ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯក​ឧត្ត ម៉ែ​ន វិបុល ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​ខេត្ត​សាន​ដុ​ង

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នា​រសៀល​ថ្ងៃ​ទី​ពុធ ០៨​កើត ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២០ ខែមិថុនា…

ខេត្តស្វាយរៀង ៖ នា​រសៀល​ថ្ងៃ​ទី​ពុធ ០៨​កើត ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៨​នេះ នៅ​បន្ទប់ VIP សាលាខេត្ត ឯកឧត្ដម ម៉ែ​ន វិបុល អភិបាល នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង បាន​ទទួល​ជួប​ពិភាក្សា​ការងារ និង​សម្ដែង​គួរសម​ជាមួយ​ប្រតិភូ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​ខេត្ត​សាន​ដុ​ង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដឹកនាំ​ដោយ​លោក Zhang Xing Cheng អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​ខេត្ត​សាន​ដុ​ង​។ នៅ​ក្នុង​ជំនួប​ពិភាក្សា​នេះ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្ដម​អភិបាលរង​ខេត្ត ប្រតិភូ​ខេត្ត​សាន​ដុ​ង រួម​នឹង​តំណាង​អ្នក​វិនិយោគ ខេត្ត​សាន​ដុ​ង​ដែល​កំពុង​ដំណើរការ​វិនិយោគ​ក្នុង​ទឹកដី​នៃ​ខេត្តស្វាយរៀង​។ ក្ន​ង​ឱកាស​នោះ លោក Zhang Xing Cheng អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម ខេត្ត​សាន​ដុ​ង បាន​ជម្រាប​ជូន​ពី​គោលបំណង ដែល​គណៈប្រតិភូ​របស់​លោក​អញ្ជើញ​មក​ខេត្តស្វាយរៀង គឺ​ចុះ​មក​សិក្សា​ស្វែង​យល់​ពី​សក្ដានុពល​របស់ ខេត្តស្វាយរៀង ដើម្បី​ធ្វើការ​ជំរុញ​វិនិយោគិន​ខេត្ត​សាន​ដុ​ង​មក​វិនិយោគ​ឲ្យ​បាន​កាន់តែ​ច្រើន​ថែម​ទៀត នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​។ ជាមួយ​នេះ លោក​អគ្គនាយក ក៏​បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​អាជ្ញាធរ​ខេត្ត ជា​ពិសេស​ឯកឧត្ដម​អភិបាលខេត្ត ដែល​តែងតែ​ផ្ដល់​នូវ​ភាព​កក់ក្ដៅ តាម​រយៈ​ការ​ជួយ​សម្របសម្រួល សហការ និង​គាំទ្រ​នូវ​រាល់​សកម្មភាព​វិនិយោគ​របស់​ក្រុមហ៊ុន​មក​ពី​ខេត្ត​សាន​ដុ​ង ព្រមទាំង​បាន​សំណូមពរ ឲ្យ​អាជ្ញាធរ​ខេត្ត​បន្ត​ជួយ​ការពារ ផ្ដល់​នូវ​ភាព​កក់ក្ដៅ និង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​វិនិយោគិន របស់​ខេត្ត​សាន​ដុ​ង​។ ហើយ​លោក​សង្ឃឹមថា​នៅ​ពេល​ខាង​មុខ​នេះ តាម​រយៈ​ទំនាក់ទំនង និង​សកម្មភាព​ដ៏​ល្អ​ប្រសើរ​នេះ នឹង​ជួយ​ជំរុញ​ឲ្យ​អ្នក​វិនិយោគ​ខេត្ត​សាន​ដុ​ង ក៏​ដូច​ជា​អ្នក​វិនិយោគ​ចិន មក​វិនិយោគ​កាន់តែ​ច្រើន​នៅ​ក្នុង​ទឹកដី នៃ​ខេត្តស្វាយរៀង​។ មាន​ប្រសាសន៍​ក្នុង​ជំនួប​នេះ ឯកឧត្ដម​អភិបាលខេត្ត បាន​ជម្រាប​ជូន​អំពី​ស្ថានភាព​ទូទៅ និង​សក្ដានុពល​សំខាន់​ៗ​របស់​ខេត្តស្វាយរៀង ព្រមទាំង​បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​គណៈប្រតិភូ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​ខេត្ត​សាន​ដុ​ង ដែល​មានការ​ចាប់អារម្មណ៍ និង​មក​បំពេញ​ទស្សនកិច្ច​ក្នុង​ទឹកដី​នៃ​ខេត្តស្វាយរៀង​។ ទន្ទឹម​នេះ ឯកឧត្ដម​អភិបាលខេត្ត ក៏​បាន​បញ្ជាក់​បន្ថែម​ថា អាជ្ញាធរ​ខេត្ត សូម​ស្វាគមន៍ គាំទ្រ និង​សម្របសម្រួល​សហការ​ជា​និច្ច ដើម្បី​ផ្ដល់​ភាព​កក់ក្ដៅ ជំនឿ​ទុកចិត្ត និង​បង្ក​លក្ខណៈ​ងាយស្រួល​គ្រប់​សព្វបែបយ៉ាង និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​អ្នក​វិនិយោគ​ទាំងអស់ ដែល​មាន​បំណង​ចង់​មក​វិនិយោគ​ក្នុង​ទឹកដី​នៃ​ខេត្តស្វាយរៀង រួម​ទាំង​អ្នក​វិនិយោគ​មក​ពី​ប្រទេស​ចិន ផង​ដែរ​។ តាម​រយៈ​ការ​បំពេញ​ទស្សនកិច្ច​នេះ ឯកឧត្ដម​អភិបាលខេត្ត ក៏​មាន​សេចក្ដី​សង្ឃឹម​ជឿជាក់​ថា នឹង​អាច​ជួយ​ជំរុញ​ឲ្យ​សកម្មភាព​វិនិយោគ​នៅ​ក្នុង​ខេត្តស្វាយរៀង​កាន់តែ​មាន​កំណើន​ច្រើន​ឡើង​ថែម​ទៀត ជា​ពិសេស​ការ​វិនិយោគ​របស់​ពាណិជ្ជករ​មក​ពី​ខេត្ត​សាន​ដុ​ង ហើយ​អាជ្ញាធរ​ខេត្ត​គឺ​ត្រៀម​ទទួល​ស្វាគមន៍ ដោយ​ក្ដី​រីករាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ