ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង​ប៉ុប​កូឡុំប៊ីត្រូវចោរលួចអស់ជិត១លាន​ដុល្លារ​ពេលរង់ចាំគាំទ្រក្រុមជម្រើសជាតិខ្លួន

5 ឆ្នាំ មុន

ប្រព័ន្ធ​ផ្សព្វផ្សាយ​រុ​ស្ស៊ី​ថា កំពូលតារាចម្រៀង​កូឡុំប៊ីលោក Maluma ត្រូវ​បាន​ចោរលួច​របស់​មាន​តម្លៃ​គិតជាប្រាក់សរុប ៧៨៣.០០០ដុល្លារ ខណៈលោកកំពុងស្នាក់នៅ​សណ្ឋាគារ​មួយក្បែរ​តំបន់ Red Square របស់​ក្រុង​ម៉ូ​ស្គូ​ រង់ចាំគាំទ្រក្រុមជម្រើសជាតិខ្លួន។…

ប្រព័ន្ធ​ផ្សព្វផ្សាយ​រុ​ស្ស៊ី​ថា កំពូលតារាចម្រៀង​កូឡុំប៊ីលោក Maluma ត្រូវ​បាន​ចោរលួច​របស់​មាន​តម្លៃ​គិតជាប្រាក់សរុប ៧៨៣.០០០ដុល្លារ ខណៈលោកកំពុងស្នាក់នៅ​សណ្ឋាគារ​មួយក្បែរ​តំបន់ Red Square របស់​ក្រុង​ម៉ូ​ស្គូ​ រង់ចាំគាំទ្រក្រុមជម្រើសជាតិខ្លួន។

ពាក់ព័ន្ធនឹងករណីចោរកម្មនេះ ប៉ូ​លិស​ក្រុងម៉ូស្គូបាន​ប្រាប់​សារព័ត៌មាន RBC ថា វត្ថុ​មាន​តម្លៃ​របស់តារាចម្រៀងខាងលើដែលចោរលួចទៅរួម​មាន​កាបូប​ម៉ាក​ល្បី Louis Vuitton នាឡិកា​ទំនើប​ៗ១១ខ្សែ គ្រឿងអលង្កា​ម៉ាក Cartier វ៉ែនតា១០ សុទ្ធតែ​ដាំ​ពេជ្រ​និង​គជ់ថ្លៃ​ៗ ។ ហេតុ​ការ​ណ៍នេះ​កើតឡើង​ក្រោយ​តារាចម្រៀង​វ័យ២៤ឆ្នាំ Maluma បង្ហោះ​រូបភាព​លើ​បណ្តាញ​សង្គម​មុន​ការ​ប្រកួត​រវាង​ក្រុម​កូ​ឡុំ​ប៊ី​និង​ជប៉ុន​មក​ដល់ ។

ប៉ូ​លិស​ក្រុង​ម៉ូ​ស្គូ​បាន​បើក​ការ​ស៊ើបអង្កេត​រក​ជនសង្ស័យ​កាលពី​ថ្ងៃ​អង្គារ​ ខណៈ​បុគ្គលិក​សណ្ឋា​គារ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ណាមួយ​ឡើយ​ក្រៅ​តែ​ពី​និយាយ​ថា ការ​ស៊ើបអង្កេត​កំពុង​តែត្រូវបានធ្វើឡើងហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ