ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​ឡុំ​ប៊ី ធ្លាប់ធ្វើឱ្យកក្រើក World Cup 2014 ម្តង​មកហើយ ចុះប៉ះជប៉ុនយប់នេះវិញ?

5 ឆ្នាំ មុន

ក្រុមបាល់ទាត់ជម្រើសជាតិ​កូ​ឡុំ​ប៊ី បាន​ទទួល​​ការ​កោតសរសើរ​ជា​ច្រើន​ក្នុង​ព្រឹត្តិការណ៍ FIFA World Cup កាលពី​៤ឆ្នាំ​មុន ក្រោម​ការ​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​ល្អ​របស់​តារា​ឆ្នើម James Rodriguez ខណៈ​ដែល​រូបគេ​បាន​បញ្ចប់​ព្រឹត្តិការណ៍​នោះ​ក្នុង​នាម​ជា​កីឡាករ…

ក្រុមបាល់ទាត់ជម្រើសជាតិ​កូ​ឡុំ​ប៊ី បាន​ទទួល​​ការ​កោតសរសើរ​ជា​ច្រើន​ក្នុង​ព្រឹត្តិការណ៍
FIFA World Cup កាលពី​៤ឆ្នាំ​មុន ក្រោម​ការ​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​ល្អ​របស់​តារា​ឆ្នើម
James Rodriguez ខណៈ​ដែល​រូបគេ​បាន​បញ្ចប់​ព្រឹត្តិការណ៍​នោះ​ក្នុង​នាម​ជា​កីឡាករ
​រកបាន​គ្រាប់​បាល់​ច្រើន​ជាង​គេចំនួន​៦គ្រាប់​។

កូ​ឡុំ​ប៊ី ដែល​មាន​រហស្សនាម​ថា«ដែនដីកាហ្វេ» នឹង​សម្លឹង​រក​ការ​បង្កើត​ភាព​អស្ចារ្យ ប៉ុន្តែពួក​គេ​នឹង​ចាប់ផ្តើម​ក្នុង​ប្រទេស​រុ​ស្ស៊ី នៅ​ពេល​ប្រកួត​ជាមួយក្រុម​ជប៉ុន ក្នុងរូបភាព​ស្រពេចស្រពិល​ជា​ច្រើន​។ ក្រុម​កូ​ឡុំ​ប៊ី របស់​លោក Jose Pekerman ហាក់​បាន​បង្ហាញ​ពី​ទម្រង់​លេង​ក្នុង​កម្រិត​មធ្យម​ក្ន​ង​ការ​ប្រកួត​ជម្រុះ និង​បាន​ឈ្នះ​កៅអី​ទៅ​កាន់​ព្រឹត្តិការណ៍ FIFA World Cup 2018 តាម​រយៈ​ការ​ផ្តួល​ក្រុម​ជម្រើសជាតិ​ស៊ី​លី ដោយ​នាំមុខ១​ពិន្ទុ​ ។ ពួក​គេ​បាន​បញ្ចប់​ព្រឹត្តិការណ៍​ជាមួយនឹង​ការ​ចាញ់​៤លើក និង​មិន​អាច​សូ​ម្បី​តែ​យកឈ្នះ​លើ​ក្រុម​បាត​តារាង វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​។

ខ្សែបម្រើ​ប្រយុទ្ធ James បាន​ជួប​បញ្ហា​សុខភាព ហើយ​រូបគេ​ពិតជា​មិន​ស្ថិត​ក្នុង​កម្រិត​ដូច​គ្នា​ឡើយ ចាប់តាំងពី​ផ្ទេរ​ទៅ​កាន់​ក្លិប Real Madrid ក្រោយ​ពី​ជោគជ័យ​ក្នុង​ព្រឹត្តិការណ៍ FIFA World Cup2014​ ។ ខ្សែប្រយុទ្ធ Radamel Falcao ក៏​បាន​ជួប​បញ្ហា​របួស​ធ្ងន់ធ្ងរ​ផង​ដែរក្រោយ​ពី​ព្រឹត្តិការណ៍ FIFA World Cup កាលពីមុន បើ​ទោះបី​រូបគេ​បាន​ស្ថិត​ក្នុង​ទម្រង់​លេង​ដ៏​អស្ចារ្យ​កាលពី​ប៉ុន្មាន​រដូវ​កាល​ចុង​ក្រោយ​នេះ​ក៏​ដោយ ដែល​ធ្វើឱ្យការ​តស៊ូ​របស់​កូ​ឡុំ​ប៊ី ក្នុង​វគ្គ​ជម្រុះ​មាន​លក្ខណៈ​ចម្លែក​បន្តិច​ ។

Falcao មិន​បាន​នាំ​យក​ទម្រង់​លេង​យ៉ាង​ល្អ​ឥត​ខ្ចោះ​របស់​គេ​ទៅ​កាន់ការ​ប្រកួត​អន្តរជាតិ​ឡើយ ដោយ​រកបាន​​តែ២​គ្រាប់​ប៉ុណ្ណោះអំឡុង​ពេល​នៃ​ការ​ប្រកួត​ជម្រុះ​។ កីឡាករ​ឆ្នើម​ផ្សេង​ៗ​ទៀត​ដូច​ជា Carlos Bacca ក៏​មិន​បាន​ឈាន​ទៅ​កាន់​កម្រិត​បន្ទាប់​ផង​ដែរ ដូច្នេះ​នៅ​ទី​បញ្ចប់ ក្រោយ​ពី​ជួប​ការ​លំបាក​ដូច​ទៅ​នឹង​គូប្រជែង​ដណ្តើម​ពាន​ផ្សេង​ទៀត​សម្រាប់ FIFA World Cup ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី ត្រូវ​តែ​មានការ​រីករាយ​ដែល​ពួក​គេ​អាច​មាន​វត្តមាន​ក្នុង​ប្រទេស​រុ​ស្ស៊ី​ ។

ក្រុមបាល់ទាត់​ជម្រើសជាតិ​ជប៉ុន បាន​ជួប​ផ្លូវ​ដ៏​ងាយស្រួល​ជាង​ទៅ​កាន់​ព្រឹត្តិការណ៍ FIFA World Cup 2018 ដោយ​ក្រុម​របស់​គេ​ឈរ​ក្នុង​លំដាប់​លើ​ក្រុម​ជម្រើសជាតិ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត និង​ក្រុម​ជម្រើសជាតិ​អូស្ត្រាលី​ ។ ពួក​គេ​សង្ឃឹមថា នឹង​ស្តារ​មុខមាត់​ត្រឡប់​មក​វិញ ក្រោយ​ពី​បាន​បញ្ចប់​ដោយ​ស្ថិត​នៅ​បាត​តារាង​នៃ​ពូ​ល​របស់​ពួក​គេ កាលពី​ឆ្នាំ​២០១៤ ដែល​ក៏​មាន​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី ផង​ដែរ​ ។ កាលនោះ ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី បាន​ផ្តួល​ក្រុម​ដែល​មាន​រហស្សនាម​ថា«សាម៉ូរ៉ៃ»ក្នុង​លទ្ធផល៤-១ក្នុង​ការ​ជួប​គ្នា​ជា​លើក​ទី​៣រវាង​ក្រុម​ទាំង​២ ​។ ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី មិន​ស្គាល់​ចាញ់​សោះ​មក​ទល់​ពេល​នេះ ដោយ​ឈ្នះ​២លើក​។

ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​សញ្ជាតិ​ប៊ូ​ស្នី លោក Vahid Halilhodzic ក្រុមបាល់ទាត់​ជម្រើសជាតិ​ជប៉ុន បាន​ធ្វើ​ការងារ​ដ៏​ល្អ​ក្នុង​ការ​ប្រកួត​ជម្រុះ ប៉ុន្តែពួក​គេ​ក៏​មានការ​បារម្ភ​ជា​ច្រើន​ផង​ដែរ​ ។ ពួក​គេ​បាន​ធ្លាក់​ចេញពី​ចំណាត់ថ្នាក់​កំពូល​ទាំង​៥០នៅ​លើ​តារាង FIFA និង​មិន​មាន​កម្រិត​លេង​ដូច​ក្រុម​មក​ពី​អឺរ៉ុប និង​អា​មេ​រិ​ក​ខាងត្បូង​ទៀត​ឡើយ​ ។ វីរបុរស​ជា​ច្រើន​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០០២ និង២០១០ សុទ្ធ​សឹង​បាន​ចូល​និវត្តន៍ ហើយ​ក្រុម​កីឡាករ​ថ្មីមិន​មាន​កម្រិត​ដូច​ពួក​គេ​ឡើយ​ ។

កីឡាករ​ភាគច្រើន​ក្នុង​ក្រុម​ជម្រើសជាតិ​ពួក​គេសុទ្ធ​សឹង​លេង​ក្នុង​លី​គ​របស់​ក្របខ័ណ្ឌ​អឺរ៉ុប​ជា​ច្រើន​ឆ្នាំ​ ។ ការ​ធ្លាក់​ចុះ​ទម្រង់​លេង​របស់​ពួក​គេ​បាន​ធ្វើ​ឲ្យ​លោក Halilhodzic បាត់បង់​ការងារ​កាលពី​ខែមីនា ខណៈ​​លោក Akira Nishino ត្រូវ​បាន​តែងតាំង​ជំនួស​វិញ​។ វា​គឺជា​ការ​ប្រកួត​ដ៏​ស្វិត​ស្វាញ​​មួយ​រវាង​ក្រុម​ទាំង​២ដែល​កំពុង​តែ​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​ការ​ព្យាយាម​វិល​ទៅ​រក​ភាព​ខ្លាំង​ដូច​គ្នា​ ។

ក្រុម​ទាំង​២ពោរពេញ​ដោយ​កីឡាករ​ប្រកបដោយ​ទេព​កោសល្យ​ដូច​គ្នា ប៉ុន្តែពួក​គេ​មិន​អាច​បង្ហាញ​ពី​ភាព​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ឡើយ​ ។ ព្រឹត្តិការណ៍ FIFA World Cup ដ៏​ធំ​អាច​នឹង​ជួយ​ឲ្យ​ពួក​គេ​បញ្ចេញ​សក្តានុពល​រៀងខ្លួន ​។ វាហាក់ដូចជា​ការ​ប្រកួត World Cup ដ៏​កម្រដែល​ទាក់ទង​នឹង​ប្រទេស​កូ​ឡុំ​ប៊ី ដូច្នេះ​យើង​គួរតែ​កំណត់​ការ​ប្រកួត​ដ៏​អស្ចារ្យ​មួយ​។

ការ​ប្រកួត​៤លើកក្នុង​ចំណោម៥លើក​របស់​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី បាន​បញ្ចប់​ដោយ​ការ​រក​គ្រាប់​បាល់​លើស២.៥ក្នុង​ព្រឹត្តិការណ៍ FIFA World Cup ចុង​ក្រោយ ហើយ​ក្រុម​ជម្រើសជាតិ​ជប៉ុន មាន​លទ្ធផល​បែប​នេះ២លើកក្នុង​ចំណោម​ការ​ប្រកួត​៣លើក​ ។ ក្រុម​ទាំង​ពីរ​សុទ្ធ​សឹង​មាន​ភាព​មុត​ស្រួច​ក្នុង​ការ​ប្រយុទ្ធ​ដូច​គ្នា ហេតុនេះ ការ​ប្រកួត​វគ្គ​ចែក​ពូ​លH គួរតែ​ចាប់ផ្តើម​ជាមួយនឹង​ការ​វាយ​សម្រុក​គ្នា​ដ៏​ស្វិតស្វាញ ខណៈ​ក្រុម​ទាំង​២នឹង​សម្លឹង​រក​ជ័យជម្នះ​នៅ​ថ្ងៃ​បើក​ឆាក​ដូច​គ្នា​។

ផ្អែក​តាម​សមត្ថភាព​កីឡាករ​នា​ពេល​បច្ចុប្បន្ន និង​បទ​ពិសោធន៍​ប្រកួត​នៅ​ព្រឹត្តិការណ៍​ធំ​ៗ​នា​ពេល​កន្លង​មក គេហទំព័រ​ទស្សន៍​ទាយ​កីឡា​បាន​ទាយ​ថា កូឡុំប៊ីនឹង​យកឈ្នះ​គូប្រកួត​ក្នុងជំនួបជាមួយជប៉ុននាវេលាម៉ោង៧យប់នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ