ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សឹង​មិន​គួរ​ឱ្យ​ជឿ… តម្លៃ​ដី​​ជាប់​ព្រំដែន​អន្តរជាតិ​ព្រំ ស្ទុះ​ឡើងថ្លៃ​​ខ្លាំង

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​រស់នៅ​ជាប់​នឹង​តំបន់​ព្រំដែនបាន​លើក​ឡើង​ថា រយ​:​ពេល​ចុង​ក្រោយ​នេះ តម្លៃ​ដី​ឡូ​ត៍ ដែល​ក្រុម​ឈ្មួញ​ពុះ​អង្កន់​លក់នៅ​ជាប់​នឹង​ព្រំដែន​កម្ពុជា​ថៃ ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​​ក្រៅ ខេត្ត​ប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​រស់នៅ​ជាប់​នឹង​តំបន់​ព្រំដែនបាន​លើក​ឡើង​ថា រយ​:​ពេល​ចុង​ក្រោយ​នេះ តម្លៃ​ដី​ឡូ​ត៍ ដែល​ក្រុម​ឈ្មួញ​ពុះ​អង្កន់​លក់នៅ​ជាប់​នឹង​ព្រំដែន​កម្ពុជា​ថៃ ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​​ក្រៅ ខេត្ត​ប៉ៃលិន មានការ​ហក់​ស្ទុះ​ឡើងថ្លៃ​យ៉ាង​ខ្លាំង​គួរ​ឱ្យ​កត់សម្គាល់ ដោយ​១​ម៉ែត្រការ៉េ​ឡើង​រហូត​ដល់​២៥​ ទៅ​៣៣​ ឬ​៤០​ដុល្លារ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ក្រុម​ឈ្មួញ​មួយ​ចំ​នួនបាន​រត់ការ​សុំ​ច្បាប់​គ្រប់​មន្ទីរ សា្ថ​ប័ន​ពាក់ព័ន្ធ យក​គ្រឿងចក្រ​ទៅ​ជីក​កាយ​ដី​ភ្នំ យក​ធ្វើ​ជា​កម្មសិទ្ធិ និង​ជីក​យក​អាច​ម៌​ដី​ទៅ​ចាក់​លុប​បំពេញ​ដី​ទំនាប ឬ​អូរ​ជ្រៅ​ៗ ដើម្បី​ពុះ​លក់​យ៉ាង​គគ្រឹក​គ​គ្រែង ។​


ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​រស់នៅ​ភូមិ​ផ្សារ​ព្រំ បានឱ្យ​ដឹង​ថា ដី​នៅ​ជាប់​នឹង​ព្រំដែន​បច្ចុប្បន្ន​មាន​តម្លៃ​ឡើង​ខ្ពស់​ហួស​ពី​ធម្មតា ដោយ​កាលពី​មុនគេ​គ្រាន់តែ​ពុះ​អង្កន់​លក់​ក្នុង​១​ប្លង់ ដែល​មាន​បណ្តោយ​ប្រវែង​២០​ម៉ែត្រ ទទឹង​៥​ម៉ែត្រ តម្លៃ​ត្រឹមតែ​៤០០០​ទៅ​៥០០០​ដុល្លារ ហើយ​កន្លែង​ខ្លះ​ជាប់​នឹង​ផ្លូវជាតិ បណ្តោយ​ប្រវែង​២៩​ម៉ែត្រ ទទឹង​១០​ម៉ែត្រ ឈ្មួញ​លក់​ត្រឹមតែ​១៤០០០ ទៅ​១៥០០០​ដុល្លារ​ប៉ុណ្ណោះ ។ ប្រភព​បន្ត​ទៀត​ថា ប៉ុន្តែ​នៅ​រយ​:​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ស្រាប់តែ ដី​ឡូ​តិ៍ក​ន្លែ​ង​ខ្លះ​មានការ​ប្រែប្រួល ដោយ​ត្រូវ​ឈ្មួញ​ចូល​ទៅ​ទិញ​គិត​ជា​ម៉ែត្រការ៉េ​ទៅ​វិញ ដោយ​១​ម៉ែត្រការ៉េ​ឡើង​ខ្ពស់​រហូត​ដល់​២៥​ទៅ​៣៣​ដុល្លារ ខ្លះ​ទៀត​១​ម៉ែត្រការ៉េ​៤០​ដុល្លារ ។ ដូច្នេះ​ហើយ ទើប​អ្នកមាន​ដី​នៅ​ជាប់​នឹង​ភ្នំ ក៏​ខិតខំ​ប្រឹងប្រែង រត់ការ​ជីក​កកាយ​ពង្រាបដី​ភ្នំ​ដឹក​យក​ទៅ​ចាក់​នៅ​ដី​ទំនាប ដើម្បី​ពុះ​ឡូ​តិ៍លក់​ឱ្យ​ឈ្មួញ​ទាំង​ដី​ភ្នំ​ដែល​ពង្រាប​រួច និង​ដី​ជង្ហុក​ដែល​ចាក់​បំពេញ​រួច លក់​ចែក​លុយ​គ្នា​យ៉ាង​ស​ប្បា យ​តែ​ម្តង ។ ហើយ​អ្វី​ដែល​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ខ្លាំង​បំផុត​នោះ ខណ​:​ឃើញ​មាន​គ្រឿងចក្រ​ចូល​ទៅ​ជីក​កកាយ​ដី​ភ្នំ ដឹក​លក់​យ៉ាង​ពពាក់ពពូន បណ្តាល​ឱ្យ​ភ្នំ​មួយ​ចំនួន​ទទួល​រង​ការ​ខូចខាត​បាត់បង់​ទ្រង់ទ្រាយ​ដើម​ទាំងស្រុង និង​ភ្នំ​មួយ​ចំនួន​ទៀត កំពុង​បាត់បង់​ជា​បណ្តើរ​ៗ ផង​ដែរ ។

​ប្រភព​ព័ត៌មាន​ពី​មេការ​សំណង់​ម្នាក់ ឈ្មោះ ឈុំ ភឿន បានឱ្យ​ដឹង​ថា រហូត​មក​ដល់​ពេល នេះ ដី​ឡូ​តិ៍ ដែល​គេ​ពុះ​រួចរាល់​កាលពី​ពេល​ថ្មី​ៗ ត្រូវ​បាន​ក្រុម​ឈ្មួញ​ចូល​ទៅ​ទិញ​យក​ទាំងអស់ ដោយ​អ្នកខ្លះ​ទិញ​បម្រុង​នឹង​បង្កើត​ជា​អគារ​កាស៊ីណូ​បន្ថែម​ទៀត ខ្លះ​ទិញ​យក​សម្រាប់​សាងសង់​ផ្ទះ​បូ​រី​និង​ផ្ទះសំណាក់ ដើម្បី​លក់​ឱ្យ​ភ្ញៀវ​ទិញ​ស្នាក់​នៅ​ផង​ដែរ ។ លោក​បន្ត​ទៀត​ថា អ្នក​ដែល​មាន​ដី​នៅ​ត្រង់​ម្តុំ​ៗ​ព្រំដែន​ខាងលើ ពិតជា​លក់​បាន​ចំណេញ​លុយរាប់​ម៉ឺន​ដុល្លារ​ឯណោះ ហើយ​មាន​អ្នកខ្លះ​ទៀ ត កំពុង​តែ​រៀបចំ​ពុះ​ដី​ឡូ​តិ៍​ក្បែរ​គ្នា​នោះ​ដែរ ដើម្បី​លក់​បន្ថែម​ទៀត​ជា​បន្តបន្ទាប់ ។ ​អ្នកខ្លះ​ទៀត​បាន​លើក​ឡើង​ថា ឈ្មួញ​ដែល​ចូល​មក​ទិញ​ដី​ឡូ​តិ៍ និង​ដី​ភ្នំ ភាគច្រើន​គឺ​ជនជាតិ ថៃ និង​ជនជាតិ​ចិន ដោយ​មិន​ត្រឹមតែ​ទិញ​ដី​រាប​នោះ​ទេ សូ​ម្បី​តែ​ដី​ភ្នំ​ទាំង​ប៉ុន្មាន​ក៏​គេ​ទិញ​រួចរាល់​អស់ ហើយ​ដែរ រង់​ចាំតែ​ថ្ងៃ​រៀបចំ​បង្កើត​កន្លែង​ទេសចរ​ជាដើម ។

​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ ភ្នាក់ងារ​យើង​ធ្លាប់​សួរ​ទៅ​លោក សំ សា​រ៉េ​ត អភិបាលស្រុក​សាលា ក្រៅ​ដែរ ដោយ​លោក​ប្រាប់​ថា អត់​មានការ​លក់ដូរ​ដី​ភ្នំ​នោះ​ទេ ហើយ​បើសិនជា​មាន​គ្រឿងចក្រ​ជីក​កកាយ​ដី​ភ្នំ​លក់ សូម​ឱ្យ​ទាក់ទង​ទៅ​ខាង​មន្ទីរ​ជំនាញ ព្រោះ​គេ​ជា​អ្នកគ្រប់គ្រង​ដី​ភ្នំ ។ ចំណែក​លោក គឹ​ម សុខា បានឱ្យ​ដឹង​ថា អត់​មានការ​លក់ដូរ​ភ្នំ​នៅ​តំបន់​អភិរក្ស​ខាងលើ​ឡើយ តែ​មាន​ក្រុមហ៊ុន​ទឹក​ស្អាត​មួយ បាន​សុំ​ច្បាប់ ឈូស​ឆាយ​ព្រៃ​លើ​ភ្នំ​សារ​វ៉ា​ន់ ដើម្បី​ដាក់​អាង​ស្តុក​ទឹក សម្រាប់​ផ្គត់ផ្គង់​កង្វះ ខាត​ទឹក​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ផ្សារ​ព្រំ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ