ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះ​ស្មៅ និង​ស្លឹក​ឈើ​ងាប់​ក្នុង​សាលា​ខេត្ត​ផ្អើល​ឡាន​ទឹក​ជួយ​ពន្លត់​ទាន់​ពេល​

11 ឆ្នាំ មុន

​ខេត្ត​កំពង់ឆ្នាំង ៖ ​អគ្គិភ័យ​​បាន​ឆាបឆេះ​ស្មៅ និង​ស្លឹក​ឈើ​ងាប់ៗ​​ក្នុង​បរិវេណ​​មុខ​សាលា​ខេត្ត បណ្តាល​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​មនុស្ស​ម្នា​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​​ក្បែរ​សាលា​ខេត្ត ហើយ​​ភ្លាមៗ​នោះ​មន្ត្រី​ប៉ូលិស​​ដែល​នៅ​ជិត​បាន​យក​ដំបង ឬ​មែក​ឈើ​​ជួយ​​​វាយ​ពន្លត់​​ ប៉ុន្តែ​មិន​ឈ្នះអំណាច​ភ្លើង​ ទើប​រថយន្ត​​ពន្លត់​អគ្គិភ័យ​​របស់​ស្នងការ​ដ្ឋាន​ចេញ​ជួយ​អន្តរាគមន៍​ពន្លត់​​ទាន់​ពេល​វេលា​។ ​ហេតុការណ៍​នេះ​​​កើតឡើង​​

​ខេត្ត​កំពង់ឆ្នាំង ៖ ​អគ្គិភ័យ​​បាន​ឆាបឆេះ​ស្មៅ និង​ស្លឹក​ឈើ​ងាប់ៗ​​ក្នុង​បរិវេណ​​មុខ​សាលា​ខេត្ត បណ្តាល​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​មនុស្ស​ម្នា​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​​ក្បែរ​សាលា​ខេត្ត ហើយ​​ភ្លាមៗ​នោះ​មន្ត្រី​ប៉ូលិស​​ដែល​នៅ​ជិត​បាន​យក​ដំបង ឬ​មែក​ឈើ​​ជួយ​​​វាយ​ពន្លត់​​ ប៉ុន្តែ​មិន​ឈ្នះអំណាច​ភ្លើង​ ទើប​រថយន្ត​​ពន្លត់​អគ្គិភ័យ​​របស់​ស្នងការ​ដ្ឋាន​ចេញ​ជួយ​អន្តរាគមន៍​ពន្លត់​​ទាន់​ពេល​វេលា​។ ​ហេតុការណ៍​នេះ​​​កើតឡើង​​កាល​ពី​​វេលា​ម៉ោង១​និង​៤៥​នាទី​រសៀល​​​ថ្ងៃទី​១ មីនា ២០១៣ ។

​តាម​សាក្សី​បាន​និយាយ​​ថា ​មូល​ហេតុ​ដែល​​នាំឱ្យ​​​មាន​អគ្គិភ័យ​​នេះ គឺ​បណ្តាលមក​ពី​ទុស្សេ​​ខ្សែភ្លើង​ ។ ប្រភព​ដដែល​​បាន​បន្ត​​ថា មុន​ដំបូង​​នៅ​ជ្រុង​របង​សាលា​ខេត្ត​ប៉ែក​ខាង​កើត និង​ឆៀង​​ខាង​ជើង មានធាង​ដូង​ងាប់​បាន​ធ្លាក់​មក​ទើ​រ​លើ​ខ្សែ​ភ្លើង​​ស្រាត​បង្ក​ឱ្យ​ទុស្សេ​​ឆេះ​ធាង​ដូង​នោះ​ធ្លាក់​មក​ដី ហើយ​បាន​​ឆាបឆេះ​ស្មៅខ្ពស់ៗ​​ប្រវែង​ប្រហែល​​កន្លះ​​​ម៉ែត្រ (ស្មៅលាយ​ស្បូវ) ​លាយ​ជា​មួយ​ស្លឹក​ឈើ​ (ស្លឹក​​ដើម​ម៉ៃសាក់) ហើយ​ឆេះ​​រាល​យ៉ាង​ឆាប់​​រហ័ស​បង្ក​​​ជាអណ្តាតភ្លើង​​ខ្ពស់ៗ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល ​​ភ្លាមៗ​នោះ​ប៉ូលិស​ដែល​ប្រចាំការ​នៅ​ជិត​៣-៤​នាក់ បាន​ព្យា​យាម​យក​មែក​ឈើ​ទៅ​វាយ​ពន្លត់​​ ប៉ុន្តែ​នៅ​​តែ​​មិន​ឈ្នះ ទើប​រថយន្តពន្លត់​​អគ្គិភ័យ​​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ចេញ​ជួយ​អន្តរាគមន៍​​ពន្លត់​​​ទាន់​ពេល​វេលា ប៉ុន្តែ​​ទម្រាំ​ចេញ​​ពន្លត់​​​​អគ្គិភ័យ​​បាន​ឆាបឆេះ​អស់​វា​ល​ស្មៅ​មុខ​សាលា​ខេត្ត ប្រហែល​ជិត​១​ហិក​តា​ទៅ​ហើយ៕