ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោចចិត្ត ! បុរស​ម្នាក់​ត្រូវ​បាន​រថយន្ត​កិន​ក្បាល​ស្លា.ប់​ភ្លាម​នៅ​កន្លែង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជួប​គ្រោះ​ចរាចរណ៍​បែកក្បាល​ស្លាប់​ភ្លាម​ៗ​យ៉ាង​អាណោច​អធម៌ បន្ទាប់​ពី​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ត្រូវ​រថយន្ត​បុក​ពីក្រោយ​រួច​កិន​ពីលើ​អ្នក​បើក​ម៉ូតូ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​លើ​ស្ពាន​អាកាស​៥​មក​រា តាម​បណ្តោយ​ផ្លូវ​សហ​ព​ន្ធ័​រុ​ស្សី…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជួប​គ្រោះ​ចរាចរណ៍​បែកក្បាល​ស្លាប់​ភ្លាម​ៗ​យ៉ាង​អាណោច​អធម៌ បន្ទាប់​ពី​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ត្រូវ​រថយន្ត​បុក​ពីក្រោយ​រួច​កិន​ពីលើ​អ្នក​បើក​ម៉ូតូ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​លើ​ស្ពាន​អាកាស​៥​មក​រា តាម​បណ្តោយ​ផ្លូវ​សហ​ព​ន្ធ័​រុ​ស្សី ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ។

សព​ជន​រង​គ្រោះ​មានឈ្មោះ ឆៀម ធា​រ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មេការ​ជាងសំណង់ ស្នាក់​នៅ​ការដ្ឋាន​សំណង់ មាន​ទីលំនៅ​ភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​របស់​ក្រុមហ៊ុន​ឯកជន ជា​ប្រភេទ​រថយន្ត​ដឹក​អ្នកដំណើរ​៣៥​កៅអី​មួយ​គ្រឿង ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ពងមាន់ ពាក់​ស្លាក​លេខ​ភ្នំពេញ​3B-7920 បើក​របរ​ដោយ​បុរស​ម្នាក់​ឈ្មោះ សឺ សំបូរ អាយុ​៣៣​ឆ្នាំ មុខរបរ​បើករថយន្ត ស្នាក់​នៅ​លើ​រថយន្ត តាម​បណ្តោយ​ផ្លូវ​៥៩៨ ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ មានស្រុក​កំណើត​នៅ​ស្រុក​ពួក ខេត្តសៀមរាប​បាន​បើក​ចេញពី​ម្តុំ​ក្តាន់​ពីរ​បំណង​ទៅ​យក​ភ្ញៀវ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​បាន​ធ្វើ​ដំណើ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​Today ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​1GX-7165 បើកបរ​ដោយ​បុរស​ម្នាក់ ដោយ​ស្រប​ទិស​ដៅ​គ្នា​បាន​បុក​ពីក្រោយ បណ្តាល​ឲ្យ​កិន​ចំ​ក្បាល​ក្រពឹត​មុខ​ធ្លាយ​ខួរ​ស្លាប់ ភ្លាម​ៗ​នោះ​រថយន្ត​បង្ក​បាន​ព្យាយាម បើក​រត់គេច​ខ្លួន​បាន​ចម្ងាយ​៤០០​ម៉ែត្រ ត្រូវ​បាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចាប់​មក​វិញ​ភ្លាម ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រគល់​ឲ្យ​ជំនាញ​ចរាចរណ៍​ក្រុង​ធ្វើការ​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ។ ដោយឡែក​សព​ជន​រង​គ្រោះ​សមត្ថកិច្ច​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ