ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូទីន ខកខានទស្សនាផ្ទាល់ រុស្សុីប៉ះអេហ្ស៊ីប យប់នេះព្រោះជាប់ភារកិច្ចសំខាន់មួយ

5 ឆ្នាំ មុន

ប្រធានាធិបតី​រុ​ស្ស៊ី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ​នឹង​អត្ត​មាន​ចូល​ទស្សនា​ការ​ប្រកួត​រវាង​ក្រុម​ជម្រើសជាតិ​រុ​ស្ស៊ី​ប៉ះ​ក្រុម​អេ​ហ្ស៊ី​ប​នៅ​យប់​នេះ​ដោយ​រូប​លោក​ជាប់ភារកិច្ច​សំខាន់មួយ ។ អ្នកនាំពាក្យ​របស់​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov និយាយ​ថា​ «​លោក…

ប្រធានាធិបតី​រុ​ស្ស៊ី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ​នឹង​អត្ត​មាន​ចូល​ទស្សនា​ការ​ប្រកួត​រវាង​ក្រុម​ជម្រើសជាតិ​រុ​ស្ស៊ី​ប៉ះ​ក្រុម​អេ​ហ្ស៊ី​ប​នៅ​យប់​នេះ​ដោយ​រូប​លោក​ជាប់ភារកិច្ច​សំខាន់មួយ ។ អ្នកនាំពាក្យ​របស់​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov និយាយ​ថា​ «​លោក ពូ​ទី​ន ​នឹង​មិន​បាន​ចូលរួម​ទស្សនាការ​ប្រកួត​រវាង​ក្រុម​រុ​ស្ស៊ី ​និង​អេ​ហ្ស៊ី​ប​នៅ​យប់​នេះ​ទេ​» ។

នៅ​ថ្ងៃ​នោះ​ ពូ​ទី​ន​ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​បេឡា​រុស​ដើម្បី​ចូលរួម​កិច្ចប្រជុំ​រដ្ឋ​សហភាព​រុ​ស្ស៊ី និង​ប្រជុំ​កំពូល​ក្រុមប្រឹក្សា​បេឡា​រុស ។ ដូច្នេះ​ រូប​លោក​មិន​អាច​គាំទ្រ​ក្រុម​ជម្រើសជាតិ​រុ​ស្ស៊ី​សម្រាប់​​ការ​ប្រកួត​លើក​ទី​ពីរ​បាន​នោះ​ទេ​ ខណៈ​ការ​ប្រកួត​បើក​ឆាក​ពូ​ទី​ន​បាន​ចូលរួម​ដែល​ពេល​នោះ​ក្រុម​ម្ចាស់ផ្ទះ​ទទួល​បាន​លទ្ធផល​ជាទី​គាប់ចិត្ត ។

ពូ​ទី​ន ​ធ្លាប់​លើក​ឡើង​ថារូប​លោក​នឹង​ព្យាយាម​ចូលរួម​ទស្សនាការ​ប្រកួត World Cup ឱ្យ​បាន​ច្រើន​តាំងពី​វគ្គបើក​ឆាក​រហូត​ដល់​វគ្គ​ផ្តាច់​ព្រ័ត​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​នេះ ។ គួរ​រំលឹក​ថា ក្រុម​ខ្លាឃ្មុំ​ទឹកកក​រុ​ស្ស៊ី​បាន​ឈរ​កំពូល​តារាង​ក្នុង​ពូ​ល A ក្រោយ​ឈ្នះ​ក្រុម​អា​រ៉ា​ប៊ី​សា​អូឌីត ៥-០ ហើយ​ក្រុម​ម្ចាស់ផ្ទះ​នេះ​នឹង​ប៉ះ​ក្រុម​អេ​ហ្ស៊ី​ប​និង​អ៊ុ​យរូ​ហ្គា​យ​បន្តទៀត​ដើម្បី​ភ្លក់​រសជាតិ​វគ្គ១៦ក្រុម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ