ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​សំឡេង​ប្តី​ស្រែក​ចេញ​មក​មើល ពុទ្ធោ! ​គ្រាប់​ពេញ​ខ្លួន

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​កំពុង​អង្គុយ​ជក់បារី​នៅ​មាត់​ជណ្តើរ​ស្រាប់តែ​ត្រូវ​ជន​មិន​ស្គាល់​ម្នាក់​បាន​បាញ់ប្រហារ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៨​នេះ ស្ថិត​ក្នុងភូមិ​ជាំ​ស្រែ…

ខេត្តព្រះវិហារ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​កំពុង​អង្គុយ​ជក់បារី​នៅ​មាត់​ជណ្តើរ​ស្រាប់តែ​ត្រូវ​ជន​មិន​ស្គាល់​ម្នាក់​បាន​បាញ់ប្រហារ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៨​នេះ ស្ថិត​ក្នុងភូមិ​ជាំ​ស្រែ ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​រង​គ្រោះ​ខាងលើ​ឈ្មោះ សែ សា​វុ​ធ អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជាំ​ស្រែ ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ រង​របួសធ្ងន់ ។

យោង​តាម​សម្តី​លោក​វរសេនីយ៍ឯក ឆ​យ បូ​រិ​ន បាន​ឲ្យ​ដឹង​ថា ករណី​ប៉ុនប៉ង​មនុស្សឃាត​នៅ​ចំណុច​ខាងលើ​នេះ​បើ​តាម​ការ​បំភ្លឺ​ពី​ប្រពន្ធ​ជន​រង​គ្រោះ​ប្រាប់​ថា ខណៈ​ពេល​ដែល​ប្តី​របស់​គាត់​កំពុង​អង្គុយ​ជក់បារី​នៅ​មាត់​ជណ្តើរ​ផ្ទះ រីឯ​រូប​គាត់​ជា​ប្រពន្ធ និង​ម្តាយក្មេក​កំពុង​ដេក​នៅ​ក្នុងផ្ទះ ស្រាប់តែ​ឮ​សម្លេង​បាញ់ប្រហារ​ជា​ច្រើន​គ្រាប់ និង​ឮ​សម្លេង​ប្តី​របស់​គាត់​ស្រែក ពេល​នោះ​គាត់​ចេញ​ទៅ​មើល​ក៏​ឃើញ​ប្តី​របស់​គាត់​ត្រូវ​គ្រាប់កាំភ្លើង​ពេញ​ខ្លួន​ចំនួន​​៥​គ្រាប់ ក្នុង​នោះ​២​គ្រាប់​ចំ​ដើមដៃ ១​គ្រាប់​ចំ​គល់​ក ២​គ្រាប់​ច​ថ្គាម ខាងឆ្វេង តែ​ពិតជា​សំណាងល្អ​ណាស់​ដែល​មិន​ស្លាប់ គ្រាន់តែ​របួសធ្ងន់ ។

ដោយ​យោង​តាម​ការ​បំភ្លឺ​ពី​ប្រពន្ធ​ជន​រង​គ្រោះ សមត្ថកិច្ច​សន្និដ្ឋាន​ថា ករណី​នេះ​ជា​រឿង​គំនុំ​ដែល​កន្លង​ទៅ​គ្រួសារ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​អ្នក​ភូមិ​នៅ​ទីនោះ​ចោទ​ថា ចេះ​ធ្វើអំពើ​ធ្មប់​អាប ។ ហើយ​កាលពី​ឆ្នាំ​មុន ឪពុក​របស់​ជន​រង​គ្រោះ​ក៏​ត្រូវ​បាន​បាញ់​សម្លាប់​ផង​ដែរ​ដោយ​ជន​មិន​ស្គាល់​មុខ ដោយ​សង្ស័យ​ចោទ​ថា ឪពុក​របស់​ជន​រង​គ្រោះ​ខាងលើ​ចេះ​អំពើ​ធ្មប់ ។

សូម​បញ្ជាក់​ថា ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​ក្រុម​គ្រួសារ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ដើម្បី​ធ្វើការ​សង្គ្រោះ ប៉ុន្តែ​ដោយ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក​ក៏​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរ​ពេទ្យ​នៅ​ភ្នំពេញ ។ មក​ដល់​ពេល​នេះ សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​គ្រប់​មូលដ្ឋាន​ទាំងអស់​កំពុង​ដុតដៃដុតជើង​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ចាប់​ជនសង្ស័យ​ដែល​បាញ់ប្រហារ​មក​លើ​ជន​រង​គ្រោះ​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ