ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​យកចិត្តទុកដាក់​ការ​ហ្វឹកហ្វឺន​-​កសាង​អង្គភាព​ទ័ព និង​ស្នាក់​នៅ​ហូប​ចុក​របស់​កងទ័ព

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ ស័ង្កសី​ចំនួន​១២០០០​សន្លឹក​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត​តាម​រយៈ​លោក​ហ៊ុន ម៉ា​ណែ​ត នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​រង​កងទ័ពជើងគោក​ត្រូវ​បាន​ប្រគល់​ជូន​តំបន់​ប្រតិបត្តិការ​សឹក​រង​កោះកុង​នៅ​ថ្ងៃ​ទី​១០ ខែមិថុនា…

ខេត្តកោះកុង ៖ ស័ង្កសី​ចំនួន​១២០០០​សន្លឹក​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត​តាម​រយៈ​លោក​ហ៊ុន ម៉ា​ណែ​ត នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​រង​កងទ័ពជើងគោក​ត្រូវ​បាន​ប្រគល់​ជូន​តំបន់​ប្រតិបត្តិការ​សឹក​រង​កោះកុង​នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៨ ដើម្បី​សាងសង់​ផ្ទះ​ជូន​គ្រួសារ​យោធិន​ដែល​បច្ចុប្បន្ន​នេះ​អង្គភាព​បាន​កសាង​ផ្ទះ​ជាង​១០០០​ខ្នង​រួច​ហើយ និង​បន្ត​កសាង បន្ថែម​២០០​ខ្នង​ទៀត ។

ឧត្តមសេនីយ៍ទោ​សុខ សុ​វ​ត្តិ​ទុម​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កោះកុង​បាន​មាន​ប្រសាសន៍​ថា នេះ គឺជា​ការ​គិតគូរ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​ចំពោះ​សុខទុក្ខ និង​ការ​រស់​របស់​កងទ័ព និង​គ្រួសារ​កងទ័ព​នៅ​ទូ​ទាំង​ប្រទេស ។

ដោយឡែក​សម្តេច​តេ​ជោ ហ៊ុន សែន​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ និង​ការ​រស់​របស់​កងទ័ព​និង​គ្រួសារ​កងទ័ព​នៅ​ក្នុង​តំបន់​ប្រតិបត្តិការ​សឹក​រង​កោះកុង​សំដៅ​លើកតម្កើង​កិត្តិយស និង​ការ​លើក​ស្ទួយ​កម្រិតជីវភាព​រស់នៅ​របស់​កងទ័ព និង​គ្រួសារ​កងទ័ព ។

មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កោះកុង​ជំនួស​មុខ​ឱ្យ​នាយទាហាន​-​ទាហាន​រង និង​ពល​ទាហាន​ទាំងអស់​នៅ​ក្នុង​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​កោះកុង សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត​តាម​រយៈ​លោក​ហ៊ុន ម៉ា​ណែ​ត ដែល​ជា​និច្ចកាល​តែងតែ​យកចិត្ត​ទុក្ខ​ដាក់​លើ​វិស័យ​ការពារ​ជាតិ​តាម​រយៈ​ការ​គិតគូរ​យកចិត្តទុកដាក់​ចំពោះ​ការ​ហ្វឹកហ្វឺន ការ​កសាង​អង្គភាព​ទ័ព និង​ការ​ស្នាក់​នៅ​ហូប​ចុក​របស់​កងទ័ព គ្រួសារ​កងទ័ព និង​ក្នុង​អង្គភាព​ដែល​កន្លង​មក​សម្តេច​បាន​ផ្តល់​នូវ​គ្រឿង​ឧបភោគបរិភោគ​ជា​ច្រើន​ទៀត ។

គួរ​រំលឹក​ផង​ដែរ​ថា ការ​ប្រគល់​អំណោយ​ស័ង្កសី​ចំនួន​១២០០០​សន្លឹក ដើម្បី​កសាង​ដើម្បី​សាងសង់​ផ្ទះ​ជូន​គ្រួសារ​យោធិន​នៅ​ក្នុង​បញ្ជាការ​សឹក​រង​កោះកុង បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន ម៉ា​ណែ​ត អគ្គលេខាធិការ​រង​សមាគម​អតីត​យុទ្ធ​ជន​បាន​ប្រកាស​ផ្តល់​ជូន​នៅ​ក្នុង​ឱកាស​ដែល​លោក​ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អតីត​យុទ្ធ​ជន​នៅ​ខេត្តកោះកុង​កាលពី​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ