ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចរិតឡានធំបើកទៅបុកឡានដឹកកម្មករពីមុខ… ខ្ទាតមនុស្សរដូករណែល

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖​ យ៉ាង​ហោច​ណាស់​ មានកម្ម​ករ-ក​ម្មកា​រិ​នី​រោងចក្រ​ជា​ច្រើន​នាក់​ បាន​រង​របួសធ្ងន់-​ស្រាល ហើយ​ត្រូវ​​រថយន្ត​សា​មុ​យ​ដឹក​​​ទៅ​សង្គ្រោះ​​​នៅ​មណ្ឌល​សុខភាព​  ក្រោយ​​​រថយន្ត​សណ្តោង​ធុន​ធំ​ដឹក​ខ្សាច់​មួយ​គ្រឿង​ បើក​លឿន​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​ទួ​រី​ស​ដឹក​ក្រុម​កម្មករ​នោះ​ ​កើត​ឡើង​កាលពី​វេលា​ម៉ោង​០៦​ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​០៩…

ខេត្តកំពង់ស្ពឺ ៖​ យ៉ាង​ហោច​ណាស់​ មានកម្ម​ករ-ក​ម្មកា​រិ​នី​រោងចក្រ​ជា​ច្រើន​នាក់​ បាន​រង​របួសធ្ងន់-​ស្រាល ហើយ​ត្រូវ​​រថយន្ត​សា​មុ​យ​ដឹក​​​ទៅ​សង្គ្រោះ​​​នៅ​មណ្ឌល​សុខភាព​  ក្រោយ​​​រថយន្ត​សណ្តោង​ធុន​ធំ​ដឹក​ខ្សាច់​មួយ​គ្រឿង​ បើក​លឿន​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​ទួ​រី​ស​ដឹក​ក្រុម​កម្មករ​នោះ​ ​កើត​ឡើង​កាលពី​វេលា​ម៉ោង​០៦​ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​០៩ ​មិថុនា ​ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​០៤ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៦៦ ទៅ​លេខ​៦៧​ ក្នុងភូមិ​ត្រពាំង​អត់​ទឹក ឃុំ​គិរី​វ​ន្ត័ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​ ។

តាមប្រភពពី​ប្រជាពលរដ្ឋ​​​​​ថា ​នៅ​មុន​ពេល​កើតហេតុ​ បានឃើញ​រថយន្ត​ដឹក​កម្មករម៉ាក​ត្រូពិច ពណ៌​ស្លែ​ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​2A-0652 ធ្វើ​ដំណើរ​​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ​។ លុះ​​​មក​ដល់​ចំណុច​កើតហេតុ​​ស្រាប់តែ ​មាន​រថយន្ត​ធុន​ធំ​សណ្តោង​ដឹក​ខ្សាច់​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ក្បាល​ពណ៌​.ស ទ្រុង​ពណ៌​ខៀវ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-5619 បើក​លឿន​បញ្ច្រាសផ្លូវ​បើក​លឿន​ជ្រុ​ល​ទៅ​បុក​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង ​បណ្តាល​​រថយន្ត​ទាំង​​២​គ្រឿង​ជ្រុល​ធ្លាក់​ផ្លូវ ហើយ​​មនុស្ស​រង​របួសរ​ណូ​ក​រណែល​ពេញផ្លូវ ។

​ភ្លាម​ៗ​នោះ​ រថយន្ត​សា​មុ​យ​ដឹក​យក​ជន​រង​គ្រោះ​ទៅ​ព្យាបាល​ភ្លាម​ៗ​ផង​ដែរ ​។​ ចំពោះ​ក្រុម​កម្មករ​ក​ម្មា​រិ​នី​រង​របួស​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ គ្រាន់តែ​ដឹង​ថា​ មាន​រង​របួស​សរុប​៤៥​នាក់​ ។​ ក្រោយ​កើតហេតុ​គេ​បានឃើញ​នគរបាល​ជំនាញ​បាន​ធ្វើការ​វាស់វែង​ដឹក​អូស​យក​រថយន្ត​ទាំង​២​គ្រឿង​យក​ទៅ​រក្សា​ទុក​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ ​។

​ព័ត៌មានលម្អិតនឹង​មានផ្សាយជូនលើទំព័រកាសែតកោះសន្តិ​ភាព ។

អត្ថបទសរសេរ ដោយ