ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាយ ល​ក្ខិ​ណា លាក់​រឿង​មួយ​ព្រោះ​ការ​ព្រមាន​អស់​​៣​ម៉ឺន​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ឡាយ ល​ក្ខិ​ណា ក្រោយ​ពេល​វិល​មក​ចាប់​អាជីព​សិល្បៈ​វិញ​មក នៅ​តែ​ល​ទទួល​បានការ​គាំទ្រ​ពី​ផលិតករ​ភាពយន្ត​ជា​ច្រើន ក៏​ដូច​ជា​ស្ថានីយ​ទូរទស្សន៍ ល្បី​ៗ​មួយ​ចំនួន ។ បច្ចុប្បន្ន​ទោះជា​មាន​វ័យ​ច្រើន​បន្តិច​ហើយ​ក្តី…

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ឡាយ ល​ក្ខិ​ណា ក្រោយ​ពេល​វិល​មក​ចាប់​អាជីព​សិល្បៈ​វិញ​មក នៅ​តែ​ល​ទទួល​បានការ​គាំទ្រ​ពី​ផលិតករ​ភាពយន្ត​ជា​ច្រើន ក៏​ដូច​ជា​ស្ថានីយ​ទូរទស្សន៍ ល្បី​ៗ​មួយ​ចំនួន ។ បច្ចុប្បន្ន​ទោះជា​មាន​វ័យ​ច្រើន​បន្តិច​ហើយ​ក្តី ល​ក្ខិ​ណា ទទួល​បានការ​ងារ​សិល្បៈ​ជា​បន្តបន្ទាប់ ។

អ្នក​នាង ឡាយ ល​ក្ខិ​ណា បាន​បង្ហាញ​ស្នាដៃ​សិល្បៈ​ដូច​ជា ការ​ថត​សំអាងការ ការ​សម្តែង​​ភាពយន្ត ចូលរួម​ច្រៀង និង​លេង​ហ្គេ​ម​កម្សាន្ត​តាម​ទូរទស្សន៍ ។ ថ្មី​ៗ​កន្លង​មក​ទូរទស្សន៍​ធំ​ពីរ​បាន​ទាក់ទង​ថត​រឿង​ភាគ​ជា​តួអង្គ​លេចធ្លោ​ចេញ​មុខ​ច្រើន ទោះ​មិនមែន​ជា​តួឯក​ក្តី​។ អ្វី​ដែល​សំខាន់​ស្ថានីយទូរទស្សន៍​ហង្ស​មាស​បាន​ជូន​កាដូ​តំណែង​ធំ​មួយ​ក្នុង​ខ្សែភាពយន្ត​ភាគ​រឿង​«​ផ្កាថ្ម​» ។ ស្នាដៃ​ថ្មី​នេះ​ត្រូវ​ឡាយ ល​ក្ខិ​ណា លាក់​ជា​ច្រើន​ខែ ដោយ​មិន​ហ៊ាន​ទម្លាយ​ប្រាប់​ចំណងជើង​ដល់​អ្នក​សារព័ត៌មាន​ទេ ។ ទើបតែ​ពេល​នេះ​នាង​បង្ហាញ​​ឲ្យ​ដឹង​ក្រោយ​ពេល Trailer ឃោសនា​ឃើញ​មាន​តួអង្គ​មួយ​ចំនួន​ដូច​ជា មាន សូ​នី​តា លោក​ណា​ខុន ឡាយ ល​ក្ខិ​ណា និង​ឌុ​ច សុភា ជា​តួ​ម្តាយ ។

អ្នក​នាង​ឡាយ ល​ក្ខិ​ណា និយាយ​ថា «​បើ​ហ៊ាន​តែ​និយាយ​ពី​ចំណងជើង ឬ​សាច់​រឿង​ប្រាប់​​អ្នកកាសែត​នោះ​នឹង​ត្រូវ​ក្រុមហ៊ុន​ផាក​ទឹកប្រាក់​ចំនួនម្នាក់​ៗ៣​ម៉ឺន​ដុល្លារ​អា​មេ​រិក។ ការ​ព្រមាន​បែប​នេះ​មិន​ថា ​តែ​តារា​ថ្មី​ៗ​ដែល​សម្តែង​ក្នុង​រឿង​នេះ​ទេ តែ​សូ​ម្បី​តែ​តារា​ជើង​ចាស់​ដូច​ជា​នាង​ខ្ញុំ​ក៏​ញាក់សាច់​ទទ្រើត​ៗ​ដែរ ។ នាង​ខ្ញុំ​ព្យាយាម​គេច​ចេញពី​អ្នក​សារ​ព័ត៌​មាន ព្រោះ​ខ្លាច​ធ្លោយមាត់​ប្រាប់​ទៅ​អ្នកកាសែតនាំ​តែ​អស់​លុយ​៣​ម៉ឺន​ដុល្លារ​ទទេ ទើប​​សុខចិត្ត​រហូត​ទាល់តែ​រឿង​នេះ បង្ហោះ​ជា Trailer ហើយ​ទើប​អ្នក​សម្តែង​ទាំងអស់​ក្នុង​រឿង​នេះ​បាន​ធូរស្បើយ​ទាំងអស់​គ្នា ព្រោះថា ការ​ដែល​ពួក​យើង​មិន​ប្រាប់​អ្នក​កាសែត​ពី​ឈុត​ឆាក​សម្តែង​រឿង​នេះ ហាក់ដូចជា​បាន​ចំណេញ​ក្នុង​ម្នាក់​ៗ​៣​ម៉ឺន​ដុល្លារ ពី​ការ​ពិន័យ​នោះ​អ៊ីចឹង ។

ពេល​នេះ​លែង​បារម្ភ ហើយ​ក៏​រំពឹង​ថា ក្រោយ​ពេល​ចេញ​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍ នឹង​មានការ​គាំទ្រ​ពេញលេញ ដូច​ដំណាក់កាល​នាង​ខ្ញុំ​នៅ​វ័យក្មេង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ