ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អី​ក៏​ខ្លាំង​ម្ល៉េះ​ប៉ើង​ជិត​១០​ម៉ែត្រ​ចុះ​មនុស្ស​វិញ​ម៉េច​ទៅ​ចឹ​ង​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ធ្លាក់​ភ្នែក បើករថយន្ត​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​ដូច​ហោះ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​ទៀត ដែល​ឈប់​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ​ចំ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​បង្ក​រង​របួស​បែកក្បាល ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ធ្លាក់​ភ្នែក បើករថយន្ត​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​ដូច​ហោះ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​ទៀត ដែល​ឈប់​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ​ចំ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​បង្ក​រង​របួស​បែកក្បាល ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ផ្សារ​នាគ​មាស តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ស្រវឹង​ជោគ​ជាំ​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​ហា​យ​ប្រ៊ី​ត ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2Z-9325 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង និង​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់​រថយន្ត​បង្ក​រេ​ចង្កូត​ទៅ​ខាងស្តាំ​ទៅ​បុក​គូទ​រថយន្ត​មួយ​គ្រឿង​ទៀត ពណ៌​សំបក​ឳ​ឡឹ​ក ពាក់​ស្លាក​លេខ កំពង់ស្ពឺ​2A-5517 ជា​ប្រភេទ​រថយន្ត​សាំ​យ៉ុ​ង​ដឹង​ផ្លែ​ឈើ​ដែល​ឈប់​ចត​ចោល​នៅ​ចិញ្ចើម​ផ្លូវ​ចំ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​សាំ​យ៉ុ​ង​ប៉ើង​ជិត​១០​ម៉ែត្រ​រង​ការ​ខូចខាត​ក្រពឹត​ផ្នែក​ខាងក្រោយ​យ៉ាងដំណំ ។

ចំណែកឯ​រថយន្ត​បង្ក​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​ស្ទើរ​ទាំងស្រុង រីឯ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​បោក​ក្បាល និង​កញ្ចក់​រថយន្ត​រង​របួស​បែកក្បាល​ត្រូវ​បាន​សាច់ញាតិ​ដឹក​តាម​រថយន្ត​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

ក្រោយ​ពេល​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ​ហើយ​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំង​ពីរ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ច​រាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ