ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សព​អ្នក​ម្នាង​អ៊ុក ផល្លា អាច​ត្រូវ​បូជា​នៅ​ថ្ងៃ​ទី​២០ មិថុនា ខាង​​មុខ…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មន្ត្រី​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច បាន​ចូល​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ម្នាង អ៊ុ​ក ផល្លា នៅ​វត្ត​បុ​ទុម វ​តី​បន្តបន្ទាប់​ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមិថុនា…

រាជធានីភ្នំពេញ ៖ មន្ត្រី​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច បាន​ចូល​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ម្នាង អ៊ុ​ក ផល្លា នៅ​វត្ត​បុ​ទុម
វ​តី​បន្តបន្ទាប់​ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមិថុនា ។ តាម​ព័ត៌មាន​អ្នកចូលរួម​បាន​បង្ហើប​ថា សព​អ្នក​ម្នាង​អាច​តម្កល់​រយៈពេល​ប្រមាណ​៧​ថ្ងៃ​ទើប​បូជា ។ សព​របស់​អ្នក​ម្នាង ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ចេញពី​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​រតនៈ​ មក​កាន់​កន្លែង​តម្កល់សព​ក្នុង​វត្ត​បទុម​វ​តី ។ ប្រភព​ព័ត៌មាន​ពី​អ្នកចូលរួម​បាន​លើក​ឡើង​ថា សព​អ្នក​ម្នាង អ៊ុ​ក ផល្លា ត្រូវ​បាន​គេ​រុំ​ដោយ​ក្រណាត់​ស ​នាំ​ចេញពី​បន្ទប់​តម្កល់សព​នៃ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​រតនៈ រួច​ដាក់​ក្នុង​រថយន្ត​មន្ទីរពេទ្យ​ដឹកនាំ​ ឆ្ពោះ​មក​វត្ត​បុ​ទុម​វ​តី​តែ​ម្តង តាម​ការ​សម្រេច​របស់​គណៈកម្មការ​រៀបចំ​បុណ្យ​នៃ​​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច ។

យោង​តាម​មន្ត្រី​គណបក្ស​បាន​លើក​ឡើង​ថា គិត​ត្រឹម​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៨ មិថុនា មន្ត្រី​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច​ជា​ច្រើន​នាក់ បាន​ទៅ​ដល់ទី​កន្លែង​តម្កល់សព ក្នុង​បរិវេណ​វត្ត​បទុមវ​តី ។ ពេល​សព​បាន​ដឹក​ដល់​ក៏​បាន​រំកិល​ចេញពី​រថយន្ត​ដោយ​មាន​សំពត់​ស​រុំ​ផង បាន​រំកិល​ដាក់​លើ​កំណល់​ក្នុង​រោង​បុណ្យ​មិន​ទាន់​ចាត់ចែង​នៅ​ឡើយ ។ គិតដល់​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៨ មិថុនា មន្ត្រី​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច​ជា​ច្រើន​រូប ​បាន​អញ្ជើញ​មក​ចូល​ក្នុង​ពិធី​បុណ្យសព​អ្នក​ម្នាង​បន្តបន្ទាប់ នៅ​ក្នុង​បរិវេណ​វត្ត​បទុម​វ​តី ។

គេ​បានឃើញ​លោក យូ ហុ​ក​គ្រី អនុប្រធាន​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច និង​ជា​អនុប្រធាន​ទី​១​រដ្ឋសភា បាន​ដឹកនាំ​គណៈប្រតិភូ​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ម្នាង ។ ជាមួយ​គ្នា​នេះ​ដែរ គេ​បានឃើញ​វត្តមាន​សម្តេចចៅហ្វា​វាំង គង់ សំ​អុល ក៏​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​ដែរ ។ តាម​ប្រភព​ព័ត៌មាន​ពី​លោក យូ ហុ​ក​គ្រី ថា សព​អ្នក​ម្នាង​អាច​ត្រូវ​បូជា​នៅ​ថ្ងៃ​ទី​២០ មិថុនា ខាង​មុខ តែ​លោក​ក៏​មិន​ច្បាស់​នៅ​ឡើយ​​នោះ​ទេ ដោយ​ផ្អែក​ទៅ​លើ​ការ​ប្រជុំ​ពិភាក្សា​គ្នា​ឱ្យ​ច្បាស់លាស់​ផង​ដែរ ទើប​មានការ​សម្រេច​ជា​ផ្លូវការ​បែប​ណា​នោះ ។