ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួនឈ្មួញ​យួន​ចូលទិញឈើលើដីខ្មែរ​… រកឃើញ​​រាប់រយកំណាត់គេស្តុក​​ក្នុង​ព្រៃ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តរតនគិរី ៖ ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ នៅ​តែ​បន្តសកម្មភាព​បំផ្លាញ​ធនធាន​ធម្មជាតិ​ដដែល​នៅ​ខេត្ត​ភាគ​ឦសាន ។ នៅ​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ នគរបាល​បាន​ចាប់​មេ​ឈ្មួញ​ធំ​ម្នាក់ ​ជា​ជនជាតិ​វៀត​ណាម កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា…

ខេត្តរតនគិរី ៖ ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ នៅ​តែ​បន្តសកម្មភាព​បំផ្លាញ​ធនធាន​ធម្មជាតិ​ដដែល​នៅ​ខេត្ត​ភាគ​ឦសាន ។ នៅ​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ នគរបាល​បាន​ចាប់​មេ​ឈ្មួញ​ធំ​ម្នាក់ ​ជា​ជនជាតិ​វៀត​ណាម កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា វេលា​ម៉ោង​៨​ព្រឹក ខណៈ​ក្រុម​ឈ្មួញ​បាន​យក​ឈើ​រាប់រយ​កំណាត់ សុទ្ធ​តែ​ខ្នាត​ធំ​ៗទៅ​លាក់​ទុក​នៅ​ភូមិ​កា​ចូ​ន​លើ ឃុំ​កា​ចូ​នស្រុក​វើ​ន​សៃ ។

តាម​ព័ត៌មាន​ឱ្យ​​ដឹង​ថា គំនរ​ឈើ​ទាំង​អស់នេះ​ ត្រូវ​បាន​នគរបាល​ការិយាល័យ​សេដ្ឋកិច្ច​ខេត្តចុះ​បង្ក្រាប ដឹកនាំ​ដោយ​លោក ជា ដា​រ៉ា នាយការិ​យាល័យ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្ដមសេនីយ៍ នួន គឿ​ន ស្នងការ​នគរបាល​ខេត្ត​ និង​លោក​ឧត្តមសេនីយ៍ វ៉ា​ន់ សង្វាត ស្នងការ​រង​ទទួល​បន្ទុក​ផែន​សេដ្ឋកិច្ច​ និង​បង្ក្រាប​បទល្មើស ។ លោកស្នងការ​រង វ៉ា​ន់ សង្វាត បានឱ្យ​ដឹងថា ឈើ​ដែល​សមត្ថកិច្ច​បង្ក្រាប​នេះ​ មាន​៣​ប្រភេទ​​គឺ​កកោះ គគីរ និង​សុ​ក្រំ ។

ឈើ​ទាំងនេះ​ ត្រូវ​បាន​ឈ្មួញ​អារ​និង​ច្រៀក​ជា​ប្រភេទ​ក្តារងឿ មានមុខ​កាត់​ពី​៨០​ទៅ​១០០​សង្ទីម៉ែត្រ និង​កម្រាស់​១​តឹក​កន្លះ ប្រវែង​ពី​៣​ម៉ែត្រ​ ទៅ​៤​ម៉ែត្រ និង​ជា​ប្រភេទ​សសរ​ មាន​មុខកាត់​៣០​ទៅ​៥០​ស​ង្ទីម៉ែត្រ ប្រវែង​ពី​៤​ម៉ែត្រ​ទៅ​៦​ម៉ែត្រ ហើយ​ឈើ​ដែល​បង្ក្រាប​បាន​នេះ​ មាន​ជាង​១០០​ដុំ ។ មន្ត្រី​សមត្ថកិច្ច​បញ្ជាក់​ថា ឈើ​ទាំង​អស់នោះ​ ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ទឹង​ត្រែង តែ​មិន​ទាន់​បាន​ធ្វើការ​វាស់វែង​ដឹង​ចំនួន​ច្បាស់លាស់​នៅឡើយ​ទេ ។

ជាមួយ​នេះ សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ជា​មេ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​នៅ​ក្នុង​ទឹកដី​ខ្មែរ ដែល​យក​ឈើ​មក​គរ​ទុក​នៅ​ចំណុច​ខាងលើ ។ លោក មឿង ខែ​ម ទទួល​បន្ទុក​ផែន​អន្តោប្រវេសន៍​បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​វៀតណាម​នោះ​ឈ្មោះ ផា​ម ថេ​គឿ​ង អាយុ​៤១​ឆ្នាំ នៅ​ខេត្ត​ហា​យ​ផុង ប្រទេស​វៀតណាម អត់​ចេះ​និយាយ​ខ្មែរ​ទេ ។

ជន​នេះ​ត្រូវ​បាន​ឃាត់​ខ្លួន​នៅត្រង់​ចំណុច​គំនរ​ឈើ​នោះ​តែ​ម្តង កាលពី​រសៀលថ្ងៃ​ទី​១៤ ខែមិថុនា ពី​បទ​ប្រមូល​ទិញ​ផល​-​អនុ​ផល​ព្រៃឈើ​ដោយ​ខុសច្បាប់ ប្រព្រឹត្ត​នៅ​ស្រុក​វើ​ន​សៃ និង​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់ ។ ឈ្មួញ​ឈើ​ជនជាតិ​វៀតណាម​នេះ​គឺ​សមត្ថកិច្ច​បាន​តាមដាន​ជា​យូរ​ខែ​មក​ហើយ និងមាន​វត្ថុ​តាង​ជា​រូបថត​ឈរ​ថត​ក្បែរ​គំនរ​ឈើ​នោះ​ផង​ដែរ ។

ខេត្តមណ្ឌលគិរី ៖ ក្នុង​ហេតុការណ៍​ដាច់ដោយឡែក​​មួយទៀត រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿងដែល​ដឹក​សុទ្ធតែ​ឈើ​ខុសច្បាប់​រាប់​សិបកំ​ណាត់ ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​បើក​ធ្លាក់​ស្នាមភ្លោះ​ផ្លូវជាតិ​លេខ​៧៦ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៦៤ និង​លេខ​៦៥ កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​១៥ ខែមិថុនា ក្នុងភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង តែ​មិន​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ ។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា រថយន្ត​សាំ​យ៉ុ​ង​ខាងលើ ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២A-៤៩៩៤ បើក​បរ​ចេញពី​ក្រុង​សែន​មនោ​រម្យ​ឆ្ពោះទៅ​ស្រុក​កែវ​សីមា ។ លុះ​ធ្វើ​ដំណើរ​ដល់​ចំណុចខាងលើ ស្រាប់តែ​រេ​ចង្កូត​ធ្លាក់​ទៅ​ខាងឆ្វេង​ដៃ បណ្តាល​ឱ្យ​រថយន្ត​ខូចខាត​ស្ទើរ​ទាំងស្រុង ដោយសារ​តែ​ដឹកឈើ​លើស​ចំណុះ ។ក្រោយ​កើតហេតុ រថយន្ត​ដឹកឈើ​ខាងលើ​ត្រូវ​បាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា ដែល​ប្រចាំ​ការ​នៅ​ជិត​នោះ​អូស​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​របស់​ខ្លួន ។

ប្រភព​ដាច់​ដោយឡែក​មួយទៀត​បានឱ្យ​ដឹង​ថា ការ​ដឹក​ជញ្ជូន​ឈើ​តាម​រថយន្ត​សាំ​យ៉ុ​ង​ចេញពី​ខេត្តមណ្ឌល​គិរី ទៅ​កាន់​ខេត្ត​នានា ត្រូវ​បាន​គេ​ដឹង​ថា​មាន ១-​ឈ្មោះ ចែ​ខុ​ម ២-​ឈ្មោះ ចែ​រឿ​ន ៣-​ឈ្មោះ រ៉ា​ន់ និង​៤-​ឈ្មោះ ក្តី ។ អ្នក​ទាំង​៤​នាក់​នេះ ធ្វើ​សកម្មភាព​ដឹកឈើ​ដែល​លួច​កែ​ច្នៃ​ខុសច្បាប់​ចេញពី​តំបន់​ព្រៃ​ស្រែ​ពក ស្រុក​ពេ​ជ្រា​ដា តាម​រយៈ​រថយន្ត​សាំ​យ៉ុ​ង រថយន្ត​កូរ៉េ រថយន្ត​ប្រភេទ​មួយ​បាំង​កន្លះ​ជាដើម។

ទោះជា​យ៉ាងណា រថយន្ត​របស់​ថៅកែ​ឈើដុះ​ស្នឹម​ទាំងនោះ មិន​ដែល​ត្រូវ​រំខាន​ដោយ​សមត្ថកិច្ច​ឡើយ ព្រោះ​មានការ​រត់ការ​ផ្លូវ​ជា​មុន​ទើប​ធ្វើការ​ដឹក​ជញ្ជូន​តាម​ក្រោយ ចៀសវាង​ការ​ចាប់​បង្ក្រាប លុះត្រាតែ​រថយន្ត​ដឹកឈើ​ទាំងនោះ​ជួប​គ្រោះថ្នាក់​តាម​ផ្លូវ​ដូច​ហេតុការណ៍​ខាងលើ​ទើប​បែកធ្លាយ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ