ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ស្រស់​ស្អាត​ម្នាក់​ទើបនឹង​ទិញ​រថយន្ត​ថ្មី តែ​ដោយ​ច្រឡំ​ផ្លូវ​ក៏​ជ្រុល​ទៅ​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​ស្រស់​សោភា​ម្នាក់​បើកបរ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ទើបនឹង​ទិញ​បាន​ថ្មី​ៗ​បើក​ច្រឡំ​ផ្លូវបត់​ចូល​ផ្ទះ​ក៏​បើក​ជ្រុល​ទៅ​ធ្លាក់​កង់​ចូល​មាត់ច្រក​ចំណត​ក្រោម​ដី​របស់​អាគារ​កំពុង​ជួសជុល​មួយ​កន្លែង តែ​មិន​បង្ក​ឲ្យ​មាន​រង​ការ​ខូចខាត​នោះ​ទេ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាង​មុខ​អាគារ​កំពុង​ជួសជុល​មួយ​កន្លែង តាម​បណ្តោយ​ផ្លូវ​២៧១…

រាជធានី​ភ្នំពេញ ៖ នារី​ស្រស់​សោភា​ម្នាក់​បើកបរ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ទើបនឹង​ទិញ​បាន​ថ្មី​ៗ​បើក​ច្រឡំ​ផ្លូវបត់​ចូល​ផ្ទះ​ក៏​បើក​ជ្រុល​ទៅ​ធ្លាក់​កង់​ចូល​មាត់ច្រក​ចំណត​ក្រោម​ដី​របស់​អាគារ​កំពុង​ជួសជុល​មួយ​កន្លែង តែ​មិន​បង្ក​ឲ្យ​មាន​រង​ការ​ខូចខាត​នោះ​ទេ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាង​មុខ​អាគារ​កំពុង​ជួសជុល​មួយ​កន្លែង តាម​បណ្តោយ​ផ្លូវ​២៧១ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​នារី​រូប​ស្រស់​ម្នាក់​បើកបរ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ស គ្មាន​ស្លាក​លេខ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​លុះ​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​ខាងលើ​ក៏​រេ​ចង្កូត​ទៅ​ខាងស្តាំ​ជ្រុល​ទៅ​ធ្លាក់​កង់​ខាង​មុខ​ចំហៀង​ខាងឆ្វេង ចូល​ច្រកចូល​ចំណត​ក្រោម​ដី​របស់​អាគារ​ខាងលើ តែ​មិន​បង្ក​ឲ្យ​រង​ការ​ខូចខាត​នេះ​ទេ ។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក​នារី​រូប​ស្រស់​ដែល​ជា​អ្នកបើកប​រថយន្ត​ខាងលើ​បាន​ចុះ​មក​ពីលើ​រថយន្ត ហើយ​បាន​ឲ្យ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​ជួយ​លើក​រថយន្ត​របស់​ខ្លួន​យក​មក​លើ​វិញ ថែម​ទាំង​បាន​ប្រាប់​ថា រថយន្ត​របស់​នាង គឺ​ទើបតែ​ទិញ​ថ្ងៃមិញ​នោះ​ព្រោះ តែ​នាង​ច្រឡំ​ស្មាន​តែ​ផ្លូវបត់​ចូល​ផ្ទះ​របស់​នាង ទើប​បង្ក​ឲ្យ​មាន​ករណី​ខាងលើ​នេះ​តែ​ម្តង បន្ទាប់​មក​នារី​រូប​ស្រស់​ខាងលើ​ក៏​បាន​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ទៅ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ ហើយដោយ​សារ​តែ​រថយន្ត​មិន​បង្ក​ឲ្យ​មានការ​ខូចខាត​ក៏​ដូច​ជា គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​សមត្ថកិច្ច​ក៏​បាន​ទាក់​ទៅ​ហៅ​ម្ចាស់​រថយន្ត ដើម្បី​ឲ្យ​មក​មក​ធ្វើការ​ស្ទូច​យក​រថយន្ត​ត្រឡប់​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ