ដាច់ផ្ងារ ! តម្លៃទិញសិទ្ធិផ្សាយ World Cup រាប់លានដុល្លារ
ទូរទស្សន៍ជាតិវៀតណាម VTV បានចុះកុងត្រាជាមួយប៉ុស្តិ៍ទូរទស្សន៍ស្វ៊ីស Infront Sports & Media រឿងទិញសិទ្ធិផ្សព្វផ្សាយព្រឹត្តិការណ៍ World Cup…
ទូរទស្សន៍ជាតិវៀតណាម VTV បានចុះកុងត្រាជាមួយប៉ុស្តិ៍ទូរទស្សន៍ស្វ៊ីស Infront Sports & Media រឿងទិញសិទ្ធិផ្សព្វផ្សាយព្រឹត្តិការណ៍ World Cup…
ទូរទស្សន៍ជាតិវៀតណាម VTV បានចុះកុងត្រាជាមួយប៉ុស្តិ៍ទូរទស្សន៍ស្វ៊ីស Infront Sports & Media រឿងទិញសិទ្ធិផ្សព្វផ្សាយព្រឹត្តិការណ៍ World Cup ។ កិច្ចព្រមព្រៀងនេះដំបូងឡើយត្រូវការទទួលស្គាល់ពីសហព័ន្ធបាល់ទាត់អន្តរជាតិ FIFAជាមុនសិនមុនពេលព័ត៌មានលម្អិតបង្ហាញ
ជាសាធារណៈ ។
យោងតាមមន្ត្រី VTV និយាយថា កុងត្រានេះបានផ្តល់សិទ្ធិឱ្យទូរទស្សន៍រដ្ឋវៀតណាមផ្សាយផ្តាច់មុខលើគ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ក្នុងនោះរួមមានប៉ុស្តិ៍ទូរទស្សន៍ ប្រព័ន្ធអុីនធើរណេត និងលើកម្មវិធីទូរស័ព្ទដៃ ។ ប៉ុន្តែប៉ុស្តិ៍ទូរទស្សន៍ស្វ៊ីស Infront Sports & Media ទារដល់ទៅ១៤លានដុល្លារសម្រាប់ការលក់សិទ្ធិផ្សាយ World Cup ធ្វើឱ្យភាគីទូរទស្សន៍រដ្ឋវៀតណាមវិលមុខចង់ដួល ។
យោងតាមទីភ្នាក់ងារព័ត៌មានវៀតណាម Vietnam News Agency ថា ចំនួនទឹកលុយដែល VTV ចំណាយទិញសិទ្ធិផ្សព្វផ្សាយមិនត្រូវបានទម្លាយទេ ប៉ុន្តែគេប៉ាន់ស្មានថាមានចំនួនច្រើនជាង៧លានដុល្លារ ។ ទន្ទឹមគ្នានេះដែរ VTV មិនបានបំភ្លឺរឿងពាក្យចចាមអារ៉ាមថា ក្រុមហ៊ុនក្នុងស្រុក Vingroup បានផ្តល់កញ្ចប់ថវិកា៥លានដុល្លារដើម្បីជួយទិញសិទ្ធិផ្សាយមួយនេះទេ ។ តែលោក Nguyen Viet Quang អគ្គនាយកនៃVingroup ប្រាប់សារព័ត៌មាន Tuoi Tre ថា ក្រុមហ៊ុន «មិនស្ទាក់ស្ទើរ» ក្នុងការជួយនៅពេលទូរទស្សន៍រដ្ឋ VTV ស្នើសុំជំនួយសម្រាប់ទិញសិទ្ធិផ្សព្វផ្សាយនោះទេ ។
អគ្គនាយកដដែលរូបនេះបន្តថា ទំហំទឹកលុយត្រូវបានប្រគល់ឱ្យដោយគ្មានលក្ខខណ្ឌហើយ Vingroup នឹងចំណាយ១ លានដុល្លារទៀតសម្រាប់ការផ្សាយពាណិជ្ជកម្មលើទូរទស្សន៍ VTV ពោលគឺដូចជាអ្នកផ្សព្វផ្សាយដទៃទៀតដែរ ៕
ចែករំលែកព័តមាននេះ