​ថា នៅក្នុង​ហាង​កាហ្វេ​ខាងលើ មាន​បើកចាក់​ភ្នាល់​បាល់​តាម​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត និង​ចាក់​កេ​ណូ (KENO)​មាន​ន័យ​ថា ចាក់​ស៊ីសង​ភ្លាម​ៗ​រាល់​៣​នាទី​ម្តង ហើយ​មានកម្ម​វិធី​ស៊ីសង​ពិសេស​ជា​ច្រើន​ទៀត ។

ចំពោះ​វត្ថុ​តាង​ដែល​បាន​រឹបអូស​មាន ម៉ាស៊ីន ម៉ូនីទ័រ​៤​គ្រឿង កំ​ុ​ព្យូ​ទ័​រ​៦​គ្រឿង ម៉ូតូ​៦​គ្រឿង ប្រាក់​១,៧​លាន​រៀល និង​១៣៣​ដុល្លារ ម៉ាស៊ីន​គិត​លេខ​៣​គ្រឿង កៅអី​បត់​៣ កៅអី​ខ្ពស់​៥ តុ​៣ ម៉ាស៊ីន​ព្រី​ន​បុ​ង​បាល់​២​គ្រឿង រ៉ូ​ល​បាល់​៤​ដុំ​ធំ​ៗធុង​ហិប​ឆ្នោត​១ សន្លឹក​ឆ្នោត​ផ្សងសំណាង​៧​ដុំ​ធំ​ៗត្រា​ផេ​២ និង​បុ​ង​ចាក់​បាល់​មួយ​ចំនួន​ទៀត ។ការ​បង្ក្រាប​នេះ​ឃើញ​បាន​ប្រាក់​តិចតួច​ពេក​ដែល​បង្ហាញ​ថា មិនមែន​លេង​ភ្នាល់​ធំ​ៗ​ទេ គឺ​តូចតាច ៕​

អត្ថបទសរសេរ ដោយ