ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាប់​ពី​ពលរដ្ឋ​មាន​ប្រតិកម្ម​ទើប​ជួសជុល​ឡើង​វិញ!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កំណាត់​ផ្លូវ​បេតុង​មួយ​ខ្សែ​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ងត៍ BST ស្ថាបនា​ឡើង​វិញ បន្ទាប់​ពី​ត្រូវ​បាន​បំផ្លាញ​ដោយ​រថយន្ត​ដឹក​ធ្ងន់​របស់​ក្រុមហ៊ុន​នេះ ហើយ​ប្រជាពលរដ្ឋ​មាន​ប្រតិកម្ម​នោះ ។ នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែមិថុនា​នេះ​លោក​ម៉ូ​វ…

រាជធានី​ភ្នំពេញ ៖ កំណាត់​ផ្លូវ​បេតុង​មួយ​ខ្សែ​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ងត៍ BST ស្ថាបនា​ឡើង​វិញ បន្ទាប់​ពី​ត្រូវ​បាន​បំផ្លាញ​ដោយ​រថយន្ត​ដឹក​ធ្ងន់​របស់​ក្រុមហ៊ុន​នេះ ហើយ​ប្រជាពលរដ្ឋ​មាន​ប្រតិកម្ម​នោះ ។

នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែមិថុនា​នេះ​លោក​ម៉ូ​វ ម៉ា​និ​ត អភិបាល​ខណ្ឌ​សែន​សុខ​ក៏​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​បន្ទាប់​ពី​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់ BST បាន​ដាក់​គ្រឿង​ចាក់​ចាប់ផ្តើម​ស្ថាបនា​ឡើង​វិញ ។ កំណាត់​ផ្លូវ​ដែល​ត្រូវ​បាន​ស្ថាបនា​ឡើង​វិញ​នោះ​មាន​ប្រវែង​ជាង​១០០​ម៉ែត្រ និង​ទទឹង​៦​ម៉ែត្រ ស្ថិត​នៅ​ខាងជើង​ជាប់​សាលា​ខណ្ឌ​សែន​សុខ ក្នុងភូមិ​រោងចក្រ​១ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។ ទោះបីជា​យ៉ាងណា​នៅ​មាន​កំណាត់​ផ្លូវ​ខាងជើង​នោះ​ទៀត និង​មួយ​ចំនួន​ទៀត​កំពុង​ត្រូវ​បាន​បំផ្លាញ​ដោយ​ក្រុមហ៊ុន​ក្រ​ឡុ​ង​ស៊ីម៉ងត៍​មួយ​នេះ​ដែរ ។

អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា កំណាត់​ផ្លូវ​បេតុង​នេះ​ពី​មុន​ស្ថាបនា​ដោយ​សាលា​ខណ្ឌ​សែន​សុខ ។ ដោយ​រថយន្ត​ដឹក​ដីខ្សាច់​ថ្ម និង​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​ចេញចូល​ធ្វើ​ឲ្យ​កំណាត់​ផ្លូវ​នេះ​ត្រូវ​បាន​បំផ្លាញ​ខូច​ខ្ទេច​ជា​អន្លើរ​ៗ និង​ក្លាយជា​រណ្តៅ​ទឹក​ដក់​បង្ក​ការ​លំបាក​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ ។ ទន្ទឹម​នោះ​ប្រជាពលរដ្ឋ​ក៏​បាន​ធ្វើការ​រិះគន់ និង​មាន​បណ្តាញ​ព័ត៌មាន​មួយ​ចំនួន​ក៏​បាន​ផ្សព្វផ្សាយ​ទើប​អាជ្ញាធរ​ក៏​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ស្ថាបនា​ឡើង​វិញ ហើយ​បាន​ដាក់​គ្រឿង​បើក​ដំណើរការ​ស្ថាបនា​នៅ​ពេល​នេះ ។ នៅ​ក្នុង​ការ​ស្ថាបនា​កំណាត់​ផ្លូវ​ក្រុមហ៊ុន​លាយ​ស៊ីម៉ង់ត៍​BST ជា​អ្នក​ចំណាយ​ថវិកា​ទាំងស្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ