ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយមរណភាពអ្នកម្នាងអ៊ុក ផល្លា… ធ្វើឱ្យគ្រប់គ្នារំលឹក​​ឡើង​​វិញ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ការ​ទទួលមរណភាព​របស់​អ្នក​ម្នាង អ៊ុ​ក ផល្លា ដោយ​គ្រោះថ្នាក់​ចរាចរណ៍​​ដ៏​រន្ធត់​នេះ​ បាន​ធ្វើ​ឱ្យ​មានការ​រំលឹក​​ឡើង​វិញ ពី​ការ​ជួប​ឧបទ្ទវហេតុ​ដ៏​រន្ធត់​ដូច​គ្នា​នេះ​​កាល​៣​ឆ្នាំ​មុន ​គឺ​នៅ​រសៀល​ថ្ងៃ​ទី​២៦ មេ​សា ២០១៥ ត្រូវ​បាន​ថ្នាក់ដឹកនាំ​គណបក្ស​យាង​ទ្រង់…

ការ​ទទួលមរណភាព​របស់​អ្នក​ម្នាង អ៊ុ​ក ផល្លា ដោយ​គ្រោះថ្នាក់​ចរាចរណ៍​​ដ៏​រន្ធត់​នេះ​ បាន​ធ្វើ​ឱ្យ​មានការ​រំលឹក​​ឡើង​វិញ ពី​ការ​ជួប​ឧបទ្ទវហេតុ​ដ៏​រន្ធត់​ដូច​គ្នា​នេះ​​កាល​៣​ឆ្នាំ​មុន ​គឺ​នៅ​រសៀល​ថ្ងៃ​ទី​២៦ មេ​សា ២០១៥ ត្រូវ​បាន​ថ្នាក់ដឹកនាំ​គណបក្ស​យាង​ទ្រង់ ​និង​អ្នក​ម្នាង​ចាក​ចេញពី​ប្រទេស​កម្ពុជា ​ឆ្ពោះទៅ​កាន់​មន្ទីរពេទ្យ​ឯ​បរ​ទេស ដើម្បី​សម្រាក​ព្យាបាល បន្ទាប់​ពី​ព្រះ​អង្គ​បាន​ជួប​គ្រោះ​អកុសល​ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​ធ្វើ​ឱ្យ​ព្រះ​អង្គរង​របួសស្រាល និង​អ្នក​ម្នាង​រង​របួសធ្ងន់​នៅ​ត្រង់​ក្បាល រួម​ជាមួយ​មន្ត្រី​អ្នក​ហែហម​ច្រើន​នាក់​ទៀត​ក៏​បាន​រង​របួសធ្ងន់​និង​ស្រាល​ដែរ ។

កាល​ណោះ ​លោក ញ៉េ​ប ប៊ុ​ន​ជិន ដែល​ជា​អ្នកនាំពាក្យ​បាន​ថ្លែង​ថា គ្រោះថ្នាក់​នេះ​បណ្ដាល​ឱ្យ​មនុស្ស​ចំនួន​៦​នាក់​រង​របួស ក្នុង​នោះ​២​នាក់​រង​របួសធ្ងន់ និង​៤​នាក់​របួសស្រាល ។ ម្នាក់​ក្នុង​ចំណោម​២​នាក់​រង​របួសធ្ងន់​គឺជា​អ្នក​ម្នាង អ៊ុ​ក ផល្លា ។ នៅ​វេលា​រសៀល​ថ្ងៃ​ដដែល​នោះ រថយន្ត​មន្ទីរពេទ្យ​រ៉ូ​យា​ល់​រតនៈ​ បាន​ដឹក​អ្នក​ម្នាង​​ចេញពី​មន្ទីរពេទ្យ​កាល់​ម៉ែ​ត និង​ក្រោយមក​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ​ពិសេស​ចាក​ចេញពី​កម្ពុជា​ដើម្បី​ព្យាបាល​នៅ​ប្រទេស​ថៃ ។ លោក ញ៉េ​ប ប៊ុ​ន​ជិន បាន​អះអាង​កាលនោះ​ថា គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច​យល់​ឃើញ​ថា ករណី​នេះ​​សង្ស័យ​ថា ជា​អំពើ​ភេរវកម្ម​ច្រើន​ជាង​គ្រោះថ្នាក់​ចរាចរណ៍​ធម្មតា ព្រោះ​រថយន្ត​បង្ក​បាន​បើក​មក​ចូល​ក្នុង​ក្បួន​ព្រះ​ទីនាំង​របស់​សម្តេចក្រុមព្រះ​ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា ។ ក្រោយ​ពេល​កើត​ហេតុ​ភ្លាម សម្តេចក្រុមព្រះ​និង​អ្នក​ម្នាង​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ដឹក​មក​កាន់​មន្ទីរពេទ្យ​រ៉ូ​យា​ល់​រតនៈ ក្នុង​រាជធានី​ភ្នំពេញ ។ សម្តេចក្រុមព្រះ​មាន​របួសស្រាល តែ​អ្នក​ម្នាង​រង​របួសធ្ងន់​នៅ​ក្បាល ។ នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​រ៉ូ​យា​ល់​រតនៈ​បាន​បញ្ជូន​អ្នក​ម្នាង​អ៊ុ​ក ផល្លា ទៅ​ផ្នែក​សរសៃប្រសាទ​នៅ​ឯ​មន្ទីរ​កាល់​ម៉ែ​ត មុន​ពេល​នាំ​ចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ។

ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​កាលនោះ​ ត្រូវ​បានឱ្យ​ដឹង​ថា រថយន្ត​ដឹក​ដី​ធុន​ធំ​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-4405 បាន​បើកបរ​ក្នុង​ល្បឿន​លឿន​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ និង​បាន​ជ្រុល​ទៅ​បុក​រថយន្ត​ទំនើប​​ប្រភេទ​BMW របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វុ​៊​ន​សិ​ុ​ន​បិ​ច និង​រថយន្ត​កង​អង្គរក្ស​បណ្ដាល​ឱ្យ​រង​របួសធ្ងន់​ស្រាល​ចំនួន​៦​នាក់ ។ ហេតុការណ៍​នេះ ​បាន​កើតឡើង​នៅ​ភូមិ​អំពិល​ធំ ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ ចាម ។ ចំណែក​អ្នកបើកបរ​រថយន្ត​ដឹក​ដី​បាន​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​តាម​វាលស្រែ​បាត់ ។ លោក​វរសេនីយ៍ត្រី ស៊ា​ង ហ៊​ន់ អធិការ​នគរបាល​ស្រុក​ព្រៃឈរ​បានឱ្យ​ដឹង​ពេល​នោះ​ថា នៅ​មុន​ពេល​កើតហេតុ​នា​ព្រឹក​នោះ​សម្ដេចក្រុមព្រះ បាន​យាងចុះ​ទៅ​សំណេះសំណាល​ជាមួយ​សមាជិក​សមាជិកា​គណបក្ស​ហ្វុ​៊​ន​សិ​ុ​ន​បិ​ុ​ច​នៅ​វត្ត​គរ ស្ថិត​ក្នុង​ឃុំ​គរ ស្រុក​ព្រៃឈរ ។ បន្ទាប់​មក ព្រះ​អង្គ​និង​អ្នក​ម្នាង​យាង​តាម​រថយន្ត​ខាងលើ​ដើម្បី​ត្រឡប់​ទៅ​រាជធានី​ភ្នំពេញ​វិញ ក៏​ជួប​ហេតុការណ៍​នោះ​តែ​ម្ដង ។ ចំណែក​អ្នកបើកបរ​រថយន្ត​ដឹក​ដី​ធុន​ធំ​១​គ្រឿង​ដែល​បុក​រថយន្ត​BMW ពាក់​ស្លាក​លេខ​ភ្នំពេញ2AC-1611 របស់​ព្រះ​អង្គ ទោះបីជា​រត់គេច​ខ្លួន​ក៏​ត្រូវ​បាន​ស្គាល់ឈ្មោះ​និង​អត្តសញ្ញាណ​ដែរ​គឺ​ឈ្មោះ​ផឹង ផេ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ដែល​ក្រោយមក​ត្រូវ​នាំ​ខ្លួន​ឡើង​តុលាការ ។

អត្ថបទសរសេរ ដោយ