រាជធានីភ្នំពេញ ៖មានការយល់ឃើញថាតារាភេទទី៣រមែងប្រឈមនឹងការចាញ់បោកប្រុសក្មេង តែតារាសម្ដែងកញ្ញាម៉ាដូណា មានសំណាងបានប្រុសក្មេងស្រឡាញ់ទុកជាភរិយាស្របច្បាប់ ។ ប្រុសក្មេងនោះមានលទ្ធភាពគ្រប់គ្រាន់រកលុយឲ្យម៉ាដូណា ដោយមិនពឹងលើអាជីពសិល្បៈរបស់នាងទេ ។
ម៉ាដូណា បានប្រកាសឲ្យដឹងពីសំណាងក្នុងជីវិតរបស់ខ្លួនបែបនោះ នៅក្នុងពិធីខួបស្រឡាញ់គ្នាគម្រប់៥ឆ្នាំ កាលពីយប់ថ្ងៃទី១២ មិថុនា ២០១៨ ។ ពិធីនោះត្រូវគេចាត់ទុកថាជាពិធីប្រកាសសេ្នហាភេទដូចគ្នាបើកចំហរបស់ម៉ាដូណា ។ កញ្ញាម៉ាដូណា បានរៀបរាប់ប្រវត្តិស្នេហាឲ្យដឹងថា កាលពី៥ឆ្នាំមុន នាង និងប្រុសក្មេង លោកណុប ហេងទ្រី គ្រាន់តែរាប់អានគ្នានៅតាមហ្វេសប៊ុកប៉ុណ្ណោះ ប៉ុន្តែក្រោយមកក៏ឈានដល់ការស្រឡាញ់គ្នា ហើយចាប់ដៃរួមរស់ជាមួយគ្នាដូចប្ដីប្រពន្ធ ។ បានដឹងថាសង្សារម្នាក់នេះជាកូនកំព្រាទាំងម្ដាយទាំងឪពុក និងមានតែបងស្រី និងប្អូនប្រុសម្នាក់ ហើយត្រូវការបង្អែក និងភាពកក់ក្ដៅ នាងក៏ផ្ដល់ឱកាសឲ្យចាប់យកជំនាញថតរូប និងទិញកាមេរ៉ាឲ្យជាដើម ដើម្បីឲ្យប្ដីក្មេងមានអាជីព ។
មកទល់ពេលនេះ ស្វាមីមិនទាន់រៀបការរបស់ខ្លួន មិនត្រឹមតែមិនយកលុយរបស់នាងចាយទេ ប៉ុន្តែក៏ជាអ្នករកចំណូលដាក់ក្នុងផ្ទះយ៉ាងធំមិនខុសពីស្វាមីរកលុយមកចិញ្ចឹមភរិយាទេ ។ ថ្លៃឈ្នួលខុនដូ និងបង់ថ្លៃដីទិញរំលស់ជាដើម គឺណុប ហេងទ្រី ជាអ្នករ៉ាប់រងអស់ ដោយសារតែមានមុខរបរជាជាងថតក្នុងកម្មវិធី ផ្សេងៗ និងជាអ្នកទទួលថតMV ដែលអាចរកចំណូលបានខ្ពស់ ផ្ទុយពីនាងដែលពឹងលើការងារសិល្បៈ គឺបានត្រឹមតែល្អមើល ។ រាល់ថ្ងៃបើកុំតែបានប្ដីក្មេង ប្រហែលជានាងមានបញ្ហាហិរញ្ញវត្ថុបាត់ទៅហើយ ដោយសារទី១មុខរបរបើកហាងលក់ខោអាវក៏គ្មានដូចមុន ការងារសិល្បៈក៏មិនសូវសំបូរដូចមុន ហើយបើនិយាយពីតម្រូវការក៏ច្រើនលើសលុប។
ម៉ាដូណា និយាយថា «រវាងខ្ញុំ និងលោកណុប ហេងទ្រី មិនអាចនឹងធ្វើលិខិតអេតាស៊ីវិល ដូចគ្នានឹងប្ដីប្រពន្ធប្រុសស្រីបានទេ គឺបានត្រឹមតែទិញទ្រព្យដាក់ឈ្មោះចូលគ្នា ដើម្បីទំនុកចិត្តរៀងខ្លួន ក្នុងការរួមរស់ប៉ុណ្ណោះ »។
តារាកំប្លែងកញ្ញាម៉ាដូណា បានធ្វើឲ្យអ្នកចូលរួមខួបកំណើតហួសចិត្តនឹងឈុតដែលលោកស្លៀកចំណាយតែមួយម៉ឺនរៀលប៉ុណ្ណោះ ជាឈុតជជុស ។ ម៉ាដូណា តុបតែងខ្លួនអាវវៀលក្លៀក ខោខ្លី តុបតែងរោមសត្វពីលើ ដែលចំណាយលុយអស់តិច ។ ម៉ាដូណា ឲ្យដឹងថា «ការចំណាយក្នុងកម្មវិធីខួបកំណើតខ្ញុំប្រមាណ១ម៉ឺនដុល្លារ សម្រាប់កម្មវិធីទាំងមូល តែបើងាកមកមើលឈុត និងការតុបតែងខ្លួន មិនអស់រាប់រយដុល្លារដូចគេទេ ពោលឈុតដែលស្លៀកជជុះតម្លៃ១ម៉ឺនរៀល , ស្បែកជើងជជុស៧ដុល្លារ និងគ្រឿងតុបតែងតិចតួចប៉ុណ្ណោះ »។
លោកណុប ហេងទ្រី និយាយថា«ចាប់តាំងពីចេះជំនាញមកខ្ញុំខំរកលុយទុកជូនម៉ាដូណារហូតមកដោយសារយើងដូចជាមនុស្សតែមួយ ។ មិនខ្មាសអ្នកណាទេសូមបើកការពិតតែម្តង ។ ដោយសម័យនេះបើចង់បានកូនមិនលំបាកយើងមានបច្ចេកទេសទំនើបអាចរកបានសំខាន់ឲ្យតែលុយដល់ បច្ចេកទេសទំនើបអាចរកបានសំខាន់អោយតែលុយដល់» ៕
ចែករំលែកព័តមាននេះ